ផ្ទៀងផ្ទាត់កាវិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនប្រចាំខែ

ការកែលម្អខ្លួនឯងឱ្យប្រសើរជាងមុន មានន័យថាធ្វើយ៉ាងណាជំរុញការវិវឌ្ឍបុគ្គលផ្ទាល់ខ្លួនបរិបូរដោយភាពរីកចម្រើនពីមួយពេល ទៅមួយពេល ដែលរាប់បញ្ចូលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ឬភាពរឹងមាំផ្នែកទំនាក់ទំនងសង្គមការងារ សុវត្ថិភាពហិរញ្ញវត្ថុ និងសុខុដុមរមនាមក្នុងការរស់នៅប្រចាំថ្ងៃ។ យោងតាមគេហទំព័រ calendar បានបង្ហាញគន្លឹះមួយចំនួនដើម្បីផ្ទៀងផ្ទាត់កាវិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនប្រចាំខែដូចជា ៖

១. កំណត់គោលដៅតាមបែបវៃឆ្លាត ៖ ការកំណត់គោលដៅ គឺជាជំហានមួយឆ្ពោះទៅរកការអភិវឌ្ឍខ្លួនបានឆាប់រហ័ស ។ តើអ្វីខ្លះដែលលោកអ្នកចង់សម្រេចបាន? ខណៈរកឃើញរាល់អ្វីដែលចង់បានហើយ ចូរធ្វើផែនការដែលមានភាពជាក់លាក់ សមល្មមវាស់វែងបាន ឬប្រាកដថា អាចធ្វើបានក្នុងរយៈពេលណាមួយជាដើម។

២. ដាក់ផែនការសកម្មភាពដែលមានវិធីសាស្រ្តសម្រេច ៖ មុននឹងចាប់ផ្តើមអនុវត្តន៍ ឬទៅធ្វើអ្វីមួយ គឺចាំបាច់ណាស់ មានផែនការដើម្បីសម្រេចគោលដៅដែលចាំបាច់ជាមុន ដោយត្រូវការកត់សម្គាល់សកម្មភាពនីមួយៗ ធ្វើពីតូចទៅធំ តាមជំហាននីមួយៗ និងកំណត់រយៈពេលដែលចាប់ផ្តើម ហើយនិងរយៈពេលដែលបញ្ចប់ទៅក្នុងបញ្ជីផែនការ។

៣. អានសៀវភៅជំនួយខ្លួនឯង ៖ សៀវភៅជំនួយខ្លួនឯង គឺមានសរសេរបញ្ចូលអំពីយុទ្ធសាស្រ្ត ការគ្រប់គ្រងនិងកត់សម្គាល់បញ្ហា សៀវភៅដែលមានទស្សនៈថ្មីៗ និងជំរុញឱ្យមានការផ្លាស់ប្តូរខ្លួនឯង ទៅរកភាពវិជ្ជមាន។ មិនថាលោកអ្នក ចូលចិត្ត ឬមិនចូលចិត្តអាននោះទេ អ្វីដែលសំខាន់គឺត្រូវតែចាប់ផ្តើមអាន។ ដោយការជ្រើសសៀវភៅពាក់ព័ន្ធនឹងស្ថានភាពខ្លួនឯង ឬក៏អានអំពីទំព័រដែលពាក់ព័ន្ធនឹងខ្លួនឯងតែម្តង។

៤. ឧស្សាហ៍រំឮកខ្លួនឯង ៖ និយាយពាក្យ ល្អៗ ទៅកាន់ខ្លួនឯងជារឿយៗ ដូចជាពាក្យជំរុញចិត្ត និងពង្រឹងស្មារតីឱ្យរឹងប៉ឹងជាងមុន។ កាលដែលធ្វើបែបនេះ វាជួយជំរុញឱ្យលោកអ្នក កាន់តែមានទំនុកចិត្ត និងស្គាល់គុណតម្លៃនៃជីវិតជាងមុន រួមទាំងឱកាសនៃការសម្រេចគោលដៅ។

៥. គ្រប់គ្រងពេលឱ្យមានប្រសិទ្ធភាព  ៖ វាជាចំណុចមួយដែលមិនងាយស្រួលប៉ុន្មាននោះទេក្នុងការដោះស្រាយបញ្ហាអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ពេលវេលា។ ប៉ុន្តែ លោកអ្នកនៅតែអាចចាប់ផ្តើមតាមរយៈសកម្មភាពសាមញ្ញៗដូចជា ទុកចន្លោះផ្ទៀងផ្ទាត់កិច្ចការ កំណត់គោលដៅហើយត្រូវតែកំណត់ប្រភេទការងារដែលអទិភាពផងដែរ សរសេរផែនការឱ្យបានរៀងរាល់ថ្ងៃ ត្រូវតែកំណត់ពេលបញ្ចប់អ្វីមួយដោយខ្លួនឯង បំបែកការងារឱ្យតូចៗ វិភាគអំពីឧបសគ្គដែលរារាំងរាល់អ្វីដែលលោកអ្នកកំណត់ទុក ឬគិតថា វានឹងកើតឡើងនៅពេលខាងមុខ។ ក្រៅពីនោះក៏ត្រូវ ទុកពេលសម្រាកចំពោះខ្លួនឯង ឬផ្ទេរភារកិច្ចទៅកាន់អ្នកដទៃក្នុងករណីចាំបាច់ ចេះបដិសេធនូវអ្វីដែលមិនអាចទទួលធ្វើបាន ឬមិនអាចជួយគេបាន ហើយអ្វីដែលសំខាន់ចុងក្រោយគឺរៀនចេះអបអរសាទរនឹងខ្លួនឯង នៅពេលសម្រេចបានគោលដៅណាមួយដែលបានកំណត់ទុក។

៦. រៀនជំនាញថ្មីៗបន្ថែម ៖ ប្រហែលជាមានសកម្មភាពច្រើនណាស់ ដែលលោកអ្នកកំពុងគិត និងគ្រោងទុករៀនបន្ថែម ប៉ុន្តែពេលខ្លះ លោកអ្នកមិនធ្លាប់សាកល្បងទៅធ្វើសូម្បីតែម្តង។ បើគ្រាន់តែគិតទុក តើអាចចេះជំនាញថ្មីៗយ៉ាងដូចម្តេច ? ជាឧទារណ៍ ងាយយល់មួយគឺលោកអ្នកកំពុងចាប់អារម្មណ៍រៀនភាសាថ្មីៗ លេងហ្គីតា ឬការបង្កើតអាជីវកម្មខ្នាតតូចជាដើម។ ដូច្នេះដើម្បីពង្រឹងវឌ្ឍភាពនៃការអភិវឌ្ឍសមត្ថភាពខ្លួនឯងជារៀងរាល់ខែ គឺចាប់ផ្តើមរៀននូវអ្វីដែលបានគ្រោងទុក។ បើពុំដូច្នោះទេ លោកអ្នកអាចពង្រឹងសមត្ថភាពបន្ថែមទៅលើអ្វីដែលមិនទាន់ធ្វើបានល្អកាលពីមុន ឬពង្រឹងជំនាញដែលកំពុងធ្វើបច្ចុប្បន្នតែម្តង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...