ទឹកផ្លែឈើ ៦ប្រភេទ ដែលអ្នក​រវល់​ការងារច្រើន​ ​គួរឆ្លៀត​ទទួលទានដើម្បីសុខភាពល្អ

ដោយសារ​តែរវល់​នឹង​ការ​បំពេញ​ការងារប្រចាំថ្ងៃ ឬអាជីវកម្ម បាន​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ទទួល​ទាន​តែ​អាហារស្រាប់ ឬក៏​អាហាររហ័ស ដែល​ធ្វើ​ឱ្យ​ពួក​គេ​ខ្វះ​នូវ​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​រាងកាយ​មួយ​ចំនួន។ យ៉ាងណាក៏ដោយ មានផ្លែឈើ​ចំនួន៦​ប្រភេទ ដែលអាចជួយ​ដោះ​ស្រាយ​បញ្ហា​ទាំងនេះ​បាន ហើយវា​ក៏​ងាយស្រួល​ក្នុង​ការ​រកទិញទៀតផង។

១. ទឹកការ៉ុត ៖ ទឹកការ៉ុត ជាគ្រឿងផ្សំធម្មជាតិដែលល្អសម្រាប់ការសម្រកទម្ងន់ ព្រោះតែវាមានកម្រិតកាល់ឡូរីខ្ពស់ និងពោរពេញដោយជាតិសរសៃ។ វាជួយក្នុងការលាងសម្អាតរាងកាយដោយការយកជាតិពុល និងសម្បូរទៅដោយវីតាមីន A និង E។

២. ទឹកត្រសក់ ៖ ត្រសក់មានជាតិទឹកខ្ពស់ និងមានកម្រិតកាល់ឡូរីទាប។ ដោយសារតែវាមានជាតិទឹកខ្ពស់ និងជាតិសរសៃខ្ពស់ ទឹកត្រសក់អាចធ្វើឱ្យ​អ្នកងាយឆ្អែត ដូច្នេះហើយវាអាចជួយកាត់បន្ថយការញ៉ាំអាហារជាពិសេសអាហារដែលមានជាតិស្ករ និងជាតិខ្លាញ់។

៣. ទឹកម្នាស់ ៖ ពួកវាគឺជាប្រភពដ៏អស្ចារ្យមួយ នៃវីតាមីន C, E, K និង B-6 រួមទាំងម៉ាញ៉េស្យូម និងប៉ូតាស្យូមផងដែរ។ នៅក្នុងការសិក្សាមួយក្នុងឆ្នាំ២០០៥ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Queensland ក្នុងប្រទេសអូស្រ្តាលីបានរកឃើញថា អង់ស៊ីមដែលនៅក្នុងផ្លែម្នាស់អាចជួយការពារប្រឆាំងនឹងការរីកលូតលាស់របស់ដុំសាច់រួមទាំងជំងឺមហារីកស្បែក។

៤. ទឹកឪឡឹក ៖ ទឹកឪឡឹកមានរសជាតិឆ្ងាញ់ និងស្រស់ថ្លា ថែមទាំងផ្តល់អត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលផងដែរសម្រាប់អ្នក ដោយសារវាមានជាតិទឹកច្រើន និងមិនមានជាតិស្ករខ្ពស់។ លើសពីនេះទៅទៀត ឪឡឹកគឺជាប្រភពដ៏អស្ចារ្យមួយនៃសារធាតុលីកូប៉ែន ដែលត្រូវបានគេបង្ហាញថាអាចបន្ថយហានិភ័យនៃជំងឺមហារីកស្បែក។ ការសិក្សាវិទ្យាសាស្ត្រក៏បានបង្ហាញថា ទឹកឪឡឹកអាចជួយប្រយុទ្ធប្រឆាំងនឹងការខូចថ្លើម និងបង្កើនសុខភាពតម្រងនោម។

៥. ទឹកក្រូច ៖ ទឹកក្រូចជាប្រភពដ៏ល្អបំផុតនៃវីតាមីន C និងជាតិហ្វូឡាត។ ទឹកក្រូចមានជាតិដែក និងស័ង្កសី ដែលមានសារៈសំខាន់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ យោងតាមការស្រាវជ្រាវ ទឹកក្រូចអាចជួយកាត់បន្ថយហានិភ័យនៃជំងឺអាល្លែកហ្ស៊ី ជួយក្នុងការបង្កើតជាលិកាថ្មី និងកោសិកាឈាមក្រហមរួមទាំងមាននាទីក្នុងការបង្កើតសុកចំពោះស្ត្រីមានផ្ទៃពោះផងដែរ។

៦. ទឹកទទឹម ៖ ទឹកផ្លែទទឹម សម្បូរទៅដោយវីតាមីន A, C, E និងអាស៊ីតហ្វូលិក ដែលមានលក្ខណៈល្អសម្រាប់បេះដូង ការពារការគាំងបេះដូង និងស្ទះសរសៃឈាមអាទែរ ព្រមទាំងជាភ្នាក់ងារដ៏ល្អសម្រាប់កូឡេស្តេរ៉ុល។ លើសពីនេះទៅទៀត វាអាចកាត់បន្ថយដំណាក់កាលនៃជំងឺមហារីកសួត។ ទឹកទទឹមអាចបង្កើនសារធាតុអេមូក្លូប៊ីន (Hemoglobin) ផងដែរ និងត្រូវបានទទួលស្គាល់ថាមានឥទ្ធិពលប្រឆាំងនឹងភាពចាស់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។