ភ្នំពេញ – លទ្ធផលនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ក្រសួងកិច្ចការនារី បានដាក់ចេញអនុសាសន៍សំខាន់ៗចំនួនប្រាំចំណុច ដើម្បីដោះស្រាយបញ្ហា និងបន្តឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របនឹងកាលៈទេសៈបច្ចុប្បន្ន និងការវិវឌ្ឍរបស់សង្គម ។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមប្រធានបទ “ការលើកកម្ពស់ប្រសិទ្ធភាពនៃការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងនាយកដ្ឋានការពារផ្លូវច្បាប់ មន្ទីរកិច្ចការនារីខេត្តទាំង ២៥ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី សរុបប្រមាណជា ១០០នាក់ ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំមន្ទីរកិច្ចការនារីទាំង ២៥រាជធានី – ខេត្ត និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានសម្រេចកែល្អសកម្មភាព ៥ចំណុចឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ។ ១. ធ្វើបច្ចុប្បន្នភាព និងពិនិត្យលទ្ធភាពក្នុងការបង្កើនចំនួនមន្រ្តី ឬភ្នាក់ងារនគរបាលយុត្តិធម៌របស់ក្រសួងកិច្ចការនារី ។ ២. ពង្រឹងនិងផ្តល់សេវាពហុវិស័យដល់ស្រ្តីតាមរយៈការបង្កើតក្រុមការងារពហុវិស័យ ឆ្លើយតបអំពើហិង្សាលើស្រ្តីឱ្យមាននៅគ្រប់ ២៥រាជធានីខេត្ត និងមានតួនាទី ភារកិច្ចច្បាស់លាស់ ដើម្បីធានាបានថា ស្រ្តីរងគ្រោះអាចប្រើប្រាស់និងទទួលបានសេវាគ្រប់ជ្រុងជ្រោយ ។
៣. ពង្រឹងកិច្ចសហការជាមួយក្រុមមេធាវី និងមន្រ្តីពាក់ព័ន្ធ ដោយពង្រឹងកិច្ចសហការជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ប្រតិភូគណៈមេធាវីរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីនគរបាលយុត្តិធម៌ ប៉ូលីស កងរាជអាវុត្ថហត្ថលើផ្ទៃប្រទេស ព្រះរាជអាជ្ញា អង្គការសង្គមស៊ីវិល និងប្រតិបត្តិករពាក់ព័ន្ធសំខាន់ផ្សេងៗទៀត នៅក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន ។ ទន្ទឹមគ្នានេះ ត្រូវពង្រឹងនិងផ្តល់កិច្ចអន្តរាគមន៍ផ្តល់សេវាការពារផ្លូវច្បាប់ដល់ស្ត្រីនិងកុមារីរងគ្រោះ ព្រមទាំងសេវាចាំបាច់ផ្សេងៗទៀត ។
៤. ពង្រឹងកិច្ចសហការឱ្យខ្លាំងជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការចែករំលែកនិងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីឱ្យមានបណ្តាញរាយការណ៍បទល្មើសកើតមាន លើស្រ្តីនិងកុមារីរងគ្រោះ ពីអាជ្ញាធរមូលដ្ឋានមកអង្គភាពជំនាញជាមន្ទីរកិច្ចការនារី រាជធានី-ខេត្តឱ្យទាន់ពេលវេលា ។ និង ៥ត្រូវបន្តផ្សព្វផ្សាយលេខទូរស័ព្ទទំនាក់ទំនងនិងហ្វេសប៊ុកផេករបស់មន្ទីរកិច្ចការនារី រាជធានី – ខេត្ត ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងសមត្ថកិច្ចដែនដីរដ្ឋបាលរបស់ខ្លួន ។
ទន្ទឹមគ្នានេះ មន្ទីរកិច្ចការនារីទាំងអស់ត្រូវពង្រឹងការយកចិត្តទុកដាក់ចំពោះការស្នើសុំកិច្ចអន្តរាគមន៍ សំណូមពរ មតិយោបល់ តាមទំព័រហ្វេសប៊ុក ព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក តេឡេក្រាម WhatsApp និងតាមលេខទូរស័ព្ទជាដើម ។ បើសិនប្រជាពលរដ្ឋឃើញមានករណីការប្រើអំពើហិង្សាលើស្រ្តី ឬក្មេងស្រីសូមរាយការណ៍តាមរយៈលេខទូរស័ព្ទ៖ ០៩៣ ៧៧៧ ៩០០/ ០៨៥ ៧៧៧ ៩០០ ។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង បានប្រកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យប្រញាប់ចុះឈ្មោះចូលរៀន ដោយក្នុងឆ្នាំ២០២៣-២០២៤នេះ...

បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2026
សម្រាប់មន្រ្តីនគរបាល ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែលចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2026
សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល ២ឆ្នាំដោយឥតគិតថ្លៃ។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2025
University of the Thai Chamber of Commerce គឺជាសាកលវិទ្យាល័យល្បីមួយនៅប្រទេសថៃ ដែលផ្តោតទៅលើជំនាញធុរកិច្ច បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សម្រាប់និស្សិតបរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































