ក្រសួង-មន្ទីរកិច្ចការនារី កែលម្អសកម្មភាព ៥ចំណុចឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ភ្នំពេញ – លទ្ធផល​នៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ក្រសួងកិច្ចការនារី បានដាក់ចេញអនុសាសន៍សំខាន់ៗចំនួនប្រាំចំណុច ដើម្បីដោះស្រាយបញ្ហា និង​បន្តឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របនឹងកាលៈទេសៈបច្ចុប្បន្ន និងការវិវឌ្ឍរបស់សង្គម ។ កិច្ចប្រជុំនេះបានធ្វើ​ឡើង​ក្រោ​មប្រធានបទ “ការលើកកម្ពស់ប្រសិទ្ធភាពនៃការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងនាយកដ្ឋានការពារផ្លូវច្បាប់ មន្ទីរកិច្ចការនារីខេត្តទាំង ២៥ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី សរុបប្រមាណជា ១០០នាក់ ។

​លោកជំទាវ​កិត្តិ​បណ្ឌិត​ ​អ៊ឹង​ ​ក​ន្ថា​ផា​វី​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​កិច្ចការ​នារី​ ​ថ្នាក់​ដឹកនាំ​មន្ទីរ​កិច្ចការ​នារី​ទាំង​ ​២​៥​រាជធានី​ – ​ខេត្ត​ ​និង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្រ្តី ​បាន​សម្រេច​កែ​ល្អ​សកម្មភាព​ ​៥​ចំណុច​ឆ្លើយតប​អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​ ​។​ ​១​. ​ធ្វើ​បច្ចុប្បន្នភាព​ ​និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើន​ចំនួន​ម​ន្រ្តី ​ឬ​ភ្នាក់ងារ​នគរបាល​យុត្តិធម៌​របស់​​​ក្រសួង​កិច្ចការ​នារី​ ​។​ ​២​. ​ពង្រឹង​និង​ផ្តល់​សេវា​ពហុ​វិ​ស័យ​ដល់​ស្រ្តី​តាមរយៈ​ការ​បង្កើត​ក្រុម​ការងារ​ពហុ​វិ​ស័​យ​ ​ឆ្លើយតប​អំពើ​ហិង្សា​លើ​ស្រ្តីឱ្យ​មាននៅ​គ្រប់​ ​២​៥​រាជធានី​ខេត្ត​ ​និង​មាន​តួនាទី​ ​ភារកិច្ច​ច្បាស់លាស់​ ​ដើម្បី​ធានា​បាន​ថា​ ស្រ្តី​រងគ្រោះ​អាច​ប្រើប្រាស់​និង​ទទួល​បាន​សេវា​គ្រប់ជ្រុងជ្រោយ​ ​។

​៣​. ​ពង្រឹង​កិច្ច​សហការ​ជាមួយ​ក្រុម​មេធាវី​ ​និង​ម​ន្រ្តី​ពាក់ព័ន្ធ​ ​ដោយ​ពង្រឹង​កិច្ច​សហការ​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ ​ប្រតិភូ​គណៈ​មេធាវី​របស់​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​មន្ត្រី​នគរបាល​យុត្តិធម៌​ ​ប៉ូលីស​ ​កង​រាជ​អា​វុត្ថ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​ព្រះរាជអាជ្ញា​ ​អង្គការសង្គម​ស៊ីវិល​ ​និង​ប្រតិបត្តិ​ករ​ពាក់ព័ន្ធ​សំខាន់​ផ្សេងៗ​ទៀត​ ​នៅ​ក្នុង​សមត្ថកិច្ច​ដែនដី​របស់​ខ្លួន​ ​។​ ​ទន្ទឹមគ្នា​នេះ​ ​ត្រូវ​ពង្រឹង​និង​ផ្តល់​កិច្ច​អន្តរាគមន៍​ផ្តល់​សេវា​ការពារ​ផ្លូវច្បាប់​ដល់​ស្ត្រី​និង​កុមារី​រងគ្រោះ​ ​ព្រមទាំង​សេវា​ចាំបាច់​ផ្សេងៗ​ទៀត​ ​។​

៤​. ​ពង្រឹង​កិច្ច​សហការ​ឱ្យ​ខ្លាំង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ​តាមរយៈ​ការ​ចែករំលែក​និង​ផ្តល់​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក​ ​ដើម្បី​ឱ្យ​មាន​បណ្តាញ​រាយការណ៍​បទល្មើស​កើតមាន​ ​លើ​ស្រ្តី​និង​កុមារី​រងគ្រោះ​ ​ពី​អាជ្ញាធរ​មូលដ្ឋាន​មក​អង្គភាព​ជំនាញ​ជា​មន្ទីរ​កិច្ចការ​នារី​ ​រាជធានី​-​ខេត្ត​ឱ្យ​ទាន់ពេល​វេលា​ ​។​ ​និង​ ​៥​ត្រូវ​បន្ត​ផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​និង​ហ្វេសប៊ុក​ផេ​ក​របស់​មន្ទីរ​កិច្ចការ​នារី​ ​រាជធានី​ – ​ខេត្ត​ ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សមត្ថកិច្ច​ដែនដី​រដ្ឋបាល​របស់​ខ្លួន​ ​។

ទន្ទឹមគ្នានេះ មន្ទីរកិច្ចការនារីទាំងអស់ត្រូវពង្រឹងការយកចិត្តទុកដាក់ចំពោះការស្នើសុំកិច្ចអន្តរាគមន៍ សំណូមពរ មតិយោបល់ តាមទំព័រហ្វេសប៊ុក ព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក តេឡេក្រាម WhatsApp និងតាមលេខទូរស័ព្ទជាដើម ។ បើសិនប្រជាពលរដ្ឋឃើញមានករណីការប្រើអំពើហិង្សាលើស្រ្តី ឬក្មេងស្រីសូមរាយការណ៍តាមរយៈលេខទូរស័ព្ទ៖ ០៩៣ ៧៧៧ ៩០០/  ០៨៥ ៧៧៧ ៩០០ ។



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...