ភ្នំពេញ – ជាធម្មតាស្ត្រេស (Stress) តែងកើតមានចំពោះមនុស្សទូទៅមិនប្រកាន់វ័យថា ចាស់ ឬក្មេងនោះទេ ។ អារម្មណ៍ពេលស្ត្រេស ឬពាក្យខ្មែរហៅថា តានតឹងចិត្ត វាធ្វើឱ្យមនុស្សនៅមិនសុខ ក្រពុលមុខ គិតអ្វីមិនចេញ ឬសុញ្ញគំនិតជាដើម។ បើតាមលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា អ្នកជំនាញសុខភាពផ្លូវចិត្ត នៃអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានឱ្យដឹងថា ស្ត្រេសមិនមែនជាជំងឺទេ ។ ស្ត្រេស គឺជាប្រតិកម្មរបស់សរីរាង្គរបស់មនុស្សទប់ទល់នឹងសម្ពាធ បញ្ហា ឬគ្រោះថ្នាក់ពីខាងក្រៅ ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា បញ្ហាស្ត្រេសកើតឡើងដោយសារប្រតិកម្មឆ្លើយតបរបស់មនុស្ស មានចំណងទាក់ទងរវាងរាងកាយ ផ្លូវចិត្ត និងសរីរាង្គសាស្ត្រនៅក្នុងខ្លួនមនុស្ស ។ ករណីកើតស្រ្តេសមានកំរិតតិចតួច គឺវាជួយឱ្យមនុស្សចៀសផុតពីគ្រោះថ្នាក់ តែបើវាមានកម្រិតធ្ងន់ធ្ងរ និងមានរយៈពេលយូរ នោះវានឹងបង្កទៅជាគ្រោះថ្នាក់ ឬអាចក្លាយទៅជាអូតូស្ត្រេស (Auto Stress) ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា
“អ្នកណាក៏មានប្រតិកម្មជាមួយនឹងស្ត្រេសដែរ តែប្រតិកម្មនោះអាចមានកម្រិតខុសៗគ្នា ។ អ្នកខ្លះមានប្រតិកម្មខ្លាំង ហើយអ្នកខ្លះមានប្រតិកម្មតិចតួច ឬមិនមានជាបញ្ហាអ្វី ។ ជាទូទៅប្រតិកម្មនេះ វានឹងបាត់វិញក្នុងរយៈពេលមួយ តែប្រសិនបើវាមិនបាត់វិញ នោះវានឹងក្លាយជា អូតូស្ត្រេស ឬជាជំងឺផ្លូវចិត្ត ដូចជា ថប់បារម្ភ ស្រឺត ឬភ័យស្លន់ស្លោរ ឬក៏អាចមានជំងឺធ្លាក់ទឹកចិត្ត ឬជំងឺផ្លូវចិត្តផ្សេងទៀត”
ទន្ទឹមគ្នានេះ លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់បន្ថែមថា មូលហេតុនាំឱ្យស្ត្រេសបណ្តាលមកពីមនុស្សរងសម្ពាធអ្វីមួយពីខាងក្រៅ ដូចជា ជម្លោះ រងហិង្សា សម្ពាធការងារ មនោសញ្ចេតនា និងការសិក្សាជាដើម ។ មនុស្សយើងម្នាក់ៗ អាចដឹងពីភាពតានតឹងចិត្ត ឬស្ត្រេសបានតាមសញ្ញាផ្នែកផ្លូវចិត្ត ផ្នែកឥរិយាបថ ផ្នែករាងកាយ និងផ្នែកអារម្មណ៍ ។
ខណៈសញ្ញាទាំងនេះ ជាទូទៅច្រើនកើតមានក្នុងពេលដែលមនុស្សមានអាការៈស្ត្រេសកើតឡើង ប៉ុន្តែចំពោះអ្នកដែលមានជំងឺថប់បារម្ភអាចនឹងជួបប្រទះបញ្ហាទាំងនេះ ទោះបីជាគ្មានវត្តមានស្ត្រេសក៏ដោយ ។ សម្រាប់ដំណោះស្រាយចំពោះមុន គឺការតាំងចិត្តឱ្យស្ងប់ រៀនដកឃ្លាបន្តិចពីបញ្ហា ឬរៀនផ្លាស់ប្តូរសកម្មភាពដែលធ្វើឱ្យចិត្តស្មុកស្មាញចេញ ស្តាប់តន្ត្រី និងលេងកីឡាផ្សេងៗ ជាជម្រើសមួយជួយបំបាត់ស្ត្រេស ។

ទោះបីស្ត្រេស ឬអាការៈតានតឹងចិត្តមិនមែនជាជំងឺក៏ដោយ ប៉ុន្តែសម្រាប់អ្នកជំនាញសុខភាពផ្លូវចិត្តសុខភាពយល់ឃើញថា វាអាចជាសញ្ញាមួយបណ្តាលឱ្យមនុស្សមានបញ្ហាសុខភាពផ្លូវចិត្តកើតឡើងគ្រប់ពេលវេលា ។ ការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញសុខភាពផ្លូវចិត្តជាដំណោះស្រាយល្អបំផុតរាល់ពេលមនុស្សដឹងថា ខ្លួនមានអាការៈស្ត្រេស ឬអាការៈតានតឹងចិត្តកើតឡើង ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ TVET ចំនួន ៣៦០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2026
សម្រាប់យុវជន ក៏ដូចជាសិស្សានុសិស្ស ដែលមានបំណងចង់បន្តការសិក្សាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានប្រកាសផ្តល់អាហារូបករណ៍...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2024
ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2024
គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/11/2023
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2025
កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































