ចំណុចសកម្មវិជ្ជមានទាំង៧ កសាងសុភមង្គលពិតនៅក្នុងដំណើរជីវិត

បើនិយាយឱ្យសាមញ្ញ ទោះរស់នៅទីណា ធ្វើការនៅទីណា ​ធ្វើដំណើរទៅដល់ទីណាក៏មានសុភមង្គលដែរ ហើយមិនពិបាកបង្កើតសុភមង្គលពិតទាំងនោះ​ឡើយ ។ ជាក់ស្តែងដើម្បីកសាងសុភមង្គលពិតនៅក្នុងជីវិតការងារអាចជារឿងលំបាកបន្តិច ប៉ុន្តែត្រូវការចំណុចសកម្មវិជ្ជមានជាច្រើនតាមរយៈការគ្រប់គ្រងចិត្ត ការបង្កើតគំនិត ការប្រព្រឹត្តឬទង្វើ និងពាក្យសម្តីទៅកាន់ក្រុមការងារ ឬសមាជិកក្រុម ។ ខាងក្រោមនេះ ជាចំណុចសកម្មវិជ្ជមានទាំង៧ ជួយកសាងសុភមង្គលពិតនៅដំណើរជីវិត ។

១.ចេះជ្រើសរើសដំណោះស្រាយបញ្ហា៖ ក្នុងលោកនេះមានបញ្ហាពីរប្រភេទ ទីមួយគឺបញ្ហាដែលអាចដោះ​ស្រាយបាន និងទីពីរបញ្ហាដែលមិនអាចដោះស្រាយបាន ។ បញ្ហាទីមួយ គឺប្រៀបដូចថ្មមួយដុំតូចដែលអាចរំកិលបាន នៅពេលដែលបញ្ហាទីពីរ គឺប្រៀបដូចថ្មមួយដុំធំមិនអាចនឹងរំកិល។ បើដឹងថារំកិល ឬច្រានមិនបានហើយ តើអ្នកនៅតែខាតពេលក្នុងការធ្វើទៀតដែរឬទេ? បញ្ហាដោះស្រាយបាន នឹងធ្វើឱ្យចិត្តរីករាយ នៅពេលដែលបញ្ហាដោះស្រាយមិនបាន នឹងធ្វើឲ្យផ្លូវចិត្តរិតតែរងទុក្ខ ។ ចូរកុំខ្វល់នឹងថ្មមួយដុំធំ ព្រោះវានឹងសឹករេចរិលដោយឯកឯងទៅតាមពេលវេលា​ ។

២.រក្សាគំនិតវិជ្ជមាន ៖ ការគិតអវិជ្ជមានចំពោះពិភពលោកធ្វើឱ្យខូចផ្លូវចិត្តនិងផ្លូវកាយទទេ ដោយគ្មានផលចំណេញអ្វីទាល់តែសោះ។ ពិភពលោកគឺជាកន្លែងសម្រាប់អ្នករីករាយមិនមែនទុក្ខសោកទេ។ អ្វីដែលអ្នកបានធ្វើ ទោះមិនល្អផ្តាច់ ក៏ជាជោគជ័យមួយនៅក្នុងជីវិតរបស់អ្នកដែរ ។ ចំណុចនេះ អាចមានន័យថា រឿងពិតនៃជីវិតមិនមែនមានភាពរីករាយគ្រប់ពេលទេ តែកុំបណ្តោយឱ្យទុក្ខសោកកើតឡើងច្រើនពេកនៅក្នុងដំណើរជីវិត ។

៣.រក្សាគំនិតវិជ្ជមានជានិច្ចទោះស្ថិតក្នុងបញ្ហា ៖ ចំណុចខ្មៅមួយលើក្រដាសសមួយផ្ទាំង តើអ្នកមើលឃើញអ្វី? មនុស្សភាគច្រើនប្រាកដជាឃើញតែចំណុចខ្មៅ ហើយបំភ្លេចអស់ ភាពសមួយផ្ទាំងធំ​ ។ ដូចនេះសូមកែគំនិតក្នុងភាពខ្វះខាត គឺមានចំណុចល្អជាច្រើនដែលអ្នកគួរតែនឹកគិត។ កុំឱ្យកំហុសតូចមួយបំផ្លាញសុខផ្ទាល់ខ្លួន និងភាពរីករាយរបស់អ្នកដទៃ ។

៤. បង្វែរបញ្ហាទៅជាបញ្ញា ៖ បញ្ហានិងទុក្ខសោកគឺជារឿងពីរផ្សេងគ្នា ។ បញ្ហាគឺជាការពិត ឯទុក្ខសោកគឺជាអារម្មណ៍ ។ ការខំត្រាំត្រែងនឹងបញ្ហា ធ្វើឱ្យទម្ងន់ទុក្ខរឹតតែធ្ងន់។ បើបញ្ហាអាចដោះស្រាយបាន តើអ្នកចាំបាច់ទៅខ្វល់ធ្វើអ្វី? ហើយបើបញ្ហានេះមិនអាចដោះស្រាយបាន តើមានប្រយោជន៍អ្វីទៅខ្វល់?

សាមញ្ញា​បំផុតអ្នកអាចយកវេលាដោះស្រាយបញ្ហាដែលអាចដោះបាន គឺល្អប្រសើរជាងចាយពេលឈឺចាប់ចំពោះបញ្ហាដែលអ្នកដឹងថា មិនអាចដោះស្រាយបាន ។ ហេតុនេះអ្វីដែលត្រូវតែធ្វើឱ្យបាន គឺទោះបញ្ហាច្រើនយ៉ាងណាក៏នៅតែរកសុខបាន​ ហើយវិធីដ៏ល្អបំផុតគឺបង្វែរបញ្ហាទៅជាបញ្ញា ។

៥.​ ជោគជ័យពិតប្រាកដមិនមែនទាល់តែឈ្នះគេឡើយ​ ៖ លទ្ធផលបែបណា គឺមិនសំខាន់នោះទេ ឱ្យតែអ្នកបានខំព្យាយាមដោយស្មោះអស់ពីបេះដូង គឺអ្នកនឹងមិនមានកំហុសឡើយចំពោះអ្វីៗដែលអ្នកបានធ្វើ។ គិតដល់អនាគតអ្នកនឹងអស់សង្ឃឹម គិតត្រឹមបច្ចុប្បន្នអ្នកនឹងដើរទៅមុខយ៉ាងងាយ ហើយជោគជ័យប្រាកដត្រូវតែផ្តល់ស្នាមញញឹមចំពោះខ្លួនឯង និងអ្នកដទៃ ។

៦. សម្រេចចិត្តរួចហើយមិនមែនជាកំហុសទេ ៖ វេលាដែលមនុស្សម្នាក់សម្រេចចិត្ត គឺគ្មាននរណាមួយដឹងឡើយថាខុសឬត្រូវ ចំណែករឿងអតីតកាលទោះបើខំដុះលាងយ៉ាងណា ក៏នៅតែមិនអាចកែប្រែបាន ជម្រើសមានតែទទួលយកការពិត ។ រឿងដែលបានកើតឡើងចំពោះអ្នកហើយ ទោះជាបែបណាគឺសុទ្ធតែជារឿងល្អ ព្រោះអនាគតរបស់អ្នកនៅតែអាចកែប្រែឱ្យបានប្រសើរ តាមរយៈការកែប្រែថ្ងៃនេះ ។

៧.ចេះផ្តល់អភ័យទោស ៖​ បើនិយាយពាក្យ “យុត្តិធម៌” ទំនងជាមិនអាចធ្វើឱ្យជីវិតស្ងប់នោះទេ ព្រោះមានអ្នកដែលមិនអស់ចិត្តដោយការឈ្នះ ឬចាញ់ តែការអត់ឱនអភ័យទោស នឹងធ្វើឱ្យមនុស្សអាចរស់នៅជាមួយគ្នាដោយសុខ ។ ចំណុចនេះរឿងដែលល្អបំផុតត្រូវគិតថា មានវិធីពីរយ៉ាងក្នុងការបន្សាបជាតិប្រៃពីទឹកគឺ យកអំបិលចេញ និងចាក់ទឹកបន្ថែម ហើយការសម្រេចចិត្តគ្រប់យ៉ាងសុទ្ធតែជាជម្រើស ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...