អានជះឥទ្ធិពលវិជ្ជមានដល់ការសរសេរ សុខភាពផ្លូចិត្ត និងទម្លាប់រៀនសូត្រពេញមួយជីវិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

អានមិនត្រឹមតែបង្កើននូវគំនិត និងទស្សនៈថ្មីៗបន្ថែមតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកដល់ការសរសេរ ដោយសារតែនៅក្នុងសំណេរនីមួយៗ មានបង្កប់នូវការប្រើប្រាស់ពាក្យដែលមានភាពខុសប្លែកគ្នា គំនិតខុសគ្នា ហើយការបន្តអនុត្តន៍ការអានបានជាប្រចាំ រួមចំណែកជាវិជ្ជមានដល់ការបណ្តុះទម្លាប់រៀនសូត្រពេញមួយជីវិត ហើយការរៀនសូត្រពេញមួយជីវិត ឱ្យកាន់តែមានប្រសិទ្ធភាពទៅបាន គឺនៅពេលវាក្លាយទៅជាទម្លាប់។

តាមរយៈគេហទំព័រ Readability Tutor បានឱ្យដឹងថា ការអានមិនត្រឹមតែជះឥទ្ធិពលដល់ការសរសេរ និងពង្រឹងទម្លាប់រៀនសូត្រពេញមួយជីវិត ឬការពង្រីកចំណេះដឹងទូទៅនោះទេ ប៉ុន្តែអានជាការកម្សាន្តមួយបែប ដែលរួមចំណែកទៅកាន់សុខភាពផ្លូវចិត្ត ដោយមានលម្អិតបន្ថែមនៅខាងក្រោម ៖

បង្កើនទំនុកចិត្ត និងគុណតម្លៃនៃខ្លួនឯង ៖ លើសការពង្រឹងការសរសេរ និងទម្លាប់រៀនពេញមួយជីវិត ការអានក៏មានឥទ្ធិពលក្នុងការកាត់បន្ថយស្ត្រេស ភាពរហ័សរហួននៃការគិត រក្សាការចងចាំ បង្កើនការយល់ចិត្តអាណិតអាសូរមនុស្សជុំវិញខ្លួន ហើយកាន់តែពិសេសនោះ គឺបង្កើនទំនុកចិត្ត និងគុណតម្លៃចំពោះខ្លួនឯង។ នៅពេលដែលទំនុកចិត្ត និងការស្គាល់គុណតម្លៃរបស់ខ្លួនមានការកើនឡើង នោះនឹងនាំឱ្យការប្រព្រឹត្តប្រចាំថ្ងៃឆ្លើយតបនឹងការអភិវឌ្ឍ ទាំងបុគ្គលិកលក្ខណៈ និងអាជីពវិជ្ជាជីវៈ មានដូចជាមិនខ្លាចរអាក្នុងការសន្ទនាអំពីប្រធានបទចម្រុះ ហ៊ានជួបមនុស្សប្លែកៗ និងបន្តអនុវត្តន៍ទម្លាប់វិជ្ជមានបានទៀងទាត់ប្រចាំថ្ងៃ ហើយរួមចំណែកបណ្តុះសុខុមាលភាពជារួម។

គុណសម្បត្តិនៃការរៀនសូត្រពេញមួយជីវិត ៖ ការអាន ជាសកម្មភាពមួយដែលកើតមានរាប់ទសវត្សរ៍មកហើយ មនុស្សជាច្រើនបានដឹងអំពីអត្ថប្រយោជន៍ពីវា ដែលសកម្មភាពមួយនេះ បាននាំមនុស្សឱ្យមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នា មានឱកាសស្វែងយល់ពីវប្បធម៌ផ្ទុយគ្នា និងការបើកចិត្តរៀនសូត្រពីគ្នាទៅវិញទៅមក ក៏ដូចជាការស្វែងរកគំនិតបំផុសថ្មីៗ ការស្រូបយកចំណេះដឹងបន្ថែម និងជំរុញភាពច្នៃប្រតិដ្ឋក្នុងការប្រកបកិច្ចការងារ និងការប្រាស្រ័យទាក់ទង។

ការអានមានឥទ្ធិពលដល់ការសរសេរ ៖ តាមរយៈ Routledge បានឱ្យដឹងថា ការអានមានឥទ្ធិពលដល់ការសររសរ ហើយការសរសេរនៅត្រង់ចំណុចនេះសំដៅលើការសរសេរជាទូទៅ មិនថាកំណត់ហេតុ អត្ថបទផ្ទាល់ខ្លួន ឬក៏បែបអាជីពនោះទេ! ការអានបន្ថែមបានរួមចំណែកក្នុងការបន្ធូរកម្លាំង ឬក៏ពេលវេលាក្នុងការសរសេរ ដែលជាហេតុអ្នកចូលចិត្តសរសេរ តែងបន្សាំខ្លួនជាមួយនឹងការអានដូចគ្នា! ជាមួយគ្នានេះ អានបានទទួលនូវវិធីសាស្រ្ត ឬក៏រចនាបទក្នុងការសរសេរ ភាពចម្រុះក្នុងការសរសេរ និងការប្រើប្រាស់ពាក្យថ្មីៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។