លក្ខណៈសម្បត្តិ៥ចំណុច នៃភាពជាអ្នកដឹកនាំឌីជីថល

ភ្នំពេញ – “ភាពជាអ្នកដឹកនាំឌីជីថល” មានតួនាទីសំខាន់ ក្នុងការដឹកនាំស្ថាប័ន ក៏ដូចជាការគ្រប់គ្រងនូវលំហូរការងារ និងដំណើរការអាជីវកម្មឱ្យមានភាពរលូន តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មីៗ ក្នុងការឆ្លើយតបទៅនឹងតម្រូវការបស់អតិថិជន និងការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យា។

ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួននៃភាពជាអ្នកដឹកនាំឌីជីថល រួមមាន ៖

១. ចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ (Clear and Long-term Vision) អ្នកដឹកនាំឌីជីថល គឺជាបុគ្គលដែលមានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយដើរតួជាត្រីវិស័យសម្រាប់យកទៅអនុវត្ត នៅក្នុងការដឹកនាំ និងការប្រកបអាជីវកម្ម។ ចក្ខុវិស័យនេះកើតចេញពីការយល់ដឹងផ្នែកអក្ខរកម្មឌីជីថលចំណេះដឹងបច្ចេកទេសគ្រប់គ្រាន់ និងសមត្ថភាពក្នុងការអង្កេតតាមដានឱ្យបានហ្មត់ចត់លើចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុមហ៊ុនខ្លួន។ លើសពីនេះទៀត អ្នកដឹកនាំឌីជីថល គឺជាបុគ្គលដែលជំរុញបរិវត្តកម្មឌីជីថលតាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ, យុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នា និងកម្មវិធីការងារច្បាស់លាស់។

២. ភាពច្នៃប្រឌិត (Creativity) ភាពច្នៃប្រឌិត គឺជាលក្ខណៈសម្បត្តិដ៏សំខាន់មួយរបស់ “ភាពជាអ្នកដឹកនាំឌីជីថល” ដែលមានសារៈសំខាន់ក្នុងការជួយឱ្យក្រុមហ៊ុនរីកលូតលាស់តាមរយៈការជួយឱ្យអាជីវកម្មរបស់ពួកគេអាចឆ្លើយតបទៅនឹងទីផ្សារបច្ចុប្បន្ននិងអនាគតបានប្រសើរ។ ជាការពិត ដើម្បីអាចទាញយកអត្ថប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យា គឺទាមទារឱ្យអ្នកដឹកនាំមានភាពច្នៃប្រឌិតខ្ពស់ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការច្នៃបង្កើតថ្មីដោយត្រូវតាមដានជាប់ជាប្រចាំនូវការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងបរិបទសង្គម សេដ្ឋកិច្ច ដើម្បីអាចត្រួសត្រាយផ្លូវឈានទៅសម្រេចជោគជ័យទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

៣. ភាពងឿងឆ្ងល់ (Curiosity) លក្ខណៈសម្បត្តិរបស់ “ភាពជាអ្នកដឹកនាំឌីជីថល” គឺការស្វែងរកដំណោះស្រាយលើបញ្ហា ដោយភាពចង់ចេះចង់ដឹង បើកចំហចិត្តក្នុងការទទួលយកអ្វីដែលថ្មីនិងលើកទឹកចិត្តឱ្យមានការច្នៃប្រឌិត។ អ្នកដឹកនាំឌីជីថលត្រូវកំណត់យកវិធីសាស្ត្រថ្មីៗ ដោយប្រើប្រាស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា ដើម្បីអនុវត្តចក្ខុវិស័យនៃអាជីវកម្ម តាមរយៈការព្យាករពីការផ្លាស់ប្តូរ និងនិន្នាការ ដែលទាក់ទងទៅនឹងអាជីវកម្មរបស់ពួកគេ។ បន្ថែមពីនេះទៀត អ្នកដឹកនាំឌីជីថលគួរសាកល្បងប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ថ្មីៗ បញ្ចូលទៅក្នុងយុទ្ធសាស្តអាជីវកម្ម ពុំនោះទេនឹងមិនអាចតាមទាន់ការវិវត្ត និងការផ្លាស់ប្តូរនៃបច្ចេកវិទ្យាដែលជះឥទ្ធិពលដល់អាជីវកម្មរបស់ខ្លួនឡើយ។

៤. បណ្តាញទំនាក់ទំនង (Networking)៖ នាពេលបច្ចុប្បន្ន បច្ចេកវិទ្យាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនក្នុងការជួយពង្រឹងទំនាក់ទំនងរវាងបុគ្គលិក អតិថិជន និងភាគីពាក់ព័ន្ធ។ ដោយហេតុនេះ អ្នកដឹកនាំឌីជីថលត្រូវមានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្សារភ្ជាប់បណ្ដាញទំនាក់ទំនងជាយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុនក្នុងការប្រាស្រ័យទាក់ទងផ្សព្វផ្សាយព័ត៌មាន ផលិតផល និងសេវាកម្មទៅកាន់មហាជន។ លើសពីនេះទៀត ការចូលរួមសិក្ខាសាលា និងកិច្ចប្រជុំនានា ក៏អាចឱ្យអ្នកដឹកនាំឌីជីថលចាប់យកគំនិតថ្មីៗពីវេទិកាទាំងនោះ មកបម្រើជាផលប្រយោជន៍សម្រាប់អាជីវកម្មផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"