ទម្លាប់​ប្រចាំថ្ងៃ​ទាំង១០ បង្ខិត​ខ្លួនទៅ​កាន់ការ​សម្រេច​គោលដៅ​ជីវិត

ការរក្សាទម្លាប់​ប្រចាំថ្ងៃ​ដែលផ្តល់​គុណប្រយោជន៍ នៃការរស់នៅ បានរួមចំណែក​បង្ខិតខ្លួនទៅ​កាន់ភាព​ជោគជ័យ ឬក៏ការ​កំណត់គោល​ដៅជីវិត​ដែលបាន​រំពឹងទុក​ណាមួយ មិនថា ធំ ឬតូច។ ទម្លាប់​ទាំងនោះ​មាន​ដូចជា ការពង្រឹង​ទំនាក់ទំនង បង្កើនភាព​ប្រកួតប្រជែង ចេះកំណត់ពេល ឆ្លុះបញ្ចាំង និង​ផ្ទៀងផ្ទាត់​ឡើង​វិញ​រាល់សកម្មភាព​កន្លង ការ​អប់រំចិត្ត ការ​ដឹងគុណ បន្តរៀនសូត្រ​ជាប្រចាំ និង​ក្រោក​ពីគេងរៀង​រាល់​ព្រឹក​ព្រលឹម។ តាមរយៈ​គេហទំព័រ Inc. បាន​បង្ហាញ​លម្អិត​អំពីទម្លាប់​ប្រចាំថ្ងៃ ទាំង១០​ដែលអាច​បង្ខិតខ្លួន​ទៅកាន់​ការ​សម្រេច​គោលដៅ។

១.ក្រោក​ពីដំណេក​លឿន​រហ័ស ៖ សម្លេង​ម៉ោងរោទ៍​ដែលលាន់​ឮនៅពេល​ព្រឹកព្រលឹម​ក្លាយជា​វិធីមួយ ជួយ​រុញច្រាន​ឱ្យចាប់ផ្តើម​អនុវត្តន៍​សកម្មភាពថ្មីៗ និង​ការចាប់​ផ្តើមទទួល​យកផ្នត់​គំនិតវិជ្ជមាន​ក្នុងការ​បន្តភារកិច្ច។ បុគ្គលដែល​មានភាព​ជោគជ័យ​ចំពោះការ​រស់នៅ ភាគច្រើន​ពួកគេ​ក្រោកពីគេង​នៅម៉ោងប្រាំ​មួយព្រឹក ដើម្បី​បញ្ចប់កិច្ចការ​ដែលត្រូវ​ការ​គិតច្រើន ព្រោះ​ពេលព្រឹក ពុំសូវ​មានការ​រំខាន់ពី​មជ្ឈដ្ឋានខាងក្រៅ។ ទម្លាប់មួយ​នេះមាន​ឥទ្ធិពល​ពង្រឹងស្មារតី​ខ្លួនឯង​ឱ្យចេះមានមោទនភាព​រាល់សមិទ្ធផល​ដែលទទួល​បាន។

២.បន្ត​រៀន​ជានិច្ច ៖ បុគ្គល​ដែលមាន​សមិទ្ធិផលធំៗ សុទ្ធសឹង​តែជាបុគ្គល​មានទម្លាប់​រៀនសូត្រ​ជាប្រចាំ ជា​រៀងរាល់ថ្ងៃ​ពួកគេ បាន​វិនិយោគ​ពេលវេលា​ទៅក្នុង​ការអាន ស្តាប់​ខ្លឹមសារ​សំខាន់ៗ តាមរយៈ​ផតខាស និងការ​ដុសខាត់​ជំនាញ​ ឬរៀន​ជំនាញ​ថ្មី ហើយ​ទម្លាប់មួយនេះ​បានជំរុញ​ឱ្យពួកគាត់​មានភាព​បត់បែន​ចំពោះ​ការ​សម្រេចចិត្ត។

៣.មាន​គោលដៅ​ជាក់លាក់​មួយ ៖ កំណត់​គោលដៅ ជាវិថី​ដ៏សំខាន់​ក្នុងការទាញ​យកនូវភាព​ជោគជ័យ ហើយ​ការកំណត់​ទៀត​សោត គេគិត​ទាំង​លទ្ធផល​រយៈពេល​វែង និង​រយៈពេលខ្លី ក៏ដូច​ជា​ភាពសមល្មម​ដែលអាច​ទៅរួច រួមទាំង​ផ្ទៀងផ្ទាត់​ទៅនឹង​សកម្មភាព​ប្រចាំថ្ងៃ ដើម្បី​បញ្ជាក់ថា តើពិតជា​បាន​អនុវត្តន៍​ឆ្លើយតប​ទៅនឹង​អ្វីដែលបាន​កំណត់ដែរ ឬ​យ៉ាងណា? ហើយការ​កំណត់​ត្រូវ​ប្រាកដថា អាចទៅ​រួចជាមួយ​នឹងធនធាន សមត្ថភាព ថាមពល រួមទាំង​លទ្ធភាព។

៤.បង្កើត​ទំនាក់ទំនង ៖ ការ​បង្កើត និង​ការរក្សា​ទំនាក់ទំនង​បែបផ្លូវការ​មានវិជ្ជាជីវៈ​គឺជាឥរិយាបថ​សំខាន់​មួយ​ជួយឱ្យ​ប្រសិទ្ធភាព នៃការងារ​មានភាព​រីកចម្រើន។ តាមរយៈការបែងចែក​ពេលវេលា ដើម្បី​ជជែក ស្វែង​យល់ពីគ្នា​ទៅវិញ​ទៅមក ក៏ដូចជា​ធ្វើបច្ចុប្បន្នភាព​អំពីការងារ និង​ភាព​ខុសប្លែកគ្នា ភាព​ប្រកួតប្រជែង​នៅក្នុង​វិស័យ​នីមួយៗ។

៥.បំបែក​ភាព​ភ័យខ្លាច ៖ ភាព​ភ័យខ្លាច​បណ្តាល​មកពី​ខ្វះនូវភាព​ប្រកួតប្រជែង ក៏ដូច​ជាការរក្សា​ទម្លាប់ ធ្វើនៅ​កិច្ចការដដែលៗពី​មួយពេលទៅ​មួយពេល ចំណុច​មួយ​ដែលគួរ តតាំង​នឹងការហ៊ាន​ប្រឈម​ជាមួយ​បញ្ហាថ្មីៗ គឺហ៊ាន​ឈានជើង​ចេញពី​សកម្មភាព​ដែលមិននាំ​ទៅរកភាព​រីកចម្រើន ឬភាព​ក្លាហាន ជំនួស​មកវិញ​នូវការ​បើកឱកាស​ឱ្យខ្លួនឯង ក្នុងការទទួល​យកភារកិច្ច​ដែលមិន​ធ្លាប់ធ្វើ ឬការងារ​មាន​ទំហំ​ទំនួល​ខុសត្រូវធំជាងមុន ក៏ដូចជាឱកាសក្នុងការប្រកួតប្រជែង។

៦.ធ្វើផែនការសកម្មភាពប្រចាំថ្ងៃ ៖​ ចំណុចដែលនាំឱ្យអ្នកធ្វើអាជីវកម្ម មានការរៀបចំល្អ និងភាពរឹងមាំនៃការរក្សាកម្លាំងជំរុញចិត្ត គឺការធ្វើផែនការសកម្មភាពប្រចាំថ្ងៃ ដោយមានរបៀបវារៈនៃការកំណត់មួយ។ មានន័យថា ការកំណត់រយៈពេលនៃកិច្ចការនីមួយៗ ឬក៏ការជជែក និងប្រជុំគ្នាប្រកបដោយភាពជាក់លាក់ ដែលសកម្មភាពនេះ នាំមកនូវការផ្តោត និងសម្រេចជាលទ្ធផល។ សិល្បៈនៃការវិនិយោគ​ពេលវេលាក៏បាន​ជំរុញផលិតភាពតាមរយៈ​ការកំណត់អ្វីទៅ​ជាកិច្ចការ​អាទិភាព មុននឹងសម្រេចិត្តអនុវត្តន៍សកម្មភាព។

៧.ឆ្លុះបញ្ចាំង ៖ ភាគច្រើនបុគ្គលដែលមានប្រវត្តិសម្រេចលទ្ធផលល្អៗ ពួកគាត់សុទ្ធសឹងតែមានទម្លាប់ក្រឡេកមើលក្រោយបន្តិច តាមដានសកម្មភាព និងលទ្ធផលកន្លងមក បន្ទាប់មក វិភាគឆ្លុះបញ្ចាំងរាល់អ្វីដែលបានធ្វើ រួមទាំងរកឱ្យឃើញចំណុចខ្លាំង និងចំណុចខ្សោយ រួចធ្វើផែនការ កែលម្អឡើងវិញ។ ការឆ្លុះបញ្ចាំង និងផ្ទៀងផ្ទាត់ឡើងវិញ មានច្រើនរូបភាពដូចជា ការសរសេរកំណត់ហេតុបានរៀងរាល់ថ្ងៃ ជាពិសេសពេលល្ងាចៗ ឬក៏សរសេរគោលដៅប្រចាំសប្តាហ៍ និងការតាមដានសមិទ្ធផល។ ទម្លាប់មួយនេះ ជំរុញឱ្យពួកគាត់ អាចបំពេញចន្លោះខ្វះខាត និងរក្សាលំនឹងទំនួលខុសត្រូវ បង្កើតឱកាសវិវឌ្ឍន៍ខ្លួន និងជាវិធីសាស្រ្តក្នុងការកត់សម្គាល់រាល់ភាពជោគជ័យ មិនថាសមិទ្ធផលនោះមានរូបភាពតូចយ៉ាងណានោះទេ។

៨.ផ្តល់អាទិភាពចំពោះការថែទាំខ្លួនឯង ៖ ជាទូទៅគេបានដឹងហើយថា ការថែទាំ ឬយកចិត្តទុកដាក់ចំពោះខ្លួនឯង គឺការឆ្លើយតប នឹងភាពរីកចម្រើនក្នុងរយៈពេលវែង។ ការថែទាំទៀតសោត មានន័យថា ការទទួលទានដំណេកបានគ្រប់គ្រាន់ មានតុល្យភាពចំពោះរបបអាហារ និងហាត់ប្រាណបានទៀងទាត់ ។ បន្ថែមពីនោះ គឺរក្សាភាពធន់ នៃសុខភាពរាងកាយ ក៏ដូចជា សុខុមាលភាព ដើម្បីឱ្យខ្លួនឯងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការសម្រេចចិត្តចាប់យកនៅក្ដីស្រមៃ។

៩.អប់រំចិត្ត ៖ ការអនុវត្តន៍ សកម្មភាពទាំងឡាយណាដែលផ្តល់ការអប់រំចិត្តជាប្រចាំ គឺជាថ្នាលបង្ហាញឱ្យឃើញថា ភាពរីកចម្រើនក៏កាន់តែខិតជិតមកដល់ដូចគ្នា។ សកម្មភាពអប់រំចិត្តមានដូចជា ការសមាធិ និងការសរសេរ សាច់រឿងដែលកើតមានជាប្រចាំ។ ដោយហេតុថា វិធីសាស្រ្តមួយនេះជំរុញឱ្យកាត់បន្ថយស្រ្តេស បង្កើនសមត្ថភាព នៃការសម្រេចចិត្ត និងពង្រឹងសុខភាពផ្លូវចិត្ត។

១០.ការដឹងគុណ ៖ ថ្លែងអំណរគុណទៅកាន់មនុស្សជុំវិញខ្លួន អ្វីដែលមានស្រាប់នៅក្នុងដៃ និងអរគុណ ការខិតខំរបស់ខ្លួនឯង ជាចំណែកដែលមិនគួរមើលរំលង នៅក្នុងវិថីនៃការបង្កើនភាពជឿជាក់ និងការដុសខាត់សមត្ថភាពផ្ទាល់ខ្លួន។ ការមានសេចក្ដីដឹងគុណ មិនត្រូវការចំណាយនោះទេ ប៉ុន្តែបានផ្តល់នូវផលចំណេញត្រឡប់មកវិញយ៉ាងអនេក។ ការដឹងគុណជាប្រចាំ ជាទម្លាប់មួយដែលផ្តល់នូវស្មារតីនៃការពេញចិត្ត និងការហ៊ានប្រឈមនឹងការពិតដែលបានកើតឡើង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...