សិស្ស​ជាប់បាក់ឌុប​សម្រុក​ចុះឈ្មោះ​ចូលរៀននៅតាម​សាកលវិទ្យាល័យ ជាមួយ​ក្តី​សង្ឃឹម​អាជីព​នា​ពេល​អនាគត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ចាប់ផ្តើម​តាំងពីសប្តាហ៍​មុន​មក​ម្ល៉េះ ក្រោយការ​ប្រកាស​លទ្ធផលបាក់ឌុបរួច សិស្សានុសិស្សបាន​ចាប់ផ្ដើមទៅសាកសួរព័ត៌មាន ក៏ដូចជាទិញពាក្យដើម្បីប្រឡងចូលរៀននៅតាម​សាកលវិទ្យាល័យនានា នៅរាជធានីភ្នំពេញ។

នៅកន្លែងផ្ដល់ព័ត៌មានជ្រើសរើសជំនាញសិក្សា និងចុះឈ្មោះសិក្សា ក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កញ្ញា វិន ម៉ារី ជាសិស្សមកពីសាលារៀនប៊ែលធី អន្តរជាតិ ដែលទើបប្រឡងជាប់បាក់ឌុបឆ្នាំនេះ បានប្រាប់ថា កញ្ញាមក​ទីនេះ ព្រោះតែចង់ដឹងព័ត៌មានអំពីជំនាញសិក្សា និងចង់ចុះឈ្មោះចូលរៀនលើមុខជំនាញទំនាក់ទំនងអន្តរជាតិ (IR) ។ ម៉ារី លើកឡើងថា ការជ្រើសរើសរៀនជំនាញទំនាក់ទំនងអន្តរជាតិ (IR) នេះ គឺដោយសារតែនាងស្រឡាញ់ និងយល់ថា ជំនាញនេះមានសារៈសំខាន់សម្រាប់ខ្លួនឯង ជួយឱ្យការប្រាស្រ័យទាក់ទងកាន់តែល្អជាងមុន។ លើសពីនេះ ជំនាញទំនាក់ទំនងអន្តរជាតិ ក៏សំខាន់សម្រាប់ប្រទេសជាតិដែលកំពុងត្រូវការធនធានមនុស្សផ្នែកនេះ ក្នុងការទំនាក់ទំនងរវាងប្រទេសមួយ និងប្រទេសមួយ។

កញ្ញា វិន ម៉ារី ជាអតីតសិស្សមកពីសាលារៀនប៊ែលធី អន្តរជាតិ

កញ្ញា វិន ម៉ារី សង្ឃឹមថា ក្រោយពេលបញ្ចប់ការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ (IR) នឹងអាចរកការងារធ្វើផ្នែកទំនាក់ទំនងនៅក្នុងក្រុមហ៊ុន ឬបង្កើតអាជីវកម្មខ្លួនឯង។

សម្រាប់លោក សរ រិទ្ធិស័ក្ត ដែល​សិស្សមកពីសាលាអន្តរជាតិ អាយឃ្យូ ខេត្តសៀមរាប ដែល​ក៏​ទើបប្រឡងជាប់បាក់ឌុបឆ្នាំនេះ ក៏​បាន​មក​សាកសួរព័ត៌មាន នៅ​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ដែរ, រិទ្ធិស័ក្ត ចង់ចុះឈ្មោះសិក្សាលើជំនាញព័ត៌មានវិទ្យា (IT) ព្រោះតែខ្លួនស្រឡាញ់ជំនាញនេះ និងដោយមើលឃើញថាប្រទេសកម្ពុជាកំពុងវិវឌ្ឍលើវិស័យឌីជីថល។

លោក សរ រិទ្ធិស័ក្ត ជាអតីតសិស្សមកពីសាលាអន្តរជាតិ អាយឃ្យូ ខេត្តសៀមរាប

រិទ្ធិស័ក្ត រំពឹងថា ក្រោយពេលបញ្ចប់ការសិក្សាលើជំនាញព័ត៌មានវិទ្យា (IT) ខ្លួន​នឹងមានសមត្ថភាព​អាចធ្វើការក្នុងក្រុមហ៊ុន ស្ថាប័នផ្សេងៗ ឬអាចជាការងារមន្រ្តីរាជការ។

កញ្ញា ថាន់ ឆវន្ន័ សិស្សទើបប្រឡងជាប់បាក់ឌុប​មកពីវិទ្យាល័យហ៊ុនសែន សេរីភាព ក៏​មក​ចុះចូលរៀន​នៅសាកលវិទ្យាល័យភូមិន្ទនិសតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែរ ដោយនាងស្រឡាញ់ជំនាញគ្រប់គ្រង។ កញ្ញា ឆវន្ន័ មើលឃើញថា ជំនាញគ្រប់គ្រង មានទីផ្សារល្អ ហើយរំពឹងថា ពេលរៀនចប់ ជំនាញនេះ​នឹង​ជួយ​នាង​ឱ្យ​មានការងារល្អដើម្បីផ្គត់ផ្គង់ខ្លួនឯង មានន័យថា ពេលរៀនចប់ នាងអាចបើកអាជីវកម្ម និងគ្រប់គ្រងអាជីវកម្មដោយខ្លួនឯង។

កញ្ញា ថាន់ ឆវន្ន័ ជាអតីតសិស្សមកពីវិទ្យាល័យហ៊ុនសែន សេរីភាព

ដោយឡែក​នៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលស្ថិត​នៅ​តាម​បណ្តោយ​មហាវិថីសហព័ន្ធរុស្ស៊ីវិញ សិស្សានុសិស្សដែល​ទើប​ប្រឡង​ជាប់បាក់ឌុបជាច្រើន បានចូលមក​កាន់ទីនេះ​មិនចេះដាច់ ដើម្បីសាកសួរព័ត៌មានអំពីជំនាញសិក្សា ហើយ​ខ្លះ​ក៏​ទិញពាក្យប្រឡងចូលរៀនជំនាញដែលខ្លួនពេញចិត្តតែម្តង។

កញ្ញា យ៉េង ស្រីគុជ សិស្សមកពីវិទ្យាល័យហោណាំហុងព្រៃញា ខេត្តកំពង់ចាម បានសម្រេច​ចិត្ត​ទិញពាក្យប្រឡងចូលរៀនជំនាញអក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ស្រីគុជ និយាយថា មានជំនាញចំនួន២ដែលនាងស្រឡាញ់ពេញចិត្តតាំងពីក្មេង គឺជំនាញច្បាប់ និងជំនាញអក្សរសាស្រ្តខ្មែរ។ នាងថា ដំបូងនាងចង់រៀនច្បាប់ដើម្បីបានធ្វើជាមេធារី ប៉ុន្តែដោយសារគ្រួសារខ្វះលទ្ធភាព ទើបនាងសម្រេចចិត្តរៀនជំនាញអក្សរសាស្រ្តខ្មែរវិញ ហើយ​រំពឹងថា នឹងបានធ្វើជាគ្រូបង្រៀននៅថ្ងៃអនាគត។

កញ្ញា យ៉េង ស្រីគុជ អតីតសិស្សមកពីវិទ្យាល័យហោណាំហុងព្រៃញា ខេត្តកំពង់ចាម

សម្រាប់ កញ្ញា ទន់ ជីតា សិស្សមកពីវិទ្យាល័យហោណាំហុងព្រៃញា ខេត្តកំពង់ចាម ជាមួយ ស្រីគុជ នាង​បាន​មក​ទិញពាក្យប្រឡងចូលរៀនជំនាញអក្សរសាស្រ្តអង់គ្លេស។ ជីតា និយាយថា នាងសម្រេចចិត្តជ្រើសរើសជំនាញអក្សរសាស្រ្តអង់គ្លេស ដោយសារស្រឡាញ់តាំងពីតូចមក និងចង់យកចំណេះដឹងនេះ ទៅបង្រៀនក្មេងៗនៅតាមជនបទ ពិសេសនៅតំបន់ដាច់ស្រយាលដែលមិនមានភាសាបរទេសទូលំទូលាយ ខណៈអក្សរសាស្រ្តអង់គ្លេស ជាភាសាទូទៅដែលគេប្រើប្រាស់នៅទូទាំងពិភពលោក ដូច្នេះបើសិនអាចបង្រៀនក្មេងៗឱ្យចេះបានច្រើន កញ្ញាយល់ថា នេះគឺសកម្មភាពល្អជួយដល់ប្រទេសជាតិយើង។ ក្រោយរៀនចប់កញ្ញា ទន់ ជីតា មានក្ដីស្រមៃចង់ធ្វើជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេស។

កញ្ញា ទន់ ជីតា អតីតសិស្សមកពីវិទ្យាល័យហោណាំហុងព្រៃញា ខេត្តកំពង់ចាម

លោក គួង សំណាង ប្រធានដេប៉ាតឺម៉ង់ វិស្វកម្ម ទូរគមនាគមន៍ និងអេឡិចត្រូនិច នៃមហាវិទ្យាល័យវិស្វកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែល​កំពុង​អង្គុយពន្យល់សិស្សានុសិស្សអំពីការជ្រើសរើសជំនាញសិក្សា និងផ្ដល់ព័ត៌មានដល់សិស្ស មើលឃើញថា សិស្សានុសិស្សបាន​មកទិញពាក្យប្រឡងចូលរៀន​នៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញមានចំនួនច្រើន បើទោះមានភ្លៀងធ្លាក់ ក៏នៅតែឃើញមានសិស្សតស៊ូមកទិញពាក្យប្រឡងចូលរៀន ព្រោះពួកគេគិតថាការសិក្សាមានសារៈសំខាន់។

ជាការកត់សម្គាល់របស់លោក គួង សំណាង សិស្ស​ដែលមក​ដាក់ពាក្យ​ភាគច្រើន​ចាប់អារម្មណ៍លើមុខវិជ្ជាសង្គម ហើយក៏មានសិស្សមួយចំនួនចាប់អារម្មណ៍លើជំនាញកុំព្យូទ័រ។ លោកថា មុខជំនាញវិស្វកម្ម ទូរគមនាគមន៍ និងអេឡិចត្រូនិចវិញ គឺមិនសូវមានសិស្សស្គាល់នោះទេ។

លោក គួង សំណាង ប្រធានដេប៉ាតឺម៉ង់ វិស្វកម្ម ទូរគមនាគមន៍ និងអេឡិចត្រូនិច នៃមហាវិទ្យាល័យវិស្វកម្ម ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

បើតាមលោក គួង សំណាង ជំនាញវិស្វកម្ម ទូរគមនាគមន៍ និងអេឡិចត្រូនិច គឺប្រៀបដូចជាឆ្អឹងខ្នងនៃប្រទេសជាតិទាំងមូល និងមានឱកាសទីផ្សារការងារច្រើន។

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ បានប្រព្រឹត្ត​ទៅកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ហើយ​លទ្ធផល​បាន​ប្រកាស​កាលពីថ្ងៃទី២០ ខែកញ្ញា ដោយមាន​បេក្ខជនប្រមាណជាង ១២ម៉ឺននាក់ ដែលស្មើ​នឹង ៨៤.៥៦ភាគរយ បានប្រឡងជាប់។ តាមទិន្នន័យរបស់ក្រសួងអប់រំ យុវជន និង​កីឡា ក្នុង​ចំណោម​បេក្ខជនដែលបានជាប់សរុបចំនួន ១២២ ៤៧៣នាក់ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ៣០០៣ នាក់, និទ្ទេស B ចំនួន ៩៩០១ នាក់, និទ្ទេស C ចំនួន ២៨ ៨០១ នាក់, និទ្ទេស D ចំនួន ៤៥ ៨៥៩ នាក់ និងនិទ្ទេស E ចំនួន ៣៤ ៩០៩ នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...