លោក គីម ដារ៉ា ៖ អនុញ្ញាតិឱ្យខ្លួនឯងសាកល្បង ជារបៀបដែលយុវជនស្វែងរកខ្លួនឯងឃើញ

ការដឹងអំពីទេពកោសល្យរបស់ខ្លួន ឬចំណង់ចំណូលចិត្តរបស់ខ្លួនពូកែផ្នែកអ្វី គឺជារឿងសំខាន់សម្រាប់យុវជន​ ដើម្បីត្រៀមខ្លួនក្នុងការចាប់យកជំនាញសិក្សា អាជីពការងារ ដែលកំពុងមានតម្រូវការទីផ្សារការងារ។ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា ការអនុញ្ញាតិឱ្យខ្លួនឯងសាកល្បង ជារបៀបដែលយុវជនស្វែងរកខ្លួនឯងឃើញ។

លោក គីម ដារ៉ា បញ្ជាក់បន្ថែមថា ដើម្បីដឹងថា យុវជនខ្លួនឯងមានទេពកោសល្យខាងអ្វី​ ឬចូលចិត្តអ្វី លុះត្រាតែយុវជនឧស្សាហ៍សង្កេត ត្រួតពិនិត្យខ្លួនឯង និងឧស្សាហ៍សាកល្បងដោយខ្លួនឯង។ លោក គីម ដារ៉ា បន្តថា យុវជនត្រូវតែឧស្សាហ៍សង្កេតមើលខ្លួនឯង ហើយស្វែងយល់ពីខ្លួនឯង សិក្សាស្រាវជ្រាវ កាលណាកាន់តែរៀនកាន់តែដឹង មានជម្រើសកាន់តែច្រើន នោះយើងអាចតេស្តទៅលើជម្រើសនីមួយៗ។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

ឧទាហរណ៍ យើងចូលចិត្តការងារផ្នែកសំណង់ យើងអាចចូលទៅសាកល្បងចុះទៅលើការងារនោះផ្ទាល់ ដើម្បីដឹងថា ខ្លួនឯងស្រឡាញ់ ឬអត់? ប្រសិនបើយើងមានអារម្មណ៍ធុញទ្រាន់ នោះមិនមែនជាអ្វីដែលយើងស្រឡាញ់ពិតប្រាកដទេ។ ប៉ុន្តែបើកិច្ចការនោះ យើងធ្វើទៅបើទោះជាមានសម្ពាធក៏នៅតែធ្វើ ព្រោះយើងមានអារម្មណ៍ស្រឡាញ់ចូលចិត្ត ទោះមានរឿងអ្វីក៏មិនបោះបង់ នោះហើយជាភាពខ្លាំង។

«មនុស្សអាចនឹងចំណាយពេលជាមួយការងារជាង៤០ឆ្នាំ ដូច្នេះពេលរៀនចប់ ប្រសិនយើងធ្វើការងារដែលមិនស្រឡាញ់នឹងស្រ្តេស គឺជារឿងពិបាក។ ដូច្នេះ យុវជន ត្រូវតែរើសជំនាញណាស្របនឹងទេពកោសល្យនិងចំណង់ចំណូលចិត្ត ទើបធ្វើឱ្យជក់ចិត្តបំពេញការងារនោះ ធ្វើកាន់តែយូរកាន់តែពូកែ»។

បើតាម លោក គីម ដារ៉ា តម្រូវការទីផ្សារការងារបច្ចុប្បន្ននៅកម្ពុជា គឺនៅខ្វះអ្នកជំនាញដែលចេះច្បាស់ជាច្រើនជំនាញ ដូច្នេះ យុវជនចង់រៀនជំនាញអ្វីក៏មិនខុសដែរឱ្យតែចេះច្បាស់។  លោក គីម ដារ៉ា បន្តថា ដើម្បីសម្រួចជំនាញដែលជាទេពកោសល្យរបស់ខ្លួន តាមតម្រូវការទីផ្សារការងារចង់បាន គឺយុវជនត្រូវយល់ជំនាញដែលខ្លួនរៀនឱ្យច្បាស់ ចេះឱ្យច្បាស់ នោះទីផ្សារការងារនឹងត្រូវការ។

អ្នកស្រី ម៉ៅ សុជាតិ នាយិការប្រតិបត្តិក្រុមហ៊ុន Global Talents

អ្នកស្រី ម៉ៅ សុជាតិ នាយិការប្រតិបត្តិក្រុមហ៊ុន Global Talents មានប្រសាសន៍ថា យុវជនជ្រើសរើសជំនាញស្របតាមទេពកោសល្យពីធម្មជាតិ គឺជាដើមទុនជំរុញមួយបន្ថែមលើជំនាញដែលយើងកំពុងចូលចិត្តក្នុងការធ្វើការដោយអត់ធ្មត់ លះបង់ តស៊ូ និងមិនបោះបង់ចោលកណ្ដាលទី។

នាយិការប្រតិបត្តិក្រុមហ៊ុន Global Talents បន្ថែមថា ផ្អែកលើទិន្នន័យដែលក្រុមធនធានមនុស្សផ្ដល់សេវាកម្មផ្នែកជ្រើសរើសបុគ្គលិក ជំនាញដែលមានតម្រូវការច្រើន រួមមាន ផ្នែកឌីជីថល ការផ្សាយពាណិជ្ជកម្មលើប្រពន្ធអនឡាញ គណនេយ្យករ ផ្នែកលក់ អ្នកបង្កើតមាតិកា ដែលមានជំនាញច្បាស់លាស់។

គួរជម្រាបជូនថា បើតាមការវិភាគទៅលើដំណឹងជ្រើសរើសបុគ្គលិកចំនួន ២២៨លានកន្លែងនៅសហរដ្ឋអាមេរិក អ្នកជំនាញបានរកឃើញថា មានជំនាញឌីជីថលចំនួន ៤ដែលកំពុងមានការរីកចម្រើនលឿន និងមានតម្រូវការខ្ពស់ មានដូចជា ១. បញ្ញសប្បនិម្មិត (AI)/ ម៉ាស៊ីនសិក្សា (Machine learning [ML]) ២. អ្នកជំនាញផ្នែកផ្ទុកទិន្នន័យពពក (Cloud computing) ៣. ជំនាញផ្នែកគ្រប់គ្រងផលិតផល (Product Management) និង៤. អ្នកជំនាញផ្នែកបណ្ដាញសង្គម (Social Media)៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *