ប្រទេស ៥ ដែលកំពុងសកម្មខ្លាំងប្រឆាំងនឹងការប្រើប្រាស់ថ្នាំជក់

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ថ្នាំជក់បានសម្លាប់មនុស្សជាង ៨លាននាក់ក្នុងមួយឆ្នាំ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ មាន ១,២​លាន​នាក់ ​ជា​មនុស្ស​ដែល​បាន​ស្រូបផ្សែង​ពីអ្នកជក់។ WHO លើកឡើងអំពីឥទ្ធិពលនៃថ្នាំជក់ថា «ជាការគំរាមកំហែងសុខភាពសាធារណៈដ៏ធំបំផុតមួយ ដែលពិភពលោកមិនធ្លាប់ជួបប្រទះ»។ លើសពីនេះ ការជក់បារីត្រូវបានគេមើលឃើញថា ជាកត្តាហានិភ័យដែលអាចបណ្តាលឱ្យមានជំងឺមហារីកសួត ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

ខណៈពេលដែលប្រទេសជាច្រើនបានហាមឃាត់ការប្រើប្រាស់ថ្នាំជក់ក្នុងកន្លែងបិទជិតនៅទីសាធារណៈរួចហើយ ដំណាក់កាលបន្ទាប់គឺការហាមប្រាមការជក់បារីនៅខាងក្រៅ នៃទីសាធារណៈ។ យោងតាម WE Forum មានប្រទេសចំនួន ៥ កំពុងមានសកម្មភាពខ្លាំងក្នុងការលុបបំបាត់ការជក់បារី។

១. ព័រទុយហ្គាល់ ៖ ដាក់ចេញយុទ្ធនាការ «គ្មានផ្សែងបារីនៅឆ្នាំ ២០៤០ – Smoke free generation by 2040»

កាលពីខែឧសភាកន្លងទៅ រដ្ឋាភិបាលព័រទុយហ្គាល់បានប្រកាសសេចក្តីព្រាងច្បាប់ ដើម្បីរឹតបន្តឹងការលក់ថ្នាំជក់ និងការជក់បារីនៅទីសាធារណៈ ចាប់ពីឆ្នាំ ២០២៣ តទៅ ដែលទីតាំងទាំងនោះមានដូចជា ផ្នែកខាងក្រៅភោជនីយដ្ឋាន ហាងកាហ្វេ សាកលវិទ្យាល័យ សាលារៀន និងកន្លែងហាត់កីឡាជាដើម។ លើសពីនេះ ចាប់ពីឆ្នាំ២០២៥ ច្បាប់នេះ ក៏នឹងកំណត់ឱ្យលក់ផលិតផលថ្នាំជក់ទៅឱ្យតែអ្នកជក់បារីដែលមានអាជ្ញាប័ណ្ណប៉ុណ្ណោះ។ ជាមួយគ្នានេះ ដើម្បីសម្រេចគោលដៅ រដ្ឋាភិបាល នឹងបង្កើនការផ្សព្វផ្សាយអំពីផលអវិជ្ជមាននៃថ្នាំជក់ទៅដល់យុវជន។

ចុងភៅ​ធ្វើ​នំ​ជក់បារី ពេល​គាត់​និយាយ​ទូរស័ព្ទ​នៅ​កណ្តាល​ក្រុង Lisbon។ ប្រភព៖ REUTERS

២. កាណាដា ៖ បង្កើតសារព្រមានអំពីហានិភ័យនៃការជក់បារី នៅលើក្រដាសរុំថ្នាំជក់

ប្រទេសកាណាដាក៏មានបំណងសម្រេចបាននូវគោលដៅស្រដៀងគ្នានឹងព័រទុយហ្គាល់ដែរ ដោយកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យតិចជាង ៥ភាគរយ នៅឆ្នាំ ២០៣៥។ ដើម្បីសម្រេចបាននូវចំណុចនេះ រដ្ឋាភិបាលកាណាដានឹងបង្កើនការផ្សព្វផ្សាយអំពីហានិភ័យសុខភាពនៃការជក់បារី។ បើទោះជាមានស្លាកសញ្ញាព្រមាននៅលើកញ្ចប់បារីចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ ក៏ដោយ ក៏កាណាដានៅតែបន្តបង្កើនការផ្សព្វផ្សាយ ដោយបោះពុម្ពសារព្រមាននៅលើក្រដាសរុំថ្នាំជក់បន្ថែមទៀត។

៣-៤. នូវែលហ្សេឡង់ និងអូស្ត្រាលី ៖ ផ្តោតសំខាន់លើការកាត់បន្ថយការជក់បារីក្នុងចំណោមយុវជន

ទន្ទឹមនឹងការជំរុញឱ្យមានប្រទេសគ្មានផ្សែងនៅឆ្នាំ២០២៥ ប្រទេសនូវែលសេឡង់ក៏បានចេញច្បាប់ហាមឃាត់ការលក់ថ្នាំជក់ដល់មនុស្សដែលកើតក្នុងឆ្នាំ ២០០៩ផងដែរ ដើម្បីទប់ស្កាត់ការញៀនថ្នាំជក់របស់យុវជន ។ ថ្មីៗនេះ នូវែលហ្សេឡង់ បានប្រកាសវិធាន ការកាត់បន្ថយការលក់ផលិតផលបារីអេឡិចត្រូនិចនៅក្បែរសាលារៀន ។ រដ្ឋាភិបាលក៏ប្រកាសឱ្យកាត់បន្ថយបរិមាណនីកូទីននៅក្នុងផលិតផលថ្នាំជក់ និងចំនួនអ្នកលក់រាយដែលលក់ឱ្យអ្នកប្រើប្រាស់ផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋ Queensland ដែលជារដ្ឋដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី ក៏បានចាប់ផ្តើមយុទ្ធនាការមួយ ដែលមានឈ្មោះថា «ទីសាធារណៈគ្មានផ្សែង-Smoke-free public places» ដែលទីកន្លែងទាំងនោះមានដូចជា ចំណតរថយន្តរបស់សាលារៀន និងទីកន្លែងដែលមានកុមារអាយុក្រោម ១៨ឆ្នាំទៅ។

ជាង 80% នៃអ្នកប្រើប្រាស់ថ្នាំជក់រស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ប្រភព៖ អង្គការសុខភាពពិភពលោក

៥. ម៉ិកស៊ិក ៖ បង្កើតច្បាប់ប្រឆាំងថ្នាំជក់យ៉ាងតឹងរឹង

ការជក់បារីមិនត្រឹមតែជាប្រភពនៃក្ដីកង្វល់សម្រាប់រដ្ឋាភិបាលរបស់ប្រទេសអភិវឌ្ឍន៍ប៉ុណ្ណោះទេ។ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា អ្នកប្រើប្រាស់ថ្នាំជក់ជាង ៨០ភាគរយ រស់នៅក្នុងប្រទេស ដែលមានចំណូលទាប និងមធ្យម។

កាលពីពេលថ្មីៗនេះ ប្រទេសម៉ិកស៊ិក ដែលប្រទេសចំណូលមធ្យមកម្រិតខ្ពស់មួយនៅតំបន់អាមេរិកកណ្ដាល បានដាក់ចេញនូវច្បាប់ប្រឆាំងថ្នាំជក់ដ៏តឹងរឹងបំផុតមួយក្នុងពិភពលោក។ រដ្ឋាភិបាលបានពង្រឹងការហាមប្រាម ដែលមានស្រាប់ លើការជក់បារីនៅក្នុងកន្លែងបដិសណ្ឋារកិច្ច កន្លែងធ្វើការ និងសាធារណៈទាំងអស់ រួមទាំងសួនកម្សាន្ត និងឆ្នេរជាដើមនោះ។ ដោយក្នុងករណីដែលចង់ជក់បារី គឺអាចជក់នៅក្នុងផ្ទះ ជាលក្ខណៈឯកជនម្នាក់ឯងបាន។ ខណៈបច្ចុប្បន្ន ការផ្សព្វផ្សាយថ្នាំជក់ ត្រូវបានហាមឃាត់ទាំងស្រុង ដូច្នេះបារីប្រហែលជាមិនត្រូវបានដាក់តាំងបង្ហាញនៅក្នុងហាងទៀតទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...