ក្រសួងអប់រំ ប្រកាសជ្រើសរើសបេក្ខជនប្រកួតប្រជែងតែងនិពន្ធប្រលោមលោកខ្នាតខ្លី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណានលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ និងដើម្បីលើកកម្ពស់តម្លៃពលរដ្ឋខ្មែរនិងវប្បធម៌ជាតិខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​ប្រជែង​តែង​និពន្ធ​ប្រលោមលោក​ខ្នាតខ្លី ជ្រើសរើស​ជ័យលាភី ចំនួន៣រូប។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សម្រាប់​ការប្រកួតប្រជែងតែងនិពន្ធប្រលោមលោកខ្នាតខ្លី ស្នាដៃតែងនិពន្ធគឺត្រូវ​ឈរលើមូលបទ ៖ ១. តម្លៃសីលធម៌ ២. តម្លៃប្រពៃណីទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រខ្មែរ ៣. តម្លៃភាសា អក្សរសាស្ត្រខ្មែរ វប្បធម៌ និងអរិយធម៌ខ្មែរ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

បើតាមអ្នកនាំពាក្យក្រសួងអប់រំ អ្នកដែលជាប់ជ័យលាភី ក្រៅពីរង្វាន់ជ័យលាភី និងប្រកាសនីយបត្រដែលបេក្ខជននឹងទទួលបាន ក្នុងនោះបេក្ខជនក៏មានឱកាសបង្ហាញពីស្នាដៃ និងកម្រិតសមត្ថភាពរបស់ខ្លួនក្នុងការប្រកួតកម្រិតថ្នាក់ជាតិ តាមរយៈការតែងនិពន្ធ ក៏ដូចជារួមចំណែកថែរក្សាវប្បធម៌ អរិយធម៌ខ្មែរ និងអក្សរសាស្រ្តខ្មែរ។ លោកជំទាវ ឃួន វិច្ឆិកា ជឿជាក់ថាស្នាដៃតែងនិពន្ធរបស់បេក្ខជន នឹងបានផ្សព្វផ្សាយទូលំទូលាយ​ទៅកាន់សាធារណជន មិនមែនគ្រាន់តែសម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនោះទេ ប៉ុន្តែនឹងអាចផ្សព្វផ្សាយស្នាដៃយ៉ាងទូលំទូលាយដល់អ្នកអានទាំងអស់ផងដែរ។

លោក សុខ បញ្ញាវឌ្ឍន៍ គណៈកម្មការវាយតម្លៃ មានប្រសាសន៍ដែរថា ក្រសួងអប់រំ បានប្ដូរពីការប្រកួតស្នាដៃបែបសិក្សាកថា ដែលជាប្រភេទអត្ថបទស្រាវជ្រាវ ទៅជាការប្រកួតស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លីវិញ ប៉ុន្តែមានគោលបំណងដូចគ្នា គឺដើម្បីលើកកម្ពស់ការអាន ការសរសេរ និងការតែងនិពន្ធភាសាជាតិ។

គណៈកម្មការវាយតម្លៃ រូបនេះ ក៏បានលើកទឹកចិត្តសាធារណៈជនទាំងអស់ឱ្យចូលរួមដាក់ប្រកួតស្នាដៃតែងនិពន្ធរបស់ខ្លួនឱ្យបានច្រើន ដើម្បីបង្ហាញពីស្មារតីក្នុងការថែរក្សាអក្សរសាស្រ្តជាតិ ការស្រឡាញ់វិស័យតែងនិពន្ធ និងបន្សល់ទុកស្នាដៃសម្រាប់អ្នកសិក្សាជំនាន់ក្រោយ។ លោក បញ្ញាវឌ្ឍន៍ បន្តថា ការចូលរួមដាក់ប្រកួតស្នាដៃតែងនិពន្ធនេះ បើទោះជាជាប់ជ័យលាភី ឬមិនជាប់ក្ដី ក៏បានបង្ហាញពីការចូលរួមថែរក្សាមរតកវប្បធម៌ ភាសា អក្សរសាស្រ្ត និងការតែងនិពន្ធ ដែលជាផ្នែកមួយនៃវប្បធម៌ អរិយធម៌ខ្មែរផងដែរ។

សម្រាប់លោក សុខ បញ្ញាវឌ្ឍន៍ ជាគណៈកម្មការវាយតម្លៃ

បើតាមសេចក្តីជូនដំណឹង​របស់ក្រសួងអប់រំ យុវជន និងកីឡា លក្ខខណ្ឌនៃការជ្រើសរើសប្រកួតស្នាដៃតែងនិពន្ធប្រលោមលោកខ្លី រួមមាន ទី១. សមាសភាពដែលអាចចូលរួមប្រឡងប្រជែងមានដូចជា មន្ត្រីអប់រំ គ្រូបង្រៀន គរុនិស្សិត គរុសិស្សសិស្ស និស្សិត និងសាធារណជនទូទៅ ។ ទី២. បេក្ខជនត្រូវតាក់តែងជារឿងខ្លីពាក្យរាយ ឬ ជាពាក្យភាព ចំនួនពី១០ទំព័រ ទៅ១៥ទំព័រ ខ្នាតក្រដាស A4 ដោយកុំព្យូទ័រ ប្រើពុម្ពអក្សរ Khmer OS Moul light 12 (សម្រាប់ចំណងជើង និងចំណងជើងរង) និង Khmer OS Battambang ទំហំអក្សរ ១២(សម្រាប់អត្ថបទ)។ ទី៣. ជាស្នាដៃតែងនិពន្ធថ្មីសុទ្ធសាធ ដោយមិនមែនជាអត្ថបទកែសម្រួល ឆ្នៃប្រឌិត ឬលួចចម្លង ឬក៏មិនមែនជាស្នាដៃដែលធ្លាប់ទទួលជ័យលាភី ក្នុងការប្រកួតប្រជែងនានាកន្លងមកហើយដែរ ។

ទី៤. ខ្លឹមសារឬអត្ថន័យ នៃរឿង ត្រូវឆ្លុះបញ្ចាំងទៅលើមូលបទ ដោយមិនមានបង្កប់លាយឡំនឹងសារនយោបាយអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់ជាតិ សាសនា និងព្រះមហាក្សត្រឡើយ និង ទី៥. សំណេរត្រូវគោរពតាមគោលការណ៍សំណរអក្ខរាវិរុទ្ធក្នុងវចនានុក្រមខ្មែរ បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ឆ្នាំ១៩៦៧។ ចំពោះពាក្យបច្ចេកទេសមួយចំនួន និងពាក្យថ្មីៗ ដែលមិនមានក្នុងវចនានុក្រមខ្មែរឆ្នាំ១៩៦៧នេះ អាចប្រើតាមវចនានុក្រមថ្មីរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ឆ្នាំ២០២២ និងឯកសារគតិយុត្តមួយចំនួនទៀត ដែលក្រសួងអប់រំ យុជន និងកីឡា បានអនុម័តឱ្យប្រើប្រាស់ជាធរមាន។

កាលបរិច្ឆេទឈប់ទទួលស្នាដៃ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី​ជាកំហិត។ ទំនាក់ទំនងស្នាដៃតាមរយៈតេឡេក្រាម ០១០ ២២ ០៧ ៨៨ និងសម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងលេខ ០១១ ២២ ៨៨ ៥២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *