បង្កើនភាពចុះសម្រុងពេលត្រូវរស់នៅជុំគ្នាជាមួយមិត្តភក្តិ

ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យ សិស្សមួយចំនួនដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ឬសិស្សដែលចង់សាកប្រើប្រាស់ជីវិតថ្មីៗ ឬការរស់នៅដែលមានភាពខុសប្លែកពីមុនៗ បានសម្រេចចិត្តរស់នៅជុំគ្នាជាមួយ​មិត្តភក្តិកំឡុងពេលបន្តការសិក្សានៅមហាវិទ្យាល័យ ឬក៏ជំនាញណាមួយ។ ត្បិតការរស់នៅនាជាមួយមិត្តភក្តិ បានផ្តល់នូវបទពិសោធន៍ និងភាពបត់បែនក៏ពិតមែន ប៉ុន្តែជាមួយគ្នានោះ វាក៏បានបង្កើននូវភាពមិនចុះសម្រុង ក៏ដូចជាផលវិបាកមួយចំនួនព្រមជាមួយគ្នាដែរ។

តាមរយៈគេហទំព័រ Teen Life ការបន្សាំខ្លួនជាមួយបរិយាកាសថ្មីពិតណាស់ បានផ្តល់ទាំងឱកាសសម្រាប់អភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន និងកត្តាប្រឈមព្រមជាមួយគ្នាដែរ ខណ:មនុស្សដែលត្រូវរស់នៅជាមួយទាំងនោះ មិនអាចឆ្លើយតបនឹងតម្រូវការ ក៏ដូចជាការយល់ចិត្តដូចនឹងមិត្តទូទៅនោះទេ ដែលជាហេតុបង្ហាញឱ្យឃើញថា ការសិក្សាអំពីររៀបទំនាក់ទំនង និងការសម្របសម្រួល បានដើរតួនាទីសំខាន់ក្នុងការបង្កើនភាពចុះសម្រុងពេលត្រូវរស់នៅជុំគ្នាជាមួយមិត្តភក្តិ ដោយមានរៀបរាប់លម្អិតបន្ថែមដូចតទៅ ៖​

កំណត់ក្ដីរំពឹងទុក ៖ ការជជែក ឬរៀនកំណត់ការរំពឹងទុកជារួម មុនរស់នៅជាមួយគ្នា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយទំនាស់ ហើយមិនចាំចាប់បែបផ្លូវការពេកនោះទេ តែយ៉ាងហោចណាស់បានវិភាគ និងបានជជែកគ្នា ដោយក្នុងនោះមានរួមបញ្ចូលដូចជា តើភាពស្ងាត់កម្រិតណាដែលយើងត្រូវការដើម្បីឱ្យភាគីម្ខាងទៀតបានត្រៀមខ្លួនទុកមុន។ តើអនុញ្ញាតឱ្យភ្ញៀវខាងក្រៅចេញចូលបានដែរទេ ត្រូវការទម្លាប់និងម៉ោងចូលគេងជាក់លាក់ដែរទេ? ហើយការសម្អាតវិញត្រូវធ្វើបែបណាដែរ? បែងចែកថ្ងៃគ្នា ឬក៏ចែករំលែកគ្នា បន្តិចម្នាក់ៗរៀងរាល់ថ្ងៃ?

ការស្វែងយល់ និងគោរពភាពខុសគ្នា ៖ ភាពចុះសម្រុងមួយទៅបានត្រូវការឱ្យភាគីនីមួយៗមានទាំងចំណេះដឹង និងយុទ្ធសាស្រ្ត ឬវិធីសាស្រ្ត ដែលវាលើសអំពីការកំណត់នៅក្នុងក្រដាស ឬច្បាប់ទម្លាប់ណាមួយ ដែលតម្រូវឱ្យមានការយោគយល់ ទៅតាមស្ថានភាពជាក់ស្តែង និងការឆ្លើយតបបែបវិជ្ជមាន ដឹងពីរបៀបដោះស្រាយទំនាស់ប្រកបដោយភាពឈ្លាសវៃជាដើម។ ដោយតម្រូវឱ្យភាគីដែលត្រូវរស់នៅជាមួយគ្នា សិក្សាស្វែងយល់អំពីប្រវត្តិខ្លះៗនៃការរស់នៅពីមុនៗ មិនថាអ្វីដែលចូលចិត្ត និងអ្វីដែលមិនចូលចិត្ត ហើយអ្វីដែលសំខាន់នោះ គឺការគោរពភាពខុសគ្នា ព្រោះថា ទោះបីជាមានភាពប្រទាក់ក្រឡាគ្នាយ៉ាងណាក៏ដោយ ឬមានចំណេះដឹងបែបណាក៏ដោយ ប្រសិនបើមិនគោរពនូវភាពចម្រុះ មិនថាជំនឿ ការគិត ឬការស្លៀកពាក់នោះទេ វាអាចបង្កនូវភាពចម្រូងចម្រាសដោយងាយ។

ដែនកំណត់ និងឯកជនភាព ៖​ មិនថាភាពចុះសម្រុង និងការយល់ចិត្តគ្នា ឬមានបទពិសោធន៍ស្នាក់អាស្រ័យជាមួយគ្នាបានយូរប៉ុន្មាននោះទេ ការគោរពឯកជនភាព និងការដាក់ដែនកំណត់មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការរក្សាចំណងទំនាក់ទំនង ក៏ដូចជាអារម្មណ៍ផាសុកភាព និងសុវត្ថិភាពក្នុងការរស់នៅ។ ទោះបីជាទីតាំងមានភាពធំទូលាយ ឬក៏តូចចង្អៀតក៏ដោយ ការបង្កើតដែនកំណត់ផ្ទាល់ខ្លួន​គឺបង្ហាញពីការគោរពគ្នាទៅវិញទៅមក ដូចជាការចែកកន្លែងដាក់សម្ភារៈ ការសុំអនុញ្ញាតនៅពេលត្រូវការរបស់ប្រើប្រាស់គ្នា ឬក៏ការតុបតែងបន្ទប់ដោយមានការសួរយោបល់ពីមិត្តដែលស្នាក់នៅជាមួយជាដើម។

សុវត្ថិភា​ព និងទំនួលខុសត្រូវ ៖ ត្បិតថាជាសិស្សមិនចាំបាច់មានសម្ភារធំដំ ប៉ុន្តែសូម្បីខោអាវ ស្បែកជើង និងវត្ថុអនុស្សាវរីយ៍ ក៏ជាវត្ថុដែលត្រូវការថែរក្សាដូចគ្នាដែរ គ្មាននណាម្នាក់សប្បាយចិត្តនៅពេលទទួលអារម្មណ៍ថាបាត់បង់នោះទេ ដូច្នេះការជជែកអំពីទំនួលខុសត្រូវ និងការថែរក្សា និងការផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមកពេលចេញក្រៅ និងការមានទម្លាប់ចាក់សោឱ្យបានជាប្រចាំ គឺជាវិធីសាស្រ្តមួយជួយបង្កើនសុខសុវត្ថិភាព ក៏ដូចជាពង្រឹងបាននូវទំនុកចិត្តក្នុងការរស់នៅបន្ថែម។ ដែលជារួម គឺធ្វើយ៉ាងណាឱ្យការបង្កើតអ្វីមួយស្របតាមការចង់បានរបស់ភាគីទាំងសងខាង ឱ្យបង្កើតជាលទ្ធផលវិជ្ជមាន មានផាសុកភាពក្នុងការរស់នៅ ក៏ដូចជាបញ្ចៀសកុំឱ្យបង្កជម្លោះដោយចេនាក្ដី អចេតនាក្ដី៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...