៥ចំណុចដែល​សិស្សានុសិស្សគួរធ្វើ​ពេល​សិក្សានៅសាកលវិទ្យាល័យ

ភ្នំពេញ- ក្រោយប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិចប់ សិស្សានុសិស្សមានជម្រើសបន្តការសិក្សានៅសាកលវិទ្យាល័យដែលខ្លួនពេញចិត្ត លើមុខជំនាញដែលខ្លួនស្រឡាញ់។ ការ​បន្តសិក្សានៅសាកលវិទ្យាល័យ គឺជា​ទំព័រ​ថ្មី​មួយ​ទៀត​នៃការ​សិក្សា ដោយ​សិស្សានុសិស្សនឹងជួបប្រទះរបៀបរៀនថ្មីខុសប្លែកពីការសិក្សានៅថ្នាក់វិទ្យាល័យ ដែល​តម្រូវឱ្យស្វែងយល់ឱ្យបានច្បាស់ និងអនុវត្តឱ្យកាន់តែច្រើន។

តើក្រៅពីការសិក្សា សិស្សសាកលវិទ្យាល័យគួរធ្វើអ្វីខ្លះទៀត? ឆ្លើយនឹងសំនួរនេះ កញ្ញា សេង រ័ត្នសេដ្ឋាមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ ២០១៨ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញកិច្ចការសកលផ្នែកសេដ្ឋកិច្ចនៃសាកលកវិទ្យាល័យភ្នំពេញអន្តរជាតិ បច្ចុប្បន្នជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម បានចែករំលែកគន្លឹះមួយចំនួនដែលសិស្សានុសិស្សគួរដឹងពេលកំពុងសិក្សានៅថ្នាក់សាកលវិទ្យាល័យ។

ទី១. ការអភិវឌ្ឍជំនាញទន់ ៖ ពេលរៀននៅសាកលវិទ្យាល័យ ខុសពីរៀននៅថ្នាក់វិទ្យាល័យ គឺសិស្សានុសិស្សត្រូវស្គាល់អ្នកដទៃឱ្យបានច្រើន និងចាំបាច់ក្នុងការអភិវឌ្ឍសមត្ថភាព។ ឧទាហរណ៍ យើងចង់អភិវឌ្ឍជំនាញនិយាយ ជំនាញទំនាក់ទំនង ឬភាពជាអ្នកដឹកនាំជាដើម។ យើងអាចអនុវត្តសកម្មភាពបែបនេះបានដូចជា ចូលរួមក្នុងកម្មវិធីសិក្ខាសាលា ដើម្បីជួយសិស្ស និងនិស្សិតក្នុងការអភិវឌ្ឍសមត្ថភាពសម្រាប់ជំនាញទំនាក់ទំនង។ ដោយឡែកសម្រាប់ជំនាញនិយាយវិញ គឺអាចចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងនិយាយាជាសាធារណៈ ឬកម្មវិធីប្រកួតជជែកដេញដោលជាដើម។

ទី២. ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេស៖ ពេលរៀននៅថ្នាក់សាកលវិទ្យាល័យអាយុរបស់យើងលើស១៨ឆ្នាំ នៅពេលមានកម្មវិធីផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេសច្រើន (Exchange program) គួរតែសាកល្បងចូលរួមផ្លាស់ប្ដូរបទពិសោធន៍សិក្សា។ ដូចនេះ បើទោះជាយើងទៅរៀនមួយឆមាស មួយសប្ដាហ៍ ឬប៉ុន្មានថ្ងៃក៏ដោយឱ្យតែបានចូលរួមក្នុងកម្មវិធីសិក្សាទៅក្រៅប្រទេស។ ប្រសិនយើងបានចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេស គឺនឹងជួយអភិវឌ្ឍការសិក្សារបស់យើងបានច្រើន ព្រោះយើងអាចមើលឃើញពីជីវិតរស់នៅ និងជីវិតសិក្សារបស់សិស្សបរទេស ឬក៏គំនិតថ្មីៗរបស់ពួកគាត់ផងដែរ។

ទី៣. ចូលរួមការងារស័្មគ្រចិត្ត ឬបង្កើត Start Up៖ នៅពេលដែលសិស្ស និងនិស្សិតមានគំនិតចង់បង្កើត Start Up នឹងធ្វើឱ្យការ​រៀនសូត្របានច្រើន ហើយបើចូលរួមក្នុងការងារស័្មគ្រចិត្តទៀត គឺកាន់តែរៀនបានច្រើនដូចគ្នា។ កាលណាសិស្ស និងនិស្សិតចូលរួមការងារស្ម័គ្រចិត្ត នឹងទទួលបានបទពិសោធន៍ថ្មី រៀនពីអ្វីដែលថ្មីៗ ទទួលបានចំណេះដឹងផ្សេងដែលយើងរៀនពីសាលា។ ឧទាហរណ៍ នៅពេលយើងស័្មគ្រចិត្តនៅក្នុងកម្មវិធីណាមួយដែលតម្រូវឱ្យចុះទៅផ្ទាល់ៗ ទៅជួយផ្ទាល់ៗធ្វើឱ្យយើងមានអារម្មណ៍ថា ជាបទពិសោធន៍ផ្ទាល់ខ្លួន។ ជាពិសេស បទពិសោធន៍ធ្វើការងារស័្មគ្រចិត្ត អាចប្រើដាក់ពាក្យស្នើសុំអាហារូបករណ៍ ឬទៅសិក្សានៅក្រៅប្រទេសជាដើម។ បើនៅក្នុងជីវិតជាក់ស្ដែងប្រសិនយើងធ្វើការងារស័្មគ្រចិត្តនឹងជួយឱ្យយើងមានអារម្មណ៍ថា សប្បាយចិត្ត ឬសប្បាយរីករាយពីខាងក្នុងតែម្ដង។

៤. ចូលរួមហាត់ការ ឬ Internship ៖ សាកលវិទ្យាល័យមួយចំនួនបានកំណត់ឱ្យសិស្សដែលសិក្សានៅឆ្នាំទី៣ ឬទី៤ គឺត្រូវតែចូលរួមហាត់ការងារ ប៉ុន្តែក៏មានសាកលវិទ្យាល័យមួយចំនួនទៀតដែលមិនមានការកំណត់ឱ្យសិស្សមានការចូលរួមហាត់ការងារផងដែរ។ ទន្ទឹមគ្នានេះ បើសិស្ស និងនិស្សិតមានការកំណត់ពីសាលា ឬមិនមានការកំណត់ពីសាលាក្ដី គួរតែចុះទៅហាត់ការ ឬ Internship នៅកន្លែងណាដែលយើងគិតថាសាកសមជាមួយយើងនាពេលអនាគត។ ឧទាហរណ៍ថា សិស្សានុសិស្សមានបំណងចង់ធ្វើការងារនៅក្នុងក្រសួង ស្ថាប័នឯកជន ឬក្រុមហ៊ុនផ្សេងៗ អ្នកទាំងអស់គ្នាគួរតែព្យាយាមសាកល្បងដាក់ពាក្យហាត់ការងារនៅកន្លែងនោះសិន ព្រោះជាឱកាសល្អក្នុងការអភិវឌ្ឍសមត្ថភាព។ ជាពិសេស នៅពេល យើងដាក់ពាក្យហាត់ការនៅទីនោះ នឹងធ្វើឱ្យយើងបានស្គាល់មនុស្សជាច្រើន និងអាចដឹងពីខ្លួនឯងថាពេញចិត្តបរិយាកាសការងារ ឬស្រឡាញ់ការងារដែលខ្លួនកំពុងធ្វើឬក៏អត់។

៥. រីករាយនឹងពេលវេលាបច្ចុប្បន្ន៖ ប្រសិនបើអ្នកទាំងអស់គ្នាកំពុងសិក្សាថ្នាក់វិទ្យាល័យ ឬថ្នាក់សាកលវិទ្យាល័យ គឺគួរតែសប្បាយចិត្តជាមួយអ្វីដែលកំពុងសិក្សា សប្បាយចិត្តជាមួយពេលវេលាដែលយើងកំពុងតែមានជាមួយមិត្តភក្ដិរបស់យើង ឬក្រុមធ្វើកិច្ចការស្រាវជ្រាវជាដើម។ ពីព្រោះនៅពេលដែលរៀនចប់ទៅ កម្រិតនៃសម្ពាធការងារដែលជួបគឺមានច្រើន ជាជាងអ្វីដែលយើងរៀននៅវិទ្យាល័យ។ លើសពីនេះ នៅពេលរៀនចប់ថ្នាក់បរិញ្ញាបត្រនឹងមានអ្នកចេញទៅធ្វើការ ហើយអ្នកមួយចំនួនទៀតនឹងចេញទៅបន្តការសិក្សាកាន់តែខ្ពស់ទៀត ពីព្រោះថាជម្រើសរបស់គេក៏មានច្រើនជាងមុន និងការរំពឹងទុកក៏ខ្ពស់ជាងមុន។ ដូចនេះ ប្រសិនបើសិស្សានុសិស្សកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ឬថ្នាក់បរិញ្ញាបត្រ គឺគួរតែសប្បាយជាមួយនឹងអ្វីដែលយើងកំពុងសិក្សារាល់ថ្ងៃ សប្បាយរីករាយជាមួយនឹងពេលវេលារបស់យើងទើបជាការប្រសើរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...