«អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន» បំណិនមិនអាចខ្វះបានសម្រាប់គ្រូបង្រៀនសតវត្សន៍ទី២១

ដោយសារតែបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយប្រព័ន្ធផ្សព្វផ្សាយមានភាពស្មុគស្មាញ និងផ្លាស់ប្តូរជាបន្តបន្ទាប់យ៉ាងលឿននោះ អក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន បានក្លាយជាជំនាញដ៏សំខាន់មួយនៅជុំវិញពិភពលោក។

បើតាមសៀវភៅអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងពត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា ពាក្យថា «អក្ខរកម្ម» សំដៅដល់សមត្ថភាពដែលចេះអាន និងសរសេរ។ «អក្ខរកម្មឌីជីថល និងព័ត៌មាន» សំដៅដល់សមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយច្រើនប្រភេទដោយសុវត្ថិភាព ឈ្លាសវៃ និងទំនួលខុសត្រូវ។ ដូច្នេះ អក្ខរកម្មប្រព័ន្ធឌីជីថល និងព័ត៌មាន មានន័យថា ជាបណ្ដុំជំនាញដែលអនុញ្ញាតឱ្យបុគ្គលម្នាក់ចេះប្រើប្រាស់ ចេះវិភាគ ចេះបង្កើតខ្លឹមសារថ្មីៗ និងចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធផ្សព្វផ្សាយ។

លើសពីនេះ បុគ្គលដែលមានការយល់ដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ មានសមត្ថភាពអាចយល់ពីសារស្មុគស្មាញដែលផ្សាយចេញលើកាសែត ផ្ទាំងប៉ាណូ វីដេអូហ្គេម តន្រ្តី អ៊ីនធឺណិត បណ្តាញសង្គម និងប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតក៏ដូចជាចេះបង្កើតសារប្រព័ន្ធផ្សព្វផ្សាយដោយខ្លួនឯង។

ហេតុអ្វីបំណិនអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានមានសារៈសំខាន់សម្រាប់គ្រូបង្រៀនសតវត្សទី២១?

បំណិនអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានមានសារៈសំខាន់សម្រាប់គ្រូបង្រៀនសតវត្សទី២១ ក្នុងការជួយឱ្យសិស្សអាចប្រើជំនាញនៃការគិតបែបស៊ីជម្រៅបានយ៉ាងទូលំទូលាយ។ ទន្ទឹមនេះ គ្រូបង្រៀនគួរប្រើប្រព័ន្ធផ្សព្វផ្សាយឌីជីថលឱ្យបានត្រឹមត្រូវ, ការប្រើប្រាស់ការរៀនឌីជីថលក្នុងមុខវិជ្ជា, បង្កើនប្រសិទ្ធភាពសិក្សា បង្កើតលទ្ធភាពកាន់តែច្រើនសម្រាប់ការងារជាក្រុម និងការប្រើប្រាស់ពិភពឌីជីថលប្រកបដោយសុវត្ថិភាព។ ក្នុងនោះ គោលបំណងរបស់អក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គឺធ្វើឱ្យមនុស្សកាន់តែច្រើនឡើងចេះប្រើប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងបង្កើនការចូលរួមក្នុងការបង្កើតខ្លឹមសារលើប្រព័ន្ធផ្សព្វផ្សាយ។ វិធីនេះនឹងអាចបង្កើនឱកាសនៃរបកគំហើញ ចក្ខុវិស័យថ្មីៗ សម្រាប់ការពង្រីកប្រព័ន្ធផ្សព្វផ្សាយដែលអាចអភិវឌ្ឍសង្គមមួយដែលមានប្រជាពលរដ្ឋរស់នៅប្រកបដោយគុណតម្លៃនិងសីលធម៌។

ម៉្យាងវិញទៀត ការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ និងឥទ្ធិពលរបស់វាទៅលើសង្គមនិងបុគ្គលគ្រប់រូប គឺជាជំនាញចាំបាច់មួយសម្រាប់មនុស្សគ្រប់គ្នា។ ការហ្វឹកហាត់ជំនាញក្នុងការយល់ដឹងអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ជួយឱ្យយើងកាន់តែមានការយល់ដឹងថែមទៀតអំពីវប្បធម៌ និងគុណតម្លៃរបស់វា ព្រមទាំងសារៈសំខាន់នៃទំនាក់ទំនងនិងព័ត៌មាន។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម និងបុគ្គលម្នាក់ៗ មានភាពស្មុគស្មាញ ពិបាកយល់។ ហេតុដូច្នេះហើយ ទើបអ្នកដែលមានការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយតែងជៀសវៀងការវិនិច្ឆ័យអ្វីមួយភ្លាមៗដោយមិនបានគិតឱ្យល្អិតល្អន់។

បច្ចេកវិទ្យាបច្ចុប្បន្នអនុញ្ញាតឱ្យមនុស្សបង្កើត និងវិភាគសារតាមទម្រង់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជា អត្ថបទ រូបភាព ឬវីដេអូជាដើម។ ប៉ុន្តែជំនាញដែលចាំបាច់ក្នុងការចេះបង្កើត និងវិភាគព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយនេះ ត្រូវតែឆ្លងកាត់ការរៀនសូត្រ ការបង្វឹក និងធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីៗជានិច្ច។ ជាក់ស្ដែង ការរៀនអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន អាចនឹងមានរយៈពេលយូរ និងត្រូវសិក្សារៀនសូត្រជាប្រចាំពេញមួយជីវិត។ ជាពិសេសយុវជនទាំងឡាយត្រូវការឱកាសក្នុងការរៀនផ្ទាល់ពីគ្រូដើម្បីបង្កើនសមត្ថភាព និងបទពិសោធន៍ឱ្យបានកាន់តែច្រើនថែមទៀត ពាក់ព័ន្ធនឹងប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ប្រព័ន្ធផ្សព្វផ្សាយអន្តរបុគ្គល និងបច្ចេកវិទ្យាផ្សព្វផ្សាយផ្សេងៗ។ នេះមានន័យថា​ គ្រូបង្រៀនចាំបាច់ត្រូវតែមានចំណេះដឹងអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានជាចាំបាច់។

ជាមួយគ្នានេះ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានអាចជួយដល់មនុស្សបានដូចជា បង្កើនសមត្ថភាពជំនាញនៃការគិតបែបស៊ីជម្រៅ, យល់អំពីរបៀបដែលសារប្រព័ន្ធផ្សព្វផ្សាយចូលរួមផ្លាស់ប្តូរអភិវឌ្ឍវប្បធម៌ និងសង្គម, ចេះសម្គាល់នូវការកំណត់ទិសដៅ និងការធ្វើយុទ្ធសាស្ត្រទីផ្សារ, យល់អំពីអ្វីដែលផលិតករប្រព័ន្ធផ្សព្វផ្សាយចង់បញ្ចុះបញ្ចូលយើងជឿលើអ្វីមួយ ឬអាចដឹងអំពីបច្ចេកទេសនៃការបញ្ចុះបញ្ចូលដែលត្រូវបានប្រើប្រាស់, ផ្តល់មតិយោបល់សម្រាប់ការផ្លាស់ប្តូរដល់ប្រព័ន្ធផ្សព្វផ្សាយ, ចេះសម្គាល់នូវព័ត៌មានលម្អៀង រឿងប្រឌិតឡើង ព័ត៌មានខុស និងរឿងកុហក, ចេះស្វែងយល់ពីផ្នែកខ្លះនៃសាច់រឿងដែលមិនត្រូវបានបង្ហាញ ឬត្រូវគេបិទបាំង, វិភាគសារប្រព័ន្ធផ្សព្វផ្សាយដោយផ្អែកលើបទពិសោធន៍ ចំណេះដឹងផ្ទាល់ខ្លួន ជំនាញ ជំនឿ និងគុណតម្លៃ និងបង្កើតនិងចែកចាយសារដែលបានបង្កើតដោយខ្លួនឯង។

គួរជម្រាបជូនថា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្ដល់វគ្គបណ្ដុះបណ្ដាលតាមបែបចម្រុះស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (MIL) ជូនដល់គ្រូឧទ្ទេសនៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានី-ខេត្ត តាមអនឡាញ និងជួបផ្ទាល់ផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។