ពង្រឹងគុណភាពការសិក្សានិងការងារ តាមរយៈ​ការ​ជ្រើសរើសអ្នកណែនាំផ្លូវ

មិនថាការសិក្សា ឬក៏ភារកិច្ចប្រភេទណានោះទេ! ការចាប់ផ្តើមដំបូងៗ គឺជៀសពុំរួចពីការបង្កើតកំហុស ការដើរយឺត ហើយក៏ពុំមានការចាប់ផ្តើមទាំងអស់ ដែលសុទ្ធតែមានផែនការសម្រាប់វាស់វែងលទ្ធផលនីមួយៗនោះដែរ។ ប៉ុន្តែរាល់កិច្ចការទាំងអស់ សុទ្ធតែត្រូវការភាពម្ចាស់ការ ទំនួលខុសត្រូវ ភាពជាអ្នកដឹកនាំ ក៏ដូចជាការរៀបចំពេលវេលាជាដើម ហើយជាពិសេសនោះគឺការតម្រង់ទិស និងទទួលបានការណែនាំ។

តាមរយៈគេហទំព័រ Chevening បានឱ្យដឹងថា ក្រៅពីការគ្រប់គ្រងភារកិច្ចក្នុងនាមជាសិស្ស និងសម្រួលដល់កិច្ចការក្រុម ឬមិនថាក្នុងតួនាទីដែលដឹកនាំ ចាំបាច់ត្រូវការវិធីសាស្រ្តបន្ថែម និងការណែនាំ ឬភាពក្លាហាន ដើម្បីធានាឱ្យបាននូវផលិតភាពកិច្ចការ មិនថា ការងារ ការសិក្សា ឬក៏កិច្ចការសហគមន៍នោះទេ។

ពន្លឿនភាពរីកចម្រើនតាមរយៈទទួលការណែនាំបន្ថែម ៖ ការសិក្សានៅសាលារៀនក្ដី ការចាប់ផ្តើមការងារក្ដី លោកអ្នកនឹងប្រទះនូវស្ថានភាពមួយចំនួនដូចជា ភាពឯកោ ការកប់ចោលនូវទេពកោសល្យជាច្រើនទាំងនៅវ័យក្មេង ឬទទួលរងការមិនអើពើ ជាពិសេសកើតមានចំពោះមនុស្សដែលមានវ័យកំពុងលូតលាស់ ឬហៅថា ក្រុមវ័យជំទង់ ដោយចំណោទបញ្ហាមួយនេះ មិនត្រឹមតែត្រូវការភាពក្លាហាន ឬក៏វិធីសាស្រ្តដែលបានពីការស្វែងយល់ដោយខ្លួនឯងនោះទេ ប៉ុន្តែត្រូវការជ្រោមជ្រែងពីមជ្ឈដ្ឋានដទៃទៀត ដូចជា រៀមច្បង អ្នកប្រឹក្សា អ្នកមានបទពិសោធន៍ ឬអ្នកពាក់ព័ន្ធនានាលើជំនាញនីមួយៗ រួមទាំងមិត្តភ័ក្តិ និងអ្នកណែនាំអាជីពជាដើម ដើម្បី​ទទួលបាន ការតម្រង់ទិសបន្ថែមក្នុង​ការជួយបំបែកកិច្ចការលំបាកៗ ឱ្យមានភាពងាយស្រួល ឬជាការទទួលយកយោបល់បន្ថែមក្នុងការដោះស្រាយបញ្ហាចំពោះមុខឱ្យមានភាពសម្បូរបែបជាងមុន ឬមានភាពបត់បែនជាងមុន។

របៀបនៃការជ្រើសរើសអ្នកណែនាំ ឬអ្នកតម្រង់ទិស ៖ អ្នកតម្រង់ទិសដែលជួយជំរុញឱ្យទទួលបាននូវភាពជោគជ័យ​ពុំមែនផ្តោតលើ អ្នកដែលមានគោរម្យងារ ឬតួនាទីខ្ពស់ ឬអ្នកមានឥទ្ធិពលក្នុងសង្គមនោះទេ ប៉ុន្តែជាបុគ្គលដែលស្គាល់នូវគុណតម្លៃនៃមុខជំនាញនីមួយៗ ឬជាបុគ្គលដែលយល់កាលៈទេសៈ និងមានទឹកចិត្តក្នុងការផ្តល់យោបល់ដែលឆ្លើយតបអំពីអ្វីដែលសិស្ស ឬក៏អ្នកធ្វើការត្រូវការ។ ឬអាចនិយាយបានថា ជាមនុស្សមានបទពិសោធន៍ឆ្លងកាត់នូវអ្វីដែលលោកអ្នកកំពុងធ្វើ ឬជាមិត្តដែលកំពុងធ្វើដំណើរទៅកាន់គោលដៅស្រដៀងៗគ្នា។

ផ្តល់តម្លៃលើការប្តេជ្ញាចិត្ត ឱ្យច្រើនជាងភាពល្អឥតខ្ចោះ ៖ សិស្សដែលពូកែបានយូរ មិនមែនដោយសារពួកគេមានទម្លាប់រៀន និងឆ្លាតពីកំណើតទាំងអស់នោះទេ ប៉ុន្តែបានមកពីការបណ្តុះភាពស្មោះត្រង់ ការរក្សាទម្លាប់ជាប់លាប់ក្នុងដំណើរការសិក្សា ការបន្តសួរសំណួរទោះបីដឹងថា មិនសូវជាល្អដូចអ្នកដទៃ។ ជារួមគឺជាក្រុមមនុស្ស ដែលផ្តោតលើដំណើរការជាងការរំពឹងទុកតែលទ្ធផលមួយមុខ។ ហើយក្នុងនាមជាសិស្ស ឬអ្នកចាប់ផ្តើមការងារ ការជ្រើសរើសអ្នកណែនាំក៏ដូចគ្នា គួរសម្លឹងមើលអ្នកណាដែលផ្តោតទៅលើដំណើរឆ្ពោះទៅមុខ ជាជាងផ្តោតលើភាពល្អឥតខ្ចោះ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...