គន្លឹះទាំង ៧ចំណុចរក្សាតម្លៃខ្លួនឯងឱ្យក្លាយ​មនុស្សមាន​គំនិត​វិជ្ជមាន

បើនិយាយពី​ភាពជាខ្លួនឯងពិតជាពិបាកពិណ៌នា ប៉ុន្តែការស្គាល់ខ្លួនឯងដោយ​ស្គាល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនជាអ្វីដែលមនុស្សម្នាក់ៗ អា​ច​​​ងា​យ​យ​ល់​​​​តម្លៃ​ផ្ទា​ល់​​ខ្លួន ឬភាពជាខ្លួនឯង ព្រមទាំងធ្វើអ្វីដែលខ្លួនឯងពេញចិត្ត។ ស្គាល់ខ្លួនឯងអាចផ្តល់តម្លៃដល់​ខ្លួន​ឯង​តាម​រយៈ​គំនិ​តវិ​ជ្ជមា​​ននៅ​​ក្នុង​ជីវិ​ត​ប្រចាំ​ថ្ងៃ​​ រាប់​​ទាំងការសិក្សា ការងារ ទំនា​ក់ទំនងគ្រួសារ និងសង្គម។ ខាងក្រោមនេះ ជាមធ្យោបាយទាំង ៧ចំណុចដែលធ្វើឱ្យបុគ្គលផ្តល់​ឱ្យតម្លៃខ្លួនឯងដ៏​ត្រឹមត្រូវ។

១. មើលខ្លួនឯងជាមនុស្សដែលមានភាព​ជឿជាក់៖ ការជឿជាក់លើខ្លួនគឺជារឿងសំខាន់រាល់សកម្មភាពការងារ​ទាំងអស់។ ការជឿជាក់​លើ​ខ្លួន​ឯង គឺជាការលើក​តម្លៃ​ខ្លួន​ឯងឱ្យកាន់តែមានភាពល្អប្រសើរឡើង។

២. ស្តាប់អ្នកដទៃ និងកែតម្រូវខ្លួនឯងប្រសិនបើវាជាការពិត៖ ការស្ដាប់យោបល់ និងទទួលយកពាក្យសម្ដីអ្នកដទៃមកកែប្រែលើ​ខ្លួនឯងមិន​មែន​ជារឿង​ដែល​មិន​ល្អនោះ​ទេ ប្រសិនបើ​ជាវាជាការពិត។ ស្ដាប់អ្នកដទៃនិយាយពី​ចំណុចខ្វះខាតរបស់អ្នក​ និងកែប្រែចំណុចមិនល្អរបស់ខ្លួនឯងឱ្យបានប្រសើរមកវិញ ប៉ុន្តែ​មិន​មែន​​ឱ្យអ្នកចាំតែស្ដាប់ពាក្យសម្ដីរបស់គេរហូតនោះទេ ត្រូវទទួលយកការប្រាប់កំហុស និងកែប្រែឱ្យខ្លួនឯងត្រឹមត្រូវមកវិញ។

៣. ហ៊ាននិយាយហ៊ានធ្វើ៖ ទំនួលខុសត្រូវគឺជាផ្នែកសំខាន់សម្រាប់ខ្លួនឯងនៅក្នុងជីវិតរបស់មនុស្សគ្រប់គ្នា។ ការចេះទទួលខុសត្រូវលើកិច្ចការ​ងារនានាដែល​ខ្លួន​បាន​ធ្វើបាន​នាំឱ្យអ្នកអ្នកមានតម្លៃសម្រាប់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន។ អ្នកត្រូវទទួលខុសត្រូវលើអ្វីដែលសន្យា ហ៊ាននិយាយ ហ៊ាន​ធ្វើវា​ប្រកប​ដោយ​គុណ​ធម៌​ខ្ពស់​។

៥. ស្វែងរកអ្វីមួយទុកជាគម្រូសម្រាប់ខ្លួនឯង ឬជានិមិត្តរូបរបស់ខ្លួន៖ នៅពេលមានបុគ្គលម្នាក់ដែលអ្នកគោរពស្រលាញ់ និងជាមនុស្សម្នាក់​ដែលអ្នក​តែង​សរសេ​រ​ ឬជាមនុស្សដែលតែងជំរុញទឹកចិត្តរបស់អ្នក។ អ្នកគួរយកគំរូ ឬធ្វើតាមនូវរឿងល្អៗពីគេ។

៦. រក្សាការព្យាយាមធ្វើជានិច្ចមិនបោះបង់៖ សេចក្ដីតស៊ូប្រៀបដូចជាអាវុឌមុខស្រួចនៃជិវីតរបស់មនុស្សគ្រប់គ្នា ហេតុនេះ​អ្នកត្រូវតែ​ព្យាយាម​ប្រឹងប្រែង​ទៅលើ​អ្វីដែល​មានប៉ង់ប្រាថ្នាចង់បាន មិនថាការងារ ការសិក្សា ក្ដីស្រមៃនាពេលអនាគតត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

៧. អ្វីដែលសម្រេចចិត្តថាធ្វើ ត្រូវតែធ្វើឱ្យប្រកបដោយគុណភាពខ្ពស់៖ បន្ទាប់ពីការប្រឹងប្រែងអ្នកត្រូវធ្វើកិច្ចការងារអ្វីដោយមានទំនួលខុសត្រូវ ប្រកបដោយ​គុណ​ភាព​។ តាំងចិត្តធ្វើដោយផ្ចិតផ្ចង់ ធ្វើវាឱ្យអស់ពីដៃជើង ធ្វើយកគុណភាពមិនមែនចេះធ្វើឱ្យតែរួចពីដៃនោះទេ។

ជារួមមកប្រាំពីរចំណុចខាងលើនេះនឹងធ្វើឱ្យអ្នកកាន់តែវិឌ្ឍន៍ខ្លួនបានល្អប្រសើរចំពោះការងារ ការសិក្សា​ និងក្លាយមនុស្សបញ្ញវន្ត ឬជាទំពាំង​រឺងមាំ​ល្អ​នៅ​ក្នុងសង្គមជាតិ៕ 


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន