ពិបាកស្វែងរកខ្លួនឯង? អ្នកជំនាញធនធានមនុស្ស បង្ហាញវិធីស្វែងរកខ្លួនឯង និងរើសអាជីពឱ្យត្រូវនឹងសក្តានុពល

ការស្វែងយល់ និងស្គាល់ពីចំណុចខ្សោយ ចំណុចខ្លាំង ចំណង់ចំណូលចិត្ត និងសក្តានុពលខ្លួនឯងច្បាស់ ជាចំណុចចាប់ផ្ដើម ដែលជួយយុវជនក្នុងការជ្រើសរើសអាជីព ដែលត្រូវនឹងសក្តានុពល។

កញ្ញា វុទ្ធី ស្រីពេជ្រ បុគ្គលិកជាន់ខ្ពស់ ផ្នែកជ្រើសរើសបុគ្គលិក នៃធនាគារសហពាណិជ្ជ (Union Commercial Bank) បានលើកឡើងនៅក្នុងពិព័រណ៌សាកលវិទ្យាល័យ និងជំនាញ កាលពីពេលថ្មីៗនេះថា ការជ្រើសរើសអាជីព ដែលស្របនឹងភាពខ្លាំង ទេពកោសល្យពីធម្មជាតិ និងធ្វើឱ្យយើងសប្បាយចិត្ត ពិតជាមានសារៈសំខាន់ណាស់ ព្រោះវានឹងជួយឱ្យយុវជន អាចដឹងពីគោលបំណង និងអត្តន័យសម្រាប់ជីវិតខ្លួនឯង។ 

កញ្ញា វុទ្ធី ស្រីពេជ្រ បុគ្គលិកជាន់ខ្ពស់ ផ្នែកជ្រើសរើសបុគ្គលិក នៃធនាគារសហពាណិជ្ជ (Union Commercial Bank) អំឡុងពេលចែករំលែកបទពិសោធន៍ នៅពិព័រណ៌សាកលវិទ្យាល័យ និងជំនាញ កាលពីពេលថ្មីៗនេះ។

អ្នកជំនាញផ្នែកធនធានមនុស្សរូបនេះ បានចែករំលែកទៅកាន់យុវជន ដែលជាសិស្ស-និស្សិតថា ដើម្បីអាចស្វែងរក និងស្គាល់ខ្លួនឯងច្បាស់ យុវជន សិស្ស និងនិស្សិត ត្រូវអនុវត្តវិធីសាស្ត្រចំនួន ៤ សំខាន់ៗ ក្នុងនោះរួមមាន ៖ ទី១ ធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯង ដោយចំណាយពេលសួរសំណួរមួយចំនួនមកខ្លួនឯង ហើយឆ្លើយនឹងសំណួរទាំងនោះដោយខ្លួនឯង។ សំណួរទាំងនោះ អាចជា តើសព្វថ្ងៃខ្ញុំជាមនុស្សបែបណា? តើខ្ញុំមានអត្តចរិតបែបណា? ហើយក្នុងជំនាញដែលខ្ញុំរៀនរាល់ថ្ងៃនេះ ខ្ញុំចូលចិត្តមុខវិជ្ជាអ្វីជាងគេ? មុខវិជ្ជាអ្វី ដែលខ្ញុំមានភាពលេចធ្លោ និងពូកែជាងគេ? ខ្ញុំចំណាយពេលធ្វើអ្វីច្រើនជាងគេ? ហេតុអ្វីបានជាខ្ញុំចង់ធ្វើរឿងទាំងនោះ, បន្ទាប់ពីធ្វើការឆ្លុះបញ្ចាំងខ្លួនឯងហើយ ទី២ យុវជនអាចទៅសួរអ្នកដទៃ ដែលអាចជាមនុស្សស្និទ្ធស្នាល ឬអ្នកជិតដិតនឹងខ្លួនបំផុត ព្រោះមានតែអ្នកចំណាយពេលនៅជាមួយអ្នកយូរប៉ុណ្ណោះ ដែលដឹងថា អ្នកជាមនុស្សបែបណា។

ដោយឡែក ចំពោះវិធីសាស្ត្រ ទី៣ យុវជន អាចស្វែងយល់ពីខ្លួនឯង តាមរយៈការធ្វើតេស្តសិក្សាអត្តចរិត MBTI (MBTI Personality test) ដែលតេស្តនេះ យើងទាំងអស់គ្នា សុទ្ធតែអាចសាកល្បងធ្វើបាននៅលើអ៉ីនធឺណិត តាមរយៈការឆ្លើយសំណួរ ដែលអ្នកចិត្តសាស្ត្របានរៀបចំឡើង។ កញ្ញាបន្ថែមថា MBTI នេះ គឺជាតេស្ត ដែលអ្នកចិត្តសាស្ត្រ បានចងក្រងនូវសំណួរ សួរពីសកម្មភាពប្រចាំថ្ងៃរបស់យើង អត្តចរិតរបស់យើង ចំណូលចិត្ត និងអ្វីៗគ្រប់យ៉ាងរបស់យើង ហើយនៅចុងបញ្ចប់នៃតេស្ត អ្នកទាំងអស់គ្នានឹងទទួលបានលទ្ធផលនៃចរិតលក្ខណៈរបស់ខ្លួនឯង អ្វីដែលជាចំណុចពូកែ និងចំណុចខ្សោយរបស់យើង។ តើយើងជាមនុស្សបែបហ្នឹង សក្តិសមនឹងអាជីពអ្វី? ការធ្វើតេស្តនេះ នឹងបង្ហាញការងារជាច្រើន ដល់យើង។ 

កញ្ញា ស្រីពេជ្រ បន្តថា សម្រាប់វិធីសាស្ត្រ ទី៤ ក្នុងការស្វែងរកខ្លួនឯង យុវជន អាចអនុវត្តបាន អំឡុងពេលដែលខ្លួនចូលរៀនសាកលវិទ្យាល័យ។ ដោយចាប់ពីឆ្នាំទី១ ដល់ឆ្នាំទី៤ យុវជន អាចចូលរួមកម្មវិធីស្ម័គ្រចិត្ត និងការងារហាត់ការឱ្យបានច្រើនផ្នែក ដើម្បីដឹងថាខ្លួនឯងចូលចិត្ត និងពូកែធ្វើការងារអ្វីខ្លះ។ 

អ្នកជំនាញរូបនេះ សង្កត់ធ្ងន់ថា ការដឹងច្បាស់ពីចំណុចខ្លាំង ចំណុចខ្សោយ និងមានឱកាសបានធ្វើការងារដែលខ្លួនឯងស្រឡាញ់ និងស្របតាមជំនាញ និងទេពកោសល្យពីធម្មជាតិ នឹងធ្វើឱ្យយុវជនសប្បាយចិត្ត ហើយមានកម្លាំងក្រោកពីដំណេកពេលព្រឹកទៅធ្វើការ។ 

បន្ទាប់ពីដឹងច្បាស់ពីចំណូលចិត្ត និងការងារដែលខ្លួនឯងស្រឡាញ់ យុវជន ជាពិសេសសិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ ត្រូវបង្កើតគណនី LinkedIn ដែលជាវេទិកាបណ្ដាញសង្គមមួយសំខាន់ សម្រាប់កសាងយីហោផ្ទាល់ខ្លួន ក្នុងវិស័យការងារ។ សម្រាប់យុវជន LinkedIn នេះមានសារៈសំខាន់ ព្រោះវាជួយបង្ហាញឱ្យយុវជនដឹងថា បច្ចុប្បន្នទីផ្សារការងារមានតម្រូវការខ្ពស់ក្នុងវិស័យអ្វី ហើយវេទិកានេះក៏ផ្ដល់ភាពងាយស្រួល ក្នុងការស្វែងរកការងារផងដែរ, នេះបើតាមការបញ្ជាក់របស់កញ្ញា វុទ្ធី ស្រីពេជ្រ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......