មនុស្សជាច្រើនតែងតែចាប់ផ្ដើមវេលានៅពេលព្រឹកជាមួយនឹងទឹកតែក្ដៅមួយកែវ ដើម្បីជួយកម្តៅរាងកាយបន្ទាប់ពីភ្ញាក់ពីដំណេក។ ជាទូទៅការទទួលទានទឹកក្ដៅឧណ្ឌៗ ជាពិសេសនៅពេលព្រឹក គឺអាចជួយព្យាបាល, ផ្ដល់ថាមសម្រាប់ការរំលាយអាហារ និងរំលាយចោលកាកសំណល់ផ្សេងៗដែលមាននៅរាងកាយរបស់អ្នកផងដែរ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង៥ ពីការទទួលទានទឹកក្តៅឧណ្ឌៗ៖
១.សម្អាតការរំលាយអាហារ ៖ ទឹកក្ដៅអ៊ុនៗ អាចជួយសំអាតរាងកាយអ្នកតាមរយៈការសំអាតនូវរាល់ជាតិអាស៊ីត។ ក្នុងនោះវាមានសមត្ថភាព និងលឿនជាជាងការទទួលទានទឹកត្រជាក់ ប្រសិនបើយើងប្រៀបធៀបជាមួយការរំលាយអាហារ។ ទឹកក្ដៅអាចរំលាយអាហារបានឆាប់រហ័ស និងផ្ដល់ភាពងាយស្រួលដល់ប្រព័ន្ធរំលាយអាហារដូចគ្នា។

២. ដោះស្រាយបញ្ហាទល់លាមក ៖ បច្ចុប្បន្ននេះមនុស្សជាច្រើនមានបញ្ហាក្រពះ និងបញ្ហាពោះវៀន ដោយសារតែខ្វះជាតិទឹកនៅក្នុងខ្លួន។ ការទទួលទានទឹកក្តៅឧណ្ហៗនៅពេលព្រឹក វាអាចជួយសម្រួលចលនាពោះវៀន និងជួយសម្រួលដល់ការទល់លាមក ព្រមទាំងជួយបំបែកអាហារដែលយើងញ៉ាំធ្វើឱ្យអាហារឆ្លងកាត់ពោះវៀនយ៉ាងរលូន។
៣. កាត់បន្ថយការឈឺចាប់ ៖ ទឹកក្តៅឧណ្ហៗ ក៏ត្រូវបានគេចាត់ទុកថាជាឱសថធម្មជាតិប្រចាំនៅផ្ទះដ៏សំខាន់ផងដែរ ។ ទឹកក្តៅឧណ្ឌៗ អាចជួយកាត់បន្ថយការឈឺចាប់ពីការមករដូវរហូតដល់ឈឺក្បាល។ កំដៅពីទឹកក្តៅមានឥទ្ធិពល និងបន្ធូរអារម្មណ៍លើសាច់ដុំ ដែលអាចជួយផ្តល់ការធូរស្រាលភ្លាមៗសម្រាប់ការរមួលក្រពើ និងសាច់ដុំកន្ត្រាក់។ យោងតាមគេហទំព័រ Healthline ទឹកក្តៅឧណ្ហៗ ជាធម្មតាល្អសម្រាប់ការរមួលក្រពើ ដោយសារធាតុរាវក្តៅបង្កើនលំហូរឈាមទៅកាន់ស្បែក និងជួយបន្ធូរសាច់ដុំចង្អៀត។

៤. ជួយសម្រកទម្ងន់ ៖ សម្រាប់អ្នកដែលចង់ ឬកំពុងស្វែងរកវីធីសាស្រ្ដសម្រកទម្ងន់នោះ ទឹកក្ដៅផ្សំជាមួយក្រូចឆ្មា គឺជាផ្នែកមួយដែលអាចជួយឱ្យដំណើរការសម្រកទម្ងន់អ្នកទទួលបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រោះទឹកក្តៅបង្កើនសីតុណ្ហភាពក្នុងខ្លួន ដែលធ្វើឱ្យអត្រាមេតាបូលីសកើនឡើង ។ ការកើនឡើងនៃអត្រាមេតាបូលីសអនុញ្ញាតឱ្យរាងកាយដុតកាឡូរីរា។
៥. បញ្ឈប់ភាពចាស់មុនអាយុ ៖ ភាពចាស់មុនអាយុគឺជាសុបិន្តអាក្រក់បំផុតរបស់ស្ត្រី ប៉ុន្តែជាសំណាងល្អ វាអាចត្រូវបានការពារដោយការផឹកទឹកក្តៅ ។ វត្តមាននៃជាតិពុលនៅក្នុងរាងកាយអាចនាំឱ្យមានភាពចាស់ជាងវ័យ ប៉ុន្តែទឹកក្តៅអាចជួយសម្អាតរាងកាយពីជាតិពុលទាំងនោះ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/07/2023
សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2024
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2025
តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2025
កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាសពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2025
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍ថ្នាក់ភាសាចិន រយៈពេល១ឆ្នាំ នៅខេត្តជឺជាំង ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2026
ដោយសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្តជឺជាំង ទីក្រុងវិនចូវ ប្រទេសចិន សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ប្រកាសជ្រើសរើសនិស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សារយៈពេល ១ឆ្នាំ
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































