ទម្លាប់ទទួលទានទឹកក្តៅឧណ្ឌៗ​នៅពេលព្រឹក ទទួលបាន​អត្ថប្រយោជន៍​សុខភាពជាច្រើន​

មនុស្សជាច្រើនតែងតែចាប់ផ្ដើមវេលានៅពេលព្រឹកជាមួយនឹងទឹកតែក្ដៅមួយកែវ ដើម្បីជួយកម្តៅ​រាងកាយបន្ទាប់ពីភ្ញាក់ពីដំណេក។ ជាទូទៅការទទួលទានទឹកក្ដៅឧណ្ឌៗ ជាពិសេសនៅពេលព្រឹក គឺអាចជួយព្យាបាល, ផ្ដល់ថាមសម្រាប់ការរំលាយអាហារ និងរំលាយចោលកាកសំណល់ផ្សេងៗដែលមាននៅរាងកាយ​របស់អ្នកផងដែរ។

ខាងក្រោមនេះ គឺជា​អត្ថប្រយោជន៍ទាំង៥ ពីការ​ទទួលទានទឹកក្តៅឧណ្ឌៗ៖

១.សម្អាតការរំលាយអាហារ ៖ ទឹកក្ដៅអ៊ុនៗ អាចជួយសំអាតរាងកាយអ្នកតាមរយៈការសំអាតនូវ​រាល់ជាតិអាស៊ីត។ ក្នុងនោះវាមានសមត្ថភាព និងលឿនជាជាងការទទួលទានទឹកត្រជាក់ ប្រសិនបើយើងប្រៀបធៀបជាមួយការរំលាយអាហារ។ ទឹកក្ដៅអាចរំលាយអាហារបានឆាប់រហ័ស និងផ្ដល់ភាពងាយស្រួល​ដល់​ប្រព័ន្ធរំលាយអាហារដូចគ្នា។

២. ដោះស្រាយ​បញ្ហា​ទល់លាមក ៖ បច្ចុប្បន្ន​នេះ​មនុស្ស​ជាច្រើន​មាន​បញ្ហាក្រពះ និង​បញ្ហាពោះវៀន ដោយ​សារ​តែខ្វះ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន។ ការទទួលទានទឹកក្តៅឧណ្ហៗនៅពេលព្រឹក វាអាចជួយសម្រួលចលនាពោះវៀន និងជួយសម្រួលដល់ការទល់លាមក ព្រមទាំង​ជួយ​បំបែកអាហារដែល​យើងញ៉ាំធ្វើ​ឱ្យ​អាហារ​ឆ្លងកាត់ពោះវៀនយ៉ាងរលូន។

៣. កាត់បន្ថយការឈឺចាប់ ៖ ទឹក​ក្តៅ​ឧណ្ហៗ​ ក៏​ត្រូវ​បាន​គេ​​ចាត់​ទុក​ថា​ជា​ឱសថធម្មជាតិប្រចាំ​​នៅ​ផ្ទះ​ដ៏​សំខាន់ផងដែរ ។ ទឹកក្តៅឧណ្ឌៗ ​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពី​ការ​មក​រដូវ​រហូត​ដល់​ឈឺក្បាល។ កំដៅពីទឹកក្តៅមានឥទ្ធិពល និងបន្ធូរអារម្មណ៍លើសាច់ដុំ ដែលអាចជួយផ្តល់ការធូរស្រាលភ្លាមៗសម្រាប់ការរមួលក្រពើ និងសាច់ដុំកន្ត្រាក់។ យោងតាមគេហទំព័រ ​​Healthline ទឹកក្តៅឧណ្ហៗ ជាធម្មតាល្អសម្រាប់ការរមួលក្រពើ ដោយសារធាតុរាវក្តៅបង្កើនលំហូរឈាមទៅកាន់ស្បែក និងជួយបន្ធូរសាច់ដុំចង្អៀត។

៤. ជួយសម្រកទម្ងន់ ៖ សម្រាប់អ្នកដែលចង់ ឬកំពុងស្វែងរកវីធីសាស្រ្ដសម្រកទម្ងន់នោះ ទឹកក្ដៅផ្សំជាមួយក្រូចឆ្មា គឺជាផ្នែកមួយដែលអាចជួយឱ្យ​ដំណើរការសម្រកទម្ងន់អ្នកទទួលបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រោះ​ទឹក​ក្តៅ​បង្កើន​សីតុណ្ហភាព​ក្នុង​ខ្លួន ដែល​ធ្វើ​ឱ្យ​អត្រា​មេតាបូលីស​កើនឡើង ។ ការកើនឡើងនៃអត្រាមេតាបូលីសអនុញ្ញាតឱ្យរាងកាយដុតកាឡូរីរា។

៥. បញ្ឈប់ភាពចាស់មុនអាយុ ៖ ភាពចាស់មុនអាយុគឺជាសុបិន្តអាក្រក់បំផុតរបស់ស្ត្រី ប៉ុន្តែជាសំណាងល្អ វាអាចត្រូវបានការពារដោយការផឹកទឹកក្តៅ ។ វត្តមាននៃជាតិពុលនៅក្នុងរាងកាយអាចនាំឱ្យមានភាពចាស់ជាងវ័យ ប៉ុន្តែទឹកក្តៅអាចជួយសម្អាតរាងកាយពីជាតិពុលទាំងនោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...