ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ២៣០កន្លែង

ភ្នំពេញ– សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងនិងបរិញ្ញាបត្រចំនួន២០០កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣០កន្លែងដល់សិស្ស-និស្សិតឆ្នាំសិក្សា២០២១-២០២២ ។ អាហារូបករណ៍ចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នាពេលថ្មីៗនេះ ។

អាហារូបករណ៍ទាំងបីកម្រិតនេះ ផ្ដល់ជូននូវជំនាញ១៣មុខវិជ្ជាសម្រាប់ជ្រើសរើសរួមមាន៖ វិទ្យាសាស្ត្រអប់រំ  នីតិឯកជន ហិរញ្ញវត្ថុ គ្រប់គ្រង ការបង្រៀនភាសាអង់គ្លេស គណនេយ្យ ធនាគារនិងហិរញ្ញវត្ថុ ទីផ្សារ ទេសចរណ៍ សេដ្ឋកិច្ច អក្សរសាស្ត្រអង់គ្លេស ភាសាអថ់គ្លេសបង្រៀន វិទ្យាសាស្ត្រកុំព្យូទ័រ បច្ចេកវិទ្យាព័ត៌មានពាណិជ្ជកម្ម នីតិសាស្ត្រ វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ ។

លក្ខខណ្ឌដែលត្រូវជ្រើសរើស​រួមមាន ៖ ជាបេក្ខជនដែលមានជីវភាពខ្វះខាត, សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ។ ការសិក្សាថ្នាក់បរិញ្ញាបត្របេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(Bac II) ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ហើយ​សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងបេក្ខជនត្រូវមានលិខិតបញ្ជាក់ធ្លាក់ ឬជាប់មធ្យមសិក្សាទុតិយភូមិ(Bac II) ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ។ ជាមួយគ្នានេះបេក្ខជន-បេក្ខនារីទាំងអស់នឹងឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើសដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រួសគ្រាប់ពូជនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

ដើម្បីដាក់ពាក្យបេក្ខជន-បេក្ខនារីត្រូវភ្ជាប់ឯកសារមួយចំនួន ដូចជា ពាក្យសុំអាហារូបករណ៍ បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍ ជីវប្រវត្តិសង្ខេបដែលមានបិទរូបថតថ្មី(៤x៦ ស.ម) សញ្ញាបត្រ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ឬសំបុត្របញ្ជាក់កំណើត ថតចម្លងសៀវភៅគ្រួសារ ០១ច្បាប់គ្រប់ឯកសារ និងរូបថតទំហំ(៤x៦ ស.ម) ថតថ្មីចំពីមុខគ្មានវែនតា និងមានផ្ទៃខាងក្រោយពណ៌ស ០៣ច្បាប់ ។

បេក្ខជន-បេក្ខនារីអាចទាញយកសំណុំឯកសារស្នើសុំអាហារូបករណ៍តាមរយៈតំណភ្ជាប់៖ https://bit.ly/2YGw6cD និងធ្វើការ Upload ពាក្យស្នើសុំតាមតំណភ្ជាប់៖ https://forms.gle/hqzZDfrWbutTtB7m8 ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៦ ៨១ ១៣ ៩៧ និង ០១២ ៩០ ៦០​ ០៦ ។

បេក្ខជនអាចធ្វើការបំពេញពាក្យ និងបែបបទសុំអាហារូបករណ៍ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...