ការិយាល័យ​ប្រឆាំង​អំពើ​ប្រល័យ​ពូជសាសន៍​អង្គការ​សហប្រជាជាតិ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សហការ​អប់រំ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ពិភពលោក

ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ឫសគល់ និង​កម្លាំង​ជំរុញ​ឱ្យ​កើត​មាន​នូវ​អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​​ធ្ងន់ធ្ងរ​នានា ដូចជា​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ជាដើម ក៏​ដូចជា​ក្រើន​រំលឹក​ដល់​តួអង្គ​ពាក់ព័ន្ធ​អំពី​ហានិភ័យ នៃ​ឧក្រិដ្ឋកម្ម​ប្រភេទ​នេះ, កាល​ពី​ពេល​ថ្មីៗ​នេះ ការិយាល័យ​ទីប្រឹក្សា​ពិសេស​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ នៃ​អង្គការ​សហប្រជាជាតិ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ក្នុង​ការ​រឹត​បន្តឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ពិភពលោក។

លោកស្រី អាលីស វ៉ៃរីមូ ឌឺរីទូ អគ្គលេខាធិការ​រង​នៃ​ការិយាល័យ​ទីប្រឹក្សា​ពិសេស​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​នៃ​អង្គការ​សហប្រជាជាតិ មាន​ប្រសាសន៍​ថា កិច្ច​សហការ​នេះ សរ​បញ្ជាក់​អំពី​ជំហាន​ដ៏​ចាំបាច់​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ត​បន្ទាប់​របស់​យើង ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ លោកស្រី​បន្តថា តាមរយៈ​ការ​ច្របាច់​បញ្ចូល​គ្នា​ជា​ធ្លុងមួយ​រវាង​វិសាលភាព​នៅ​ទូទាំង​សកលលោក​របស់​អង្គការ​សហប្រជាជាតិ និង​ជំនាញ​ជាន់​ខ្ពស់​ព្រម​ទាំង​ចំណេះដឹង​ក្នុង​តំបន់​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា យើង​អាច​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​កំណត់ និង​ឆ្លើយ​តប​ចំពោះ​សញ្ញា​អាសន្ន​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​នានា បាន​ឆាប់រហ័ស​បំផុត ក៏​ដូចជា​រៀបចំ​និង​អនុវត្ត​សកម្មភាព​ទប់​ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​និង​និរន្តរភាព។

លោក ឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លើក​ឡើង​ថា កិច្ច​ព្រមព្រៀង​នេះ បាន​គូស​បញ្ជាក់​អំពី​សារសំខាន់​ក្នុង​ការ​អភិរក្ស​និង​ថែរក្សា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ស្តីពី​ឧក្រិដ្ឋ​កម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​របប​ខ្មែរក្រហម (១៩៧៥-១៩៧៩) ដោយ​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ​ ជា​មេរៀន​ក្នុង​ការ​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ទប់ស្កាត់​វត្តមាន​នៃ​ឧក្រិដ្ឋកម្ម​ប្រភេទ​នេះ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និង​តំបន់​ដទៃ​ទៀត។

“កិច្ច​សហ​ប្រតិបត្តិការ​នេះ គាំទ្រ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​យើង​ ក្នុង​ការ​ធានា​ថា​ពាក្យ​ស្លោក លែង​កើត​មាន​ទៀត គឺ​មិនមែន​ត្រឹម​តែ​ជា​ការ​និយាយ​ឱ្យ​ពីរោះពិសា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​គឺជា​កិច្ច​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្លាស់ប្ដូរ​និង​ជួយ​សង្គ្រោះ​ជីវិត របស់​មនុស្ស​ជាតិ​ទាំង​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​នៅ​ទូទាំង​សកលលោក”

គួរ​ជំរាប​ជូន​ដែរ​ថា ការិយាល័យ​អង្គការ​សហប្រជាជាតិ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​តាំង​តែពី​ឆ្នាំ​២០២០មក ហើយ​នៅ​ក្នុង​រយៈពេល​ប្រមាណ​បួន​ឆ្នាំ​កន្លង​មក​នេះ ការិយាល័យ​ទីប្រឹក្សា​ពិសេស​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ ​និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បង្កើត​ជា​កម្មវិធី​អប់រំ​ពិស្តារ​ស្តីពី​ការ​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ ដែល​មាន​គោលបំណង​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​នានា​ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ កម្មវិធី​សិក្សា​នេះ​ ត្រូវ​បាន​អនុវត្ត​សាកល្បង​ជាមួយ​នឹង​គ្រូបង្រៀន​មក​ពី​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម និង​ប្រទេស​ថៃ។

អនុស្សរណៈ​នៃកិច្ច​សហការ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ការិយាល័យ​ទីប្រឹក្សា​ពិសេស​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​កាលពី​ពេល​ថ្មីៗ​នេះវិញ នឹង​រឹត​បន្តឹង​កិច្ច​សហការ​គ្នា ឈាន​ទៅ​សម្រេច​បាន​ការ​លើកកម្ពស់​ការទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​នានា​នៅ​ទូទាំង​សកល​លោក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *