អ្នកជំនាញ​បច្ចេកវិទ្យា ជំរុញ​ឱ្យ​អ្នកប្រើ AI កម្ពុជា ប្រើ​ដោយ​មាន​សុចរិតភាព និង​ក្រម​សីលធម៌ខ្ពស់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

អ្នកជំនាញ​ក្នុង​វិស័យបច្ចេកវិទ្យា​ក្នុង​ប្រទេស​កម្ពុជា កាលពីពេល​ថ្មីៗនេះ បាន​ជួបជុំគ្នា ដើម្បី​ធ្វើ​ការ​ពិភាក្សាអំពី សុចរិតភាព​នៃការ​សិក្សា និង​ការស្រាវជ្រាវ នៅក្នុង​យុគសម័យ​បញ្ញាសិប្បនិម្មិត (AI) ដោយ​មានការ​ចូលរួម​ពីអ្នកស្រាវជ្រាវ អ្នក​បង្កើត​គោលនយោបាយ និង​និស្សិត​មកពី​គ្រឹះស្ថាន​នានា ដើម្បី​ជំរុញ​ភាពស្មោះត្រង់ និង​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​ប្រើ​បច្ចេកវិទ្យា AI លើ​ការ​បង្កើត​លទ្ធផល​ការងារ និង​ការសិក្សា។

សាស្ត្រាចារ្យ​បណ្ឌិត ឃៀង សុធី សកលវិទ្យាធិការ នៃ​សាកល​វិទ្យាល័យ​ខេមតិច និង​ជាប្រធាន​សន្និសីទ​ការ​អប់រំ​ប្រៀបធៀប​កម្ពុជា មាន​ប្រសាសន៍​ថា ការ​រីកចម្រើន​នៃ​បញ្ញាសិប្បនិម្មិត (AI) បាន​បម្រើ​ផល​ប្រយោជន៍​ច្រើន​ដល់​ការ​សិក្សា និង​ការ​ស្រាវជ្រាវ របស់​អ្នក​ស្រាវជ្រាវ និង​និស្សិត ប៉ុន្តែ​ទន្ទឹម​នឹងនេះ វាតម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត (AI) ប្រកប​ដោយ​សុចរិតភាព និង​ក្រម​សីលធម៌។

សាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាល័យខេមតិច និងជាប្រធានសន្និសីទការអប់រំប្រៀបធៀបកម្ពុជា ។

លោក​បន្ថែម​ថា ប្រសិន​បើគ្មាន​សុចរិតភាព អ្នក​សិក្សា​អាច​ប្រឈម​នឹងបញ្ហា ដូចជា ការ​លួច​ចម្លង (Plagiarism) ដែលនាំ​ឱ្យ​អ្នកសិក្សា អ្នកស្រាវជ្រាវ និង​អ្នក​ប្រើប្រាស់ ប្រើ​បច្ចេកវិទ្យា ដោយ​មិនមាន​ការគិត​ពិចារណា​ត្រឹមត្រូវ។ លើស​ពីនេះ ការ​ប្រើបច្ចេកវិទ្យា AI គួរតែ​ប្រើជា​ឧបករណ៍ជំនួយ លើការ​វិភាគ​ទិន្នន័យ ការ​ស្វែង​រក​ឯកសារ មិនមែន​ជំនួស​ការ​គិត ឬ​ការ​សរសេរ ដោយ​ខ្លួនឯង​នោះ​ទេ។

“គួរប្រើប្រាស់ AI ដោយ​មាន​តម្លាភាព,​ ប្រើ AI ជាឧបករណ៍​ជំនួយ ដូចជា​ការវិភាគ​ទិន្នន័យ ឬ​ស្វែងរក​ឯកសារ មិនមែន​ជំនួស​ការគិត ឬការ​សរសេរ​ដោយ​ខ្លួន​ឯងទេ…”

សាស្ត្រាចារ្យបណ្ឌិត ឆែម គាតវិទ្ធី សាស្ត្រាចារ្យផ្នែកបញ្ញាសិប្បនិម្មិត (AI) និង មនុស្សសាស្ត្រ នៃសាកលវិទ្យាល័យខេមតិច។

សាស្ត្រាចារ្យ​បណ្ឌិត ឆែម គាតវិទ្ធី សាស្ត្រាចារ្យ​ផ្នែក​បញ្ញាសិប្បនិម្មិត (AI) និង មនុស្សសាស្ត្រ មាន​ប្រសាសន៍​ថា បញ្ញា​សិប្បនិម្មិត មិនមាន​បញ្ហា​នោះទេ វាគ្រាន់តែ​ជាឧបរកណ៍​ជំនួយ​ក្នុងកិច្ច​ការងារ​របស់​យើង​តែប៉ុណ្ណោះ ហើយ​លទ្ធផល​ដែល​បាន​មកពី​ឧបករណ៍​បញ្ញា​សិប្បនិម្មិត (AI) ទាំងនេះ ត្រូវការ ការ​វិនិច្ឆ័យ​បន្ថែម​ពីមនុស្ស ដើម្បី​យកមក​ប្រើឱ្យ​បានជា​ផល​ប្រយោជន៍។

លោកសាស្ត្រាចារ្យ សង្កត់​ធ្ងន់ថា នៅក្នុង​យុគសម័យ AI ដែល​បច្ចេកវិទ្យា​ដូចជា Generative AI អាច​បង្កើត​ខ្លឹមសារ​បាន​យ៉ាង​ឆាប់រហ័ស សុចរិតភាព​មានសារៈសំខាន់​ណាស់ ដើម្បី​ធានាថា ការសិក្សា​មាន​ភាព​ត្រឹមត្រូវ គួរឱ្យ​ទុកចិត្ត និង​មិន​លួចចម្លង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....