វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ប្រកាស​ប្រឡង​ជ្រើសរើស​សិស្ស​ចូល​រៀន​វិស្វករ១៣០០នាក់ និងឥតបង់ថ្លៃ​៨០កន្លែង

ភ្នំពេញ – វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានប្រកាស​ធ្វើការប្រឡងជ្រើសរើសនិស្សិតចំនួន​១៣០០នាក់ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិស្វករ និងផ្ដល់អាហារូបករណ៍១០០% ចំនួន៨០កន្លែង សម្រាប់​ឆ្នាំសិក្សា២០២២-២០២៣ ។ ការប្រឡងអាហារូបករណ៍នឹងប្រព្រឹត្តិនៅថ្ងៃទី២៦ ខែធ្នូ ចាប់ពីម៉ោង៧:០០ព្រឹក លើវិញ្ញាសារ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យារយៈពេល២ម៉ោង និងតក្កវិទ្យា រយៈពេល១ម៉ោង ។

លក្ខខណ្ឌសម្រាប់​បេក្ខជន គឺ​ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល (បេក្ខជនអាចប្រើប្រាស់សញ្ញាបត្រថតចម្លងនៅពេលដាក់ពាក្យ) ។ សម្រាប់​អាហារូបករណ៍ត្រូវ​ចែកជាបីប្រភេទ រួមមាន អាហារូបករណ៍១០០% ចំនួន៨០កន្លែងដែលផ្ដល់តាមនីតិវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា, អាហារូបករណ៍២៥%សម្រាប់និស្សិតស្រីគ្រប់រូប និងអាហារូបករណ៍ពីដៃគូនានា ។

ជាមួយគ្នានេះ បេក្ខជនអាចដាក់ពាក្យសុំធ្វើការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ពីវិទ្យាល័យដែលខ្លួនកំពុងសិក្សា ដោយធ្វើតាមនីតិវិធីកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយ​បេក្ខជនត្រូវទៅបង្ហាញខ្លួននៅ វ.ប.ក ឬ សាលាតិចណូ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយភ្ជាប់ជាមួយសលាកប័ត្រឯកត្តជនចេញពីវិទ្យាល័យដើម្បីផ្ទៀងផ្ទាត់ និងប្រាក់ចំនួន១២០០០៛ដើម្បីបង់សិទ្ធប្រឡង ។ ក្នុងករណីមិនបានសុំដាក់ពាក្យនៅវិទ្យាល័យ និងមានបំណងសិក្សាដោយបង់ថ្លៃនៅសាលាតិចណូ(សិក្សាដោយមិនទទួលបានអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា) បេក្ខជនអាចដាក់ពាក្យប្រឡងដោយផ្ទាល់នៅ វ.ប.ក ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ។

ដំណើរការនៃប្រឡងនឹងប្រព្រឹត្តទៅតាមដំណាក់កាលដូចជា ចាប់បើកទទួលពាក្យពីថ្ងៃទី០៥ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ហើយបិទឈ្មោះបេក្ខជនប្រឡងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ (សាលាតិចណូ) វេលាម៉ោង៤:០០ល្ងាច ព្រមទាំងការផ្សព្វផ្សាយតាមរយៈ Facebook Page របស់វិទ្យាស្ថាន (https://www.facebook.com/itckh ) ។ ការប្រឡងនឹងប្រព្រឹត្តិនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ហើយប្រកាសលទ្ធផលប្រលងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងចាប់ផ្ដើមទទួលពាក្យចូលរៀនថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២២ រហូតគ្រប់ចំនួន ។

សម្រាប់ព័ត៌មានបន្ថែមអាចទៅកាន់ទីចាត់ការសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្ទាល់ បន្ទប់លេខA-201 អគារ A ឬទំនាក់ទំនងទៅកាន់លេខ ០១២ ៦៨៣ ៤៨៣ ឬ ០១៦ ៦៥៩ ៥៣៥ ឬ ០៧១ ៨៥៤ ៤៤៣២ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"