កាត់បន្ថយកំហឹងជាផ្នែកមួយ នៃការពង្រឹងសមត្ថភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ជាធម្មជាតិមនុស្សគឺធ្លាប់ឆ្លងកាត់បទពិសោធន៍នៃការមានកំហឹងក្នុងខ្លួន។ កាលដែលមិនបានគ្រប់គ្រងកំហឹង បានជះឥទ្ធិពលមិនល្អជាច្រើនទៅកាន់ទំនាក់ទំនង និងសុខភាពផ្លូវចិត្ត។ ការបន្តរក្សាកំហឹងក្នុងខ្លួនយូរទៅៗ អាការស្រ្តេសផ្ទុកធ្ងន់ឡើងៗ ចំណែកឯបញ្ហាក៏កាន់តែកើនពីមួយពេល ទៅមួយពេល! ក៏ដូចជាជួបប្រទះបញ្ហាក្នុងការរស់នៅប្រចាំថ្ងៃកាន់តែច្រើនចំពោះរឿងដដែលៗ និងរារាំងខ្លួនឯងពីការពង្រឹងសមត្ថភាពឱ្យល្អជាងមុន។ ដោយសារតែកំហឹងបង្កបាននូវហានិភ័យជាច្រើនបែបនេះហើយ ទើបការស្រាវជ្រាវមួយ ដែលត្រូវ​បានចុះផ្សាយ​ក្នុងគេហទំព័រ verywellmind បានឱ្យដឹងថា ការកាត់បន្ថយកំហឹងជាផ្នែកមួយនៃការពង្រឹងសមត្ថភាពខ្លួន ដែលជាមូលហេតុមួយបញ្ជាក់បានថា ការរៀនពីវិធីសាស្រ្តគ្រប់គ្រងកំហឹង និងអនុញ្ញាតឱ្យកំហឹងត្រូវបានរំសាយចោលពីខួរក្បាលមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការជួយឱ្យវិថី នៃការអភិវឌ្ឍខ្លួនឱ្យក្លាយជាបុគ្គលម្នាក់ប្រសើរជាងមុន។

ការដោះលែងកំហឹង មិនមែនជារឿងងាយស្រួលគ្រប់ពេលនោះទេ។ ប៉ុន្តែជំហានដំបូងគឺរៀនសូត្របន្ថែមជានិច្ច និងព្យាយាមកត់ចំណាំអំពីកម្រិត និងប្រភេទនៃកំហឹង រួមទាំងស្វែងរកឱ្យឃើញថា សកម្មភាពអ្វីដែលអ្នកធ្វើរៀងរាល់ពេលមានកំហឹងដោយមិនជះផលអវិជ្ជមាននៅពេលបន្ទាប់ ឬថា តើសកម្មភាពអ្វីដែលជាការឆ្លើយតបបែបវីធីសាស្រ្តវិជ្ជមានពេលខឹងសម្បា។

ការកត់សម្គាល់អំពីកំហឹងជារឿយៗ គឺជាការប្រឹងប្រែងមួយដែលស្តែងឱ្យឃើញថា អ្នកមានអារម្មណ៍យ៉ាងម៉េចពេលមានកំហឹងផ្ទុះម្តងៗ និងរបៀបដែលអ្នកសម្រេចចិត្តក្នុងការគ្រប់គ្រងស្ថានភាពបែបនេះបានយ៉ាងដូចម្តេច? ជំនួសឱ្យការបដិសេធ ក៏ដូចជា ការប្រើប្រាស់ហិង្សា ដោយប្រការអចេតនាណាមួយទៅកាន់អ្នកដទៃដើម្បីជាដំណោះស្រាយ។ បន្ថែមពីនោះ ការផ្តោតទៅលើការសង្កេតពេលដែលអ្នកមានអារម្មណ៍ខឹង និងព្យាយាមរកឱ្យឃើញថា វាបណ្តាលមកពីកត្តាអ្វីខ្លះ? ហើយក៏ត្រូវសង្កេតអំពីភាពខុសគ្នារវាង អារម្មណ៍ដែលខឹង និងការធ្វើសកម្មភាពនៅពេលមានកំហឹង កំណត់ឱ្យដឹងថា តើការឆ្លើយតបបែបណាទើបជាជម្រើសល្អ។

ផ្លាស់ប្តូរវិធីសាស្រ្ត នៃការមើលទៅកំហឹង និងពង្រឹងខ្លួនឱ្យទប់ទល់ជាមួយខ្លួនឯងនឹងអារម្មណ៍តានតឹងតាមរយៈការស្វែងយល់ពីស្ថានភាពនីមួយៗដែលបានកើតឡើង និងព្យាយាមយល់ថា តើមានព័ត៌មានអ្វីខ្លះនៅពីក្រោយស្ថានការណ៍ ឬពីក្រោយមនុស្សដែលធ្វើឱ្យអ្នកខឹង។ ឧទាហរណ៍ រំលឹកខ្លួនឯងថា ប្រហែលជាបុគ្គលម្នាក់នេះកំពុងចាកចេញពីផ្លូវដែលស្ទះចរាចរណ៍ខ្លាំង ឬក៏មានរឿងមិនល្អជាច្រើនកើតមានចំពោះជីវិតរបស់គេ។ ឬក៏ ប្រសិនបើអ្នកសង្កេតឃើញថា មិត្តរបស់អ្នកហាក់មានអកប្បកិរិយាមិនសមរម្យ ឈ្លើយ ឬការប្រើប្រាស់ពាក្យសម្តីមិនមានការគោរពណាមួយកើតមាន អ្នកគួរគិតថា ប្រហែលថ្ងៃនេះមានអ្វីមិនល្អកើតមានចំពោះគេទេដឹង ឬក៏ស្ថានភាពមិនល្អណាមួយដែលយើងមិនបានដឹង។ ការព្យាយាមយល់ពីស្ថានការណ៍ និងសួរនាំអំពីសុខទុក្ខ សុទ្ធសឹងតែជាចំណែកមួយជួយរក្សាទឹកចិត្តរបស់មនុស្សបានធូរស្រាលពីកំហឹង និងរៀនដោះលែងអារម្មណ៍មិនល្អលើសពីអ្វីដែលអាចគ្រប់គ្រងបាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...