ភ្នំពេញ – ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តធ្វើនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។ សម្រាប់ការប្រឡងថ្នាក់ជាតិមួយនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញនូវប្រការចំនួន១៦ ដែលបេក្ខជនមិនត្រូវអនុវត្ត នៅក្នុងដំណើរការ នៃការប្រឡងនោះ។
ខាងក្រោមនេះ គឺប្រការទាំង១៦ ដែលបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមិនត្រូវអនុវត្ត៖
១.មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២
២.មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធចូលក្នុងមណ្ឌលប្រឡង
៣.មិនត្រូវយកសៀវភៅ និងសំណៅឯកសារគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង
៤.មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធ ជាតិផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូចនិកគ្រប់ប្រភេទ សៀវភៅ សំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែលមានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស
៥.មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ

៦.មិនត្រូវប្រើពាក្យសំដី អាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬក្នុងបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ
៧.មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការចំពោះការត្រួតពិនិត្យ របស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យ ស្រាវជ្រាវ រើរកសំណៅឯកសារ និងសម្ភារផ្សេងៗដេលត្រូវហាមឃាត់ មិនឱ្យយកចូលក្នុងមណ្ឌលប្រឡង
៨.មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណា ដែលគ្មានហត្ថលេខារបស់អនុរក្ស
៩.មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡងឡើយ
១០.មិនត្រូវងើបឈរ ងាកឆ្វេង-ស្តាំ អតើឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការ ហើយអានខ្លាំងៗ លឺដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ
១១.មិនត្រូវប្តូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ចម្លងគ្នា និងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឱ្យអ្នកដទៃមើល ឬអូសឆក់យកបាន
១២.មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ដើម្បីធ្វើឱ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជាសរសេរ អក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬសរសេររំលងបន្ទាត់ជាដើម

១៣.មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ
១៤.មិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចខាតសម្ភារៈនៅក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារបង្អួច ធ្វើឱ្យរបើកជញ្ជាំងក្តារ ធ្វើឱ្យបាក់បែកតុ កៅអី ឬក្តារខៀនជាដើម
១៥.មិនត្រូវឱ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែមលើសន្លឹកកិច្ចការរបស់ខ្លួនជាដាច់ខាត
១៦.មិនត្រូវប្រើពាក្យសំដី និងអាកប្បកិរិយា ដែលនាំឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយ នៃការប្រឡង ឬប៉ះពាល់ដល់កិត្តិយសរបស់មេប្រយោគ។
បើយោងតាមប្រការ៦ នៃបទប្បញ្ញាត្តិ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បេក្ខជនដែលបានប្រព្រឹត្តសកម្មភាពដូចជា មានបំណងលួចចម្លង សកម្មភាពលួចចម្លង និងសកម្មភាពដែលធ្វើឱ្យខូចខាតសណ្តាប់ធ្នាប់ របៀបរៀបរយ នៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ នឹងត្រូវទទួលទណ្ឌកម្មខាងវិន័យ តាមកម្រិតសកម្មភាពដែលបានប្រព្រឹត្ត៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/08/2024
ឱកាសអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសចិន ពីកម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ឱកាសអាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/10/2025
តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2026
បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងបើកទទួលពាក្យស្នើសុំពីនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2024
មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































