វិធីសាស្ត្រទាំង ៥ចំណុចដើម្បី​ស្វែងយល់ពីអារម្មណ៍ឯកាពេលដល់​វ័យចំណាស់

នៅពេល​វ័យ​កាន់តែចំណាស់​មនុស្សតែង​មានអារម្មណ៍ថាខ្លួនឯងកាន់តែឯកា ហើយ​បញ្ហាសុខភាព​ផ្លូវចិត្ត​កាន់​តែប្រែ​ប្រួល​ឥត​ឈប់​ឈរ​ទៅតាមនោះដែរ។ ប៉ុន្តែ​ភា​ព​ឯ​កា​នេះ មិន​មែនជាបញ្ហាធ្ងន់ធ្ងរ​សម្រាប់ឡើយ ប្រសិនបើខ្លួនឯង ឬសមាជិកគ្រួសារសាកល្បង​គិតទៅដល់​វិធី​សាស្រ្តទាំង ៥​ចំណុ​ច​​ខាង​ក្រោម​ដើ​ម្បី​បង្ក​ភា​ព​រី​ករាយឱ្យស្របទៅតាមវ័យ​​។

១. ផ្តោតលើសុខភាពជាចម្បង៖ បញ្ហានៃភាព​ឯកាអាចបណ្តាលឱ្យមនុស្សមានវ័យចំណាសនឹង​មិនអើពើលើសុខភាពផ្ទាល់​ខ្លួន​ឡើយ រាប់ទាំងសុខភាព​ផ្លូវចិត្ត។ ដូច្នេះ​​ទម្លាប់​​រក្សា​ខ្លួ​​ន​​​​ឱ្យសកម្មដោយផ្តោតអារម្មណ៍លើសុខភាព អាចឱ្យស្ថានភាព​ផ្លូវចិត្តកាន់តែរឹងមាំស្របតាមវិវត្តន៍របស់វ័យ​។ ផ្លែផ្កានៃសុខភាពក្នុងវ័យនេះ កើតចេញពីសកម្មភាពវិជ្ជមានប្រចាំថ្ងៃ ដូចជា ​ហាត់​ប្រាណ អាន ស្តាប់ និងប្រឹក្សាយោបល់​ជាមួយមនុស្សវ័យ​ស្រដៀង​គ្នា។  

២. បង្កើនគំនិតច្នៃប្រតិដ្ឋជាប្រចាំ​៖ ស្របទៅតាមវ័យការសរសេរសៀវភៅ ការសម្ដែងសិល្បៈ ស្តាប់​តន្ត្រី ឬគូរគំនូរ ជាគំនិតច្នៃប្រតិដ្ឋ​ដែល​ធ្វើឱ្យ​ចិត្ត​រីក​រាយ​ជា​និច្ច​។ បង្កើនគំនិតច្នៃប្រតិដ្ឋជាប្រចាំជា​ផ្នែក​មួយ​នៃ​ការដោះស្រាយភាពឯកា ហើយ​ការស្រាវជ្រាវបានបង្ហាញថា មនុស្ស​ដែល​មាន​គំនិត​ច្នៃប្រតិដ្ឋ​តែង​គិតអំពី​រឿង​អស្ចា​​រ្យ បង្កើតស្នាដៃសិល្បៈថ្មី​ និងគិតវិជ្ជមានប្លែកពីគេ។

៣. ពេញចិត្តនឹងអ្វីដែលកំពុងមាន៖ ​មនុស្ស​មាន​អារម្មណ៍​ឯកោ​កាន់​តែ​ខ្លាំង​ឡើងៗ ខណៈ​​ពួក​គេ​ចាប់​ផ្ដើម​យល់ថា ខ្លួន​កាន់តែចាស់ ។ ការយល់ឃើញនេះ ជា​បញ្ហា​​ដែល​តែង​​ធ្វើ​ទុក្ខ​ដល់​មនុស្សវ័យ​ចាស់ជានិច្ច។ ការ​ទទួល​យក​លទ្ធផលដែល​ធ្វើបានកន្លងទៅ​អាច​ជារឿងដែល​រីករាយបំផុតស្របតាមវ័យ។

៤. ធ្វើអ្វីដែលអ្នកចង់ធ្វើ៖ មនុស្សម្នាក់ៗវ័យកាន់តែវិវឌ្ឍន៍ចិត្តកាន់តែប្រែប្រួល ប៉ុន្តែសំខាន់បំផុតការគ្រប់គ្រងទៅលើស្ថានភាពផ្លូវចិត្ត និងពេញចិត្តធ្វើកិច្ចការអ្វី​មួយ​ដែលខ្លួនចង់ធ្វើ។ អ្នកអាចចូលរួមធ្វើអ្វីថ្មីៗដែលខ្លួនឯងពេញចិត្ត នោះវានឹងធ្វើឱ្យអ្នកឈប់បានអារម្មណ៍ឯកាតាមរយៈ​ការជួបមនុស្សថ្មីៗ និង​បង្កើន​ទំនាក់​ទំន​ង​ឱ្យបានច្រើនទៅកាន់​មនុស្សជុំវិញខ្លួន។

៥. ចិញ្ចឹមសត្វ៖ មានសត្វចិញ្ចឹមនៅក្នុងផ្ទះគឺជារឿងមួយដ៏ល្អ ប្រៀបដូចជាអ្នកអាចរីករាយជាមួយក្រុមឆ្មាដ៏ស្រស់ស្អាត ឆ្កែ បក្សី ឬអ្វីផ្សេងទៀត​ដែលអ្នក​ចាប់​អារម្មណ៍ចិញ្ចឹម ឬស្រឡាញ់។ ការចិញ្ចឹមសត្វចិញ្ចឹមនឹងបង្កើតមិត្តល្អជាមួយអ្នកនៅក្នុងផ្ទះ ប្រៀបដូចជាមិត្តយល់ចិត្តម្នាក់។ នៅពេលអ្នកថែទាំសត្វចិញ្ចឹម អ្នកនឹងមានអារម្មណ៍ខ្លួនឯងមានអ្នកនៅក្បែរ ឬនៅជាមួយអ្នកគ្រប់ពេលវេលា ហើយវានឹងនាំឱ្យអ្នកមានអារម្មណ៍ល្អប្លែកនៅក្នុងជីវិត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។