៨ចំណុចដែលគួរដឹង ពេលចាប់ផ្តើមរស់នៅដោយខ្លួនឯង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការរស់នៅម្នាក់ឯងជាលើកដំបូងមានច្រើនប្រភេទ អ្នកខ្លះមានចិត្តចង់សាកល្បង ឬក៏តម្រូវការចាំបាច់ និងការដល់ពេលដែលចាកចេញពីគ្រួសារ? មិនថាកត្តាអ្វីក៏ដោយ ការស្វែងយល់ពីអត្ថប្រយោជន៍នៃការរស់នៅម្នាក់ឯង អាចកាត់បន្ថយហានិភ័យ ឬក៏ភាពឯកោ។ ដោយសារតែមនុស្សជាច្រើនរស់នៅម្នាក់ឯង តាមរយៈបរិបទផ្សេងៗគ្នា យ៉ាងណា ការរស់នៅម្នាក់ឯងអាចនាំមកនូវបញ្ហាប្រឈមផង និងឱកាសផង។ បន្ថែមពីនោះការនៅម្នាក់ឯងត្រូវការជំនាញជាច្រើន ដូចជាធ្វើការងារផ្ទះប្រចាំថ្ងៃ ការជួសជុលសម្ភារក្នុងផ្ទះ និងការរៀបចំហិរញ្ញវត្ថុ ក៏ដូចជាធានាបាននូវសុខុមាលភាពផ្លូវចិត្តផ្ទាល់ខ្លួន។

ជារួមអ្វីដែលចាំបាច់ក្នុងការរៀនរស់នៅតែម្នាក់ឯង គឺត្រូវមានភាពឯករាជ្យក្នុងការចាត់ចែងហិរញ្ញវត្ថុ ចេះប្រើប្រាស់អារម្មណ៍ដោយភាពឈ្លាសវៃ រក្សាសុខភាពផ្លូវកាយនិងចិត្ត រួមទាំងព្យាយាមសម្របខ្លួនជាមួយនឹងស្ថានភាព ក៏ដូចជាបរិបទថ្មីៗ។ ត្បិតថាការចេញមករស់នៅម្នាក់ឯងមានការប្រកួតប្រជែង ប៉ុន្តែបានផ្តល់នូវបទពិសោធន៍បន្ថែមដូចជា ឯករាជ្យភាព ភាពចាស់ទុំនៃការសម្រេចចិត្ត និងមានទីតាំងផ្ទាល់ខ្លួនដែលអាចរៀបចំទៅតាមរបៀបដែលខ្លួនចង់បាន។ ខាងក្រោមជាការអធិប្បាយ៨ចំណុច អំពីរបៀបនៃការចាប់ផ្តើមរស់នៅដាច់ដោយឡែកពីសមាជិកគ្រួសារ ឬការត្រូវរស់នៅម្នាក់ឯង។

១. ពង្រឹងបណ្តាញទំនាក់ទំនងក្នុងសង្គម ៖ ស្ថិតក្នុងដំណាក់កាលដែលត្រូវរស់នៅម្នាក់ឯង ការរក្សា និងពង្រីកទំនាក់ទំនងសង្គមជាមួយមនុស្សជុំវិញខ្លួន មិនថាជាមួយមិត្តភ័ក្តិ គ្រួសារ និងមិត្តរួមការងារ គឺជាការផ្តល់ឱកាសឱ្យខ្លួនឯងទទួលបាននូវការគាំទ្រផ្នែកផ្លូវចិត្ត និងកាត់បន្ថយអារម្មណ៍នៃភាពឯកោបានមួយកម្រិតដែរ។ ហើយវិធីសាស្រ្តនៃការបង្កើតទំនាក់ទំនងគឺការចូលរួមក្នុងសកម្មភាពសង្គម ចូលរួមក្លឹបសិក្សា ឬក្រុមដែលមានចំណូលចិត្តស្រដៀងគ្នាជាដើម។


២. កែប្រែទម្លាប់មិនល្អពីមុន ៖ ការរស់នៅតែម្នាក់ឯង គឺជាសេរីភាពមួយដែលអាចធ្វើអ្វីក៏បាន ទៅណាក៏បាន ប៉ុន្តែបើគ្មានការរំឭកដាស់តឿន វាក៏បានរួមចំណែកដល់ការភ្លេចភ្លាំងថែទាំខ្លួនឯងដែរ ដូច្នេះត្រូវបង្កើតទម្លាប់ណាដែលជួយគាំទ្រ ទៅកាន់សុខុមាលភាព ដូចជាការបរិភោគអាហារល្អ ការធ្វើលំហាត់ប្រាណ ការអានសៀវភៅ និងកិច្ចការផ្សេងៗទៀតដែលស្របជាមួយនឹងចំណូលចិត្ត និងគោលដៅ។

៣. សាកល្បងសកម្មភាពថ្មី ៖ ប្រើប្រាស់វិថីជីវិតដែលរស់នៅតែម្នាក់ឯងដើម្បីសាកល្បងសកម្មភាពថ្មីៗ ដើរលេងកន្លែងឆ្ងាយៗ រៀនជំនាញថ្មី រៀនតន្រ្តី ទៅកម្មវិធីសហគមន៍ ឬការដើរផ្សងព្រេងទៅខេត្ត ឬតំបន់ដែលពុំធ្លាប់ទៅពីមុន។ តាមរយៈការសាកល្បងសកម្មភាពទាំងនេះ គឺបានជំរុញឱ្យមានការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន កាត់បន្ថយស្រ្តេស បង្កើនទំនាក់ទំនង និងការកម្សាន្តរីករាយផងដែរ។


៤. កែច្នៃបរិយាកាសឱ្យទៅជាប្រភពនៃគំនិត ៖ ផ្ទះជាកន្លែងសម្រាក និងជាទីស្ងប់មួយសម្រាប់បំផុសការគិត ឬការផ្តោត ដូច្នេះបរិយាកាសផ្ទះ គួរតែមានការរៀបចំតុបតែង ឬកែលម្អឱ្យមានសោភ័ណភាពដើម្បីបង្កើនសុភមង្គល និងការបំផុសលើកទឹកចិត្តខ្លួនឯង។

៥. បន្សាំទម្លាប់នៅម្នាក់ឯង ៖ រៀនរីករាយជាមួយនឹងបរិយាកាសរបស់ខ្លួនឯង ដោយផ្តោតលើភាពស្ងប់ស្ងាត់ និងការរីកចម្រើនផ្ទាល់ខ្លួន រួមទាំងព្យាយាមស្គាល់ខ្លួនឯងឱ្យកាន់តែច្បាស់ តាមរយៈចំណូលចិត្ត និងការតាំងចិត្ត។

៦. មានភាពសកម្មជានិច្ច ៖ ការរក្សាខ្លួនឯងឱ្យមានភាពសកម្ម ទៅកាន់ផ្នែករាងកាយ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយទេ ប៉ុន្តែបានសម្រួលដល់សុខភាពផ្លូវចិត្ត និងការទាញយកថាមពលត្រឡប់មកវិញ។ សកម្មភាពរាងកាយ មានដូចជា ការហាត់ប្រាណនៅផ្ទះ រត់ប្រណាំង ជិះកង់ ឬក៏ប្រើប្រាស់ទម្រង់នៃការហាត់ប្រាណមួយណាក៏បាន ដែលខ្លួនពេញចិត្ត។

៧. ការនៅជាមួយខ្លួនឯង ៖ ទុកចន្លោះខ្លះ ដើម្បីឆ្លុះបញ្ចាំងជាមួយខ្លួនឯង ទទួលយករឿងរ៉ាវដែលមិនសមបំណង ហើយធ្វើល្អជាមួយខ្លួនឯង ដូចដែរយើងបានធ្វើជាមួយអ្នកដទៃដែរ។

៨. ចូលរួមជាមួយសហគមន៍ ៖ ទោះបីជាចូលចិត្តបរិយាកាសម្នាក់ឯង តែក៏មិនគួរកាត់ផ្តាច់ពីសហគមន៍នោះដែរ ដើម្បីឱ្យខ្លួនឯងមានឱកាសសិក្សាពីចំណាប់អារម្មណ៍ ទម្លាប់ប្រចាំថ្ងៃ និងការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក និងការតភា្ជប់បណ្តាញទំនាក់ទំនងឱ្យមានវិសាលភាព ដែលអាចរួមចំណែកដល់ការជួយជ្រោមជ្រែងគ្នា ពេលមានបញ្ហាណាមួយកើឡើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *