គីម ស៊ីដដាវីស ៖ គ្រប់គ្រងអារម្មណ៍ខ្លួនឯងដើម្បីកាត់បន្ថយបញ្ហា

អ្នកស្រី គីម ស៊ីដដាវីស សាស្រ្តាចារ្យជំនួយ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកបង្កើតវីដេអូអប់រំ អ្នកស្រីបាន​ឱ្យដឹងថា ការគ្រប់គ្រងអារម្មណ៍សំខាន់ ប៉ុន្តែទម្រាំអ្នកស្រីរកឃើញថា នេះជាសញ្ញាអវិជ្ជមានប៉ះពាល់ដល់ការរស់នៅ និងមនុស្សជុំវិញខ្លួន។ គឺវាបានបង្កបញ្ហាជាច្រើន ចំពោះដំណើរជីវិតរបស់អ្នកស្រី ក្នុងរយៈពេលវែងរួចមកហើយ។

អ្នកស្រីបន្តថា ការខ្វះសមត្ថភាពនៅក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯង បានធ្វើ​ឱ្យ​ខូចប្រយោជន៍ក្នុងការរក្សាទំនាក់ទំនង និងការអភិវឌ្ឍខ្លួន។ ដើមឡើយ ស៊ីដដាវីស ជាមនុស្សដែលបុគ្គលិកលក្ខណៈ កាច ឆ្នាស ប៉ះមិនបាន រហូតដល់ហ៊ានប្រើប្រាស់ហិង្សាទៅកាន់ក្មេងវ័យស្របាក់ស្របាលគ្នាក្នុងគ្រាមានជម្លោះជាមួយនឹងគ្នា។  ហិង្សាកាលកុមារភាព បានឈានទៅដល់ការបង្កគ្រោះថ្នាក់របួសរាងកាយ និងបានដក់ជាប់ក្នុងអារម្មណ៍របស់អ្នកស្រីមកដល់បច្ចុប្បន្ន។ កត្តាទាំងនេះ បានប៉ះពាល់ផ្លូវចិត្ត ទៅកាន់ជីវិតរបស់អ្នកស្រីតាំងពីក្មេងរហូតដល់វ័យមួយ ដែលអ្នកស្រីមើលឃើញថា ដល់ពេលដែលត្រូវផ្លាស់ប្តូរទៅរកភាពវិជ្ជមាន គឺការបណ្តុះសមត្ថភាព ធ្វើយ៉ាងណាអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។

អ្នកស្រី ស៊ីដដាវីស បន្តថា ប្រសិនបើមិនទាន់រកឃើញថា ការគ្រប់គ្រងអារម្មណ៍ខ្លួនឯងមានសារៈសំខាន់នៅឡើយទេ ទោះមានវ័យ៤០ឆ្នាំ ក៏នៅតែមានអាកប្បកិរិយាដដែលដែរ។ ពីព្រោះការគ្រប់គ្រងអារម្មណ៍ មិនប្រាកដថា អាយុតិច ឬក៏ច្រើន ទើបអាចធ្វើវាបានទេ ហើយបើសិនអត់ដឹងពីខ្លួនឯង ក៏មិនអាចធ្វើបានដែរ។

ការដឹងថា គ្រប់គ្រងអារម្មណ៍ខ្លួនឯង មានសារៈប្រយោជន៍ គឺការផ្តើមស្វែងយល់ពីខ្លួនឯងមុនគេបង្អស់ ខ្ញុំស្វែងយល់ពីអាកប្បកិរិយាខ្លួនឯង សកម្មភាពដែលខ្លួនឯងធ្វើមានលក្ខណៈបែបណា ហើយអ្វីដែលសំខាន់គឺ ខ្ញុំស្រាវជ្រាវ រកបទពិសោធន៍អាក្រក់ៗ មួយចំនួនដែលកើតឡើង ក្នុងជីវិតរបស់ខ្ញុំ។

អ្នកផលិតវីដេអូអប់រំរូបនេះ បន្តថា ចំពោះរឿងមិនល្អ ដែលកើតឡើងកន្លងមក វាបណ្តាលមកពីអ្វី ? កើតឡើងដោយរបៀបណា? អ្នកស្រីរកឃើញថា ភាគច្រើន គឺមកពីអារម្មណ៍ទាំងអស់ មិនថាអារម្មណ៍ខឹង មិនថា អារម្មណ៍សោកសៅ អារម្មណ៍ភ័យ អារម្មណ៍ខ្លាច ភាគច្រើន គឺទាក់ទងនឹងអារម្មណ៍ទាំងអស់ ហើយវាបង្កបញ្ហាជាច្រើននាពេលកន្លងមក។ នៅពេលដែល អ្នកស្រី ស្វែងយល់ខ្លួនឯង ស្វែងរករឿងរ៉ាវទាំឡាយដែលទាក់ទងជាមួយនឹងអ្វីៗដែលបានកើតឡើង  អ្នកស្រីចាប់ផ្តើមដឹងថា តើត្រូវធ្វើយ៉ាងម៉េចបន្តទៀត?

ពីមុននៅពេលដែលឮគេនិយាយថា អ្នកឯងប៉ះមិនបានទេ គឺកាន់តែខឹងខ្លាំង! គេនិយាយមក ខ្លួនឯងនេះមានអារម្មណ៍ថាឆាប់ខឹង។ ម៉េចបានគេគិតថាខ្ញុំជាមនុស្សបែបហ្នឹង ។ សូម្បីគេហៅខុសឈ្មោះក៏ខឹង។ ក្រោយមក ខ្ញុំទទួលស្គាល់ខ្លួនឯងថា ខ្ញុំជាមនុស្សដែលអារម្មណ៍ងាយរសើប អារម្មណ៍ងាយប៉ះ​ និងរកគន្លឹះដោះស្រាយ។

អ្នកស្រី គីម ស៊ីដដាវីស បន្តរំលេចថា បន្ទាប់ពីស្វែងរកមូលហេតុ ការយល់ពីខ្លួនឯង ទទួលស្គាល់ការពិត បន្ទាប់មកទៀត អ្នកស្រីរិះរកវិធីសាស្រ្ត ដើម្បីដោះស្រាយជាច្រើន និងជ្រើសតែវិធីសាស្រ្តណាដែលសមស្របជាមួយខ្លួនឯងប៉ុណ្ណោះ ហើយអ្វីដែលអ្នកស្រីលើកយកមកបង្ហាញជូន គឺរបៀបនៃការឆ្លើយតបមួយដ៏សមរម្យ មិនលឿនពេក ជារួមគឺឆ្លើយតបឱ្យយឺតបំផុត។ គ្រាន់តែជ្រើសយកការឆ្លើយតប បែបវិជ្ជមាន បានធ្វើឱ្យអារម្មណ៍កាន់តែប្រសើរជាងមុន។ រៀងរាល់ពេលដែលអារម្មណ៍ប៉ះអ្វីដែលអាចធ្វើបាន គឺទប់ចិត្តបន្តិច មិនបាច់ឆ្លើយតបភ្លាមៗទេ។ អ្នកស្រី បញ្ជក់ចុងក្រោយថា  កុំឱ្យអារម្មណ៍ខ្លួនឯង បំផ្លាញមនុស្សល្អៗ នៅជុំវិញខ្លួនឯងឱ្យសោះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *