ដំណោះស្រាយនៅពេលកើតមានអារម្មណ៍អន់ចិត្តចំពោះអ្វីមួយ

សេចក្ដីអាក់អន់ចិត្តគឺជាផ្នែកមួយនៃធម្មជាតិរបស់មនុស្ស ហើយការកើតទោមនស្សតែងតែដក់ជាប់ជាមួយអារម្មណ៍ដែលប្រមូលផ្តុំទៅដោយការភ័យព្រួយ និងភាពអវិជ្ជមាន។ ចំណុចទាំងនេះងាយស្រួលសង្កេតឃើញចំពោះអ្នកដទៃ ប៉ុន្តែបែរជាពិបាកក្នុងការកត់សម្គាល់ពេលកើតមានចំពោះខ្លួនឯងទៅវិញ។ យ៉ាង​ណាមិញ គេអាចកត់សម្គាល់អារម្មណ៍ដែលមានសេចក្ដីទោមនស្សដូចជា មិនមានអារម្មណ៍សុវត្ថិភាពចំពោះខ្លួនឯង បង្កើនការប្រៀបធៀប ឬក៏មើលមកខ្លួនឯងអន់ជាងអ្នកដទៃជាដើម។ បើតាមគេហទំព័រ 21ninety បានបង្ហាញវិធីសាស្រ្តមួយចំនួន ក្នុងការអនុវត្តនៅពេលមានអារម្មណ៍អន់ចិត្តកើតមាន ចំពោះបុគ្គលណាម្នាក់ ឬមជ្ឈដ្ឋានអ្វីមួយ។

១.ត្រូវមានភាពស្មោះត្រង់នឹងខ្លួនឯង ៖ មានមនុស្សមួយចំនួនហាក់ មិនទទួលស្គាល់ថា ខ្លួនមានអារម្មណ៍កើតទុក្ខមិនសុខចិត្តឡើយ ហើយអារម្មណ៍បែបនេះ គឺពុំបានផ្តល់នូវផាសុកភាពនោះទេ។ ជារឿយៗ វាកើតមានដោយសារតែមនុស្សយល់ថា សេចក្តីឃ្នើសចិត្តទាំងឡាយនោះ បណ្តាលមកពីអ្នកដទៃផ្តល់មកកាន់ខ្លួន។ យ៉ាងណាមិញ ប្រសិនបើលោកអ្នកគេចវេស ឬក៏ធ្វើដូចជាមិនមានរឿងអ្វីកើតឡើង នោះវាពុំបានជួយឱ្យអ្នកក្រោកចេញពីបញ្ហានេះ បានលឿននោះទេ។ ជំនួសមកវិញ លោកអ្នកត្រូវស្មោះត្រង់ជាមួយនឹងខ្លួនឯង ដោយគិតថា អារម្មណ៍អន់ចិត្ត ឬច្រណែននេះ វាជារឿងធម្មតារបស់មនុស្សនិងកើតឡើងដោយធម្មជាតិ​ឯងៗ ហើយអារម្មណ៍បែបនេះ អាចកើតមានដោយសារបុព្វហេតុអ្វីមួយ ប៉ុន្តែវានឹងរសាយ ឬក៏ការផ្លាស់ប្រែជាបន្តបន្ទាប់។

២.ដឹងឱ្យច្បាស់ពីអ្វីដែលខ្លួនចង់បាន ៖ នៅពេលអ្នកស្មោះត្រង់នឹងអារម្មណ៍ខ្លួនឯងហើយ នោះគឺអាចជួយកំណត់រាល់អ្វីដែលអ្នកចង់បាននៅក្នុងជីវិត ហើយកាលដែលដឹងច្បាស់ពីអ្វីដែលលោកអ្នកចង់បាន នោះវាជាជំហានដំបូង ជួយឱ្យអ្នកបង្កើតផែនការសកម្មភាព ដើម្បីសម្រេចការរំពឹងទុក និងកាត់បន្ថយសេចក្ដីសោកសៅបានមួយផ្នែក។

៣.ក្នុងករណីចាំបាច់គឺផ្តាច់ខ្លួនចេញតែម្តង ៖ បើអ្នកសង្កេតឃើញថា បច្ចុប្បន្នកំពុងកើតទុក្ខមិនសុខចិត្តមានអត្រាកើនឡើង កាន់តែច្រើនទៅៗ ហើយរំខានការគិតរបស់អ្នក សូមទុកពេលសម្រាក ឬផ្តាច់ខ្លួនចេញមួយខណៈពីបុគ្គល ឬមជ្ឈដ្ឋាននោះ។ មានន័យថានៅឱ្យឆ្ងាយពីមនុស្សដែលអ្នកមិនមានអារម្មណ៍ល្អ ឬក៏ចាកចេញពីបណ្តាញសង្គមណា ដែលបង្កបាននូវអារម្មណ៍ច្របូកច្របល់។

៤.ធ្វើខ្លួនឱ្យរវល់ប៉ុន្តែអនុវត្តន៍សកម្មភាពដែលស្របនឹងបំណងប្រាថ្នា ៖ នៅពេលលោកអ្នកមិនមានសកម្មភាពដើម្បីធ្វើខ្លួនឱ្យឯងរវល់នោះទេ គឺជាកត្តាមួយដែលដាក់អន្ទាក់លោកអ្នក ឱ្យស្ថិតក្នុងស្ថានភាពមិនស្រស់ស្រាយសប្បាយចិត្ត ពីព្រោះអ្នកហាក់ប្រើប្រាស់អារម្មណ៍ ជំនួសឱ្យខួរក្បាលច្រើនជាង។ អនុញ្ញាតឱ្យខ្លួនឯងស្ថិតនៅក្នុងស្ថានភាពជាក់ស្ដែង ស្ថិតជាមួយនឹងការងារដែលអាចជួយឱ្យអ្នកមានអារម្មណ៍សុវត្ថិភាពជាមួយនឹងបច្ចុប្បន្ន បើទោះជាមិនទាន់សម្រេចអ្វីដែលបានដៅទុកក៏ដោយ ។ ហើយត្រូវតែប្រាកដថា សកម្មដែលធ្វើដើម្បីបន្លប់ភាពក្នក់ក្នុងចិត្តនោះ ឆ្លើយតបនឹងគោលដៅ ហើយមានផាសុកភាព និងភាពវិជ្ជមានផងដែរ។

៥.ពេញចិត្តចំពោះសមិទ្ធផលកន្លងមក ៖ វិធីសាស្រ្តដ៏ល្អមួយដើម្បីបង្ហាញទៅកាន់ពិភពខាងក្រៅ ឬបញ្ជាក់ប្រាប់ខ្លួនឯងថា អ្នកអាចទ្រទ្រង់នឹងស្ថានភាពអន់ចិត្តបាន គឺរៀនពេញចិត្តនឹងអ្វីដែលកំពុងតែមានក្នុងពេលបច្ចុប្បន្ន ដែលពេលខ្លះអ្នកកំពុងនឹកភ្នកទៅដល់អ្វីដែលរំពឹងទុកកាលពីមុន ប៉ុន្តែមិនទាន់មាននៅក្នុងដៃនៅឡើយ។ ជំនួសមកវិញ សូមលោកអ្នកគិតថា យ៉ាងហោចណាស់ ក៏នៅមានជីវិតក្នុងការបន្តដុសខាត់សមត្ថភាពដើម្បីសម្រេចរាល់អ្វីដែលបានដៅទុក។ ដោយអ្នកគ្រាន់តែក្រឡេកមួយកន្ទុយភ្នែកមើលទៅលើ ចំណុចណាមួយនៃខ្លួនឯង គិតអំពីរឿងល្អៗ ឬចំណុចដែលមានមោទកភាពជាងគេ។ ស្របពេលកំពុងព្យាយាមយ៉ាងខ្នះខ្នែង ដើម្បីចាប់យកនៅអ្វីដែលខ្លួនរំពឹងទុក សូមកុំភ្លេចផ្តោតចំពោះអ្វីដែលលោកអ្នកកំពុងមានក្នុងពេលបច្ចុប្បន្ន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...