រក្សាទម្លាប់ល្អនៅកន្លែងការងារ ជាវិធីការពារអាការៈ​​អស់កម្លាំងមិន​ធម្មតា ឬ Burnout

អាការៈ​​អស់កម្លាំងមិន​ធម្មតា (Burnout) ដែលកើតមានពេលកំពុងបំពេញកិច្ចការ បានក្លាយជាកង្វល់មួយរារាំងដល់ផលិតភាពទាំងបុគ្គល និងអង្គភាពទាំងមូល។ ចំពោះបុគ្គល គឺប៉ះពាល់ដល់សតិអារម្មណ៍ និងនាំឱ្យមានទម្លាប់មិនល្អនៅកន្លែងការងារ ។ ជាធម្មតានៅពេលមានអាការៈល្ហិតល្ហៃអស់កម្លាំង ការបន្ទោសទៅលើវប្បធម៌ការងារ និងដាក់បន្ទុកលើការទទួលខុសត្រូវការងារលើសលប់, វាជារឿងងាយស្រួលនោះទេ ក្នុងការចោទទៅលើភាគីម្ខាងៗ ខណៈដែលចំណោទបញ្ហាមួយនេះ ត្រូវការដោះស្រាយទាំងគ្រប់ភាគី។ ដូច្នេះហើយ តម្រូវឱ្យអ្នកដែលពាក់ព័ន្ធក្នុងស្ថានប័នមួយ ត្រូវចូលរួមជាចំណែកធ្វើយ៉ាងណាបង្កបរិយាកាសការងារ ឱ្យកាន់តែមានភាពប្រសើរដើម្បីរក្សាតុល្យភាពការងារ និងជីវិតឯកជន ក៏ដូចជាការនាំផ្លូវទៅរកផលិតភាពការងារ។

ភាគីទាំងពីរសុទ្ធតែមានចំណែកក្នុងការបង្កឱ្យមានទម្លាប់មិនល្អ នៅកន្លែងបំពេញការងារ គ្រាន់តែមានទម្រង់ និងទំហំខុសៗគ្នាទៅតាមបរិបទជាក់ស្ដែង។ ជាឧទារណ៍ បុគ្គលិកពេលខ្លះចូលរួមបង្កភាពស្មុគស្មាញតាមរយៈការពន្យារពេល ទុកបញ្ហាចោលឱ្យក្លាយជាបញ្ហាធំ និងខ្វះការគ្រប់គ្រងពេលជាដើម។ ការដែល ចាប់អារម្មណ៍ស្វែងរកអ្នកជំនាញ ឬវិធីសាស្រ្តក្នុងការទប់ទល់ទម្លាប់មិនល្អនៅកន្លែងការងារ គឺជាជន្ទល់ដែលអាចទប់មិនឱ្យបញ្ហាខ្សោះថាមពលកើតមានឡើង រួមទាំងជំរុញឱ្យមានផាសុកភាព និងបរិយាកាសល្អក្នុងរយៈពេលវែង។ ដើម្បីទប់ទល់នឹងអាការៈ​​អស់កម្លាំងមិន​ធម្មតា ត្រូវការឱ្យយកចិត្តទុកដាក់អំពីទម្លាប់ល្អៗ នៅកន្លែងការ ហើយកត់សម្គាល់ឱ្យបានជាក់លាក់ផងដែរថា តើមានសកម្មភាពអ្វីខ្លះនាំឱ្យទម្លាប់មិនល្អផុសឡើង?

ហេតុអ្វីបានជា ការផ្តល់ភាពសំខាន់ ក្នុងការដោះស្រាយទម្លាប់មិនល្អ នៅកន្លែងការងារ ជាវិធីការពារអាការៈ​​អស់កម្លាំងមិន​ធម្មតានៅកន្លែងការងារ?

ការបញ្រ្ជាបទម្លាប់ល្អ និងយកចិត្តទុកដាក់ក្នុងការដោះស្រាយទម្លាប់ដែលមិននាំឱ្យចម្រើននៅកន្លែងការងារ អាចកាត់បន្ថយភាពតានតឹងរ៉ាំរ៉ៃ ពង្រឹងសុខភាពផ្លូវចិត្តទៅកាន់បុគ្គលនីមួយៗ ដែលបំពេញភារកិច្ច។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏ជំរុញបាននូវលទ្ធផលល្អទៅកាន់អង្គភាពទាំងមូលផងដែរ។

ការសង្កេតអាការៈអស់កម្លាំងមិនធម្មតានៅកន្លែងការងារ រឹងរឹតតែសំខាន់ ព្រោះបើបុគ្គលិកណាម្នាក់ប្រទះនឹងបញ្ហានេះ នោះគេអាចនឹងត្រូវការពេលច្រើន ក្នុងការឈប់សម្រាក ដែលវាកាន់តែបង្កើនផលមិនល្អ ដូចជាផលិតភាពការងារថយចុះ ហើយទទួលបានអារម្មណ៍មិនពេញចិត្តនឹងអ្វីដែលខ្លួនកំពុងធ្វើរាល់ថ្ងៃ។ អាការៈខ្សោះថាមពលនៃរាងកាយ ​​អស់កម្លាំងមិន​ធម្មតាមិនមែនជាផលចំណេញទៅកាន់ផ្នែកណាមួយនោះឡើយ មូលហេតុទាំងនេះបញ្ជាក់បានថា ការ​ដោះស្រាយ​ទម្លាប់​​មិន​ល្អ ជាការគិតគូរទុកមុនកុំឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរកើតមាននៅពេលខាងមុខ។

ចំណុចមួយទៀតដែលចាំបាច់ត្រូវដឹងនោះ គឺការដោះស្រាយទម្លាប់មិនល្អនៅកន្លែងការងារ គឺជាទំនួលខុសត្រូវរបស់បុគ្គល រួមទាំងស្ថាប័ន។ តើស្ថាប័នអាចធ្វើអ្វីបានខ្លះ? ក្រុមហ៊ុន អង្គការ ឬស្ថាប័ន អាចផ្តល់ជំនួយតាមរយៈ ការបង្កើតបរិយាកាសការងារ ផ្តល់ការគាំទ្រទៅគ្រប់តួអង្គដែលមាននៅក្នុងអង្គភាព ជំរុញបរិយាកាសវិជ្ជមាន ផ្តល់ឱ្យនូវកម្មវិធីគ្រប់គ្រងស្រ្តេសទៅកាន់បុគ្គលិក រួមទាំងលើកទឹកចិត្តឱ្យយកចិត្តទុកដាក់ទៅលើតុល្យភាពការងារ និងជីវិតរស់នៅប្រចាំថ្ងៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...