ជ្រើសយករបបអាហារល្អ ស្មើនឹងការយកចិត្តទុកដាក់ចំពោះខ្លួន​ឯង

បើបរិភោគតែបន្ថែផ្លែឈើច្រើនពេកហាក់គ្មានកម្លាំងកំហែង ហើយបើញាំអាហារដែលមានជាតិប្រូតេអ៊ីនឬកាឡូរីច្រើនពេក ក៏មិនល្អសម្រាប់រាងកាយដែរ។ ដូច្នេះមានតែព្យាយាមបរិភោគឱ្យមានតុល្យភាព និងបង្កើតទម្លាប់នៃការបរិភាគដើម្បីជំរុញដល់សុខភាព ដោយចាប់ផ្តើមពីការផ្លាស់ប្តូរសកម្មភាពសាមញ្ញ បន្តិចម្តងៗ តាមរយៈការវិភាគអំពីប្រភេទអាហារប្រចាំថ្ងៃ ថា តើមានបញ្ចូលសារធាតុចិញ្ចឹមទៅក្នុងសារពាង្គកាយ ឬ តើបានកាត់បន្ថយប្រភេទអាហារដែលជំរុញតែថាមពលក្នុងបរិមាណលើសលុបដែរឬទេ។

និយមន័យនៃការបរិភោគអាហារល្អ គឺមានច្រើនទម្រង់ និងមានតម្រូវការរបបអាហារខុសៗគ្នាទៅតាមរាងកាយ ​និងការបញ្ចេញកម្លាំងរបស់មនុស្សម្នាក់ៗ។ ការទទួលទានអាហារល្អ វាក៏មិនស្មុគស្មាញពេកនោះដែរ តាមរយៈការរៀបចំអាហារដែលខ្លួនចូលចិត្ត ហើយរីករាយនឹងការបរិភោគប្រចាំថ្ងៃ ជាមួយគ្នានោះត្រូវស្គាល់អំពីគុណប្រយោជន៍នៃប្រភេទអាហារនីមួយៗ ដើម្បីឱ្យការបរិភោគឆ្លើយតបនឹងតម្រូវការដែលខ្លួនចង់បាន។

ហេតុអ្វីបានជាគិតគួរអំពីការបរិភោគអាហារដែលមានសុខភាពល្អ ជារឿងសំខាន់ខ្លាំងក្នុងការរស់នៅ? អាហារមានតួនាទី ផ្តល់ឱ្យនូវរាងកាយមានកាឡូរី និងសារធាតុចិញ្ចឹម ហើយបើខ្វះត្រង់ផ្នែកណាមួយ វាក៏នឹងជះឥទ្ធិពលមិនល្អទៅកាន់សុខភាពរបស់អ្នកបានដូចគ្នា។ ហើយគុណភាព នៃរបបអាហារ វាពាក់ព័ន្ធនឹងហានិភ័យនៃជំងឺចំពោះរាងកាយ រួមទាំងសុខភាពផ្លូវចិត្ត។ ដូច្នេះការគិតគូរអំពីអាហារមានសុខភាព ឬមានគុណភាពចំពោះការរស់នៅប្រចាំថ្ងៃទៅកាន់ខ្លួនឯង វាជាការបំពេញរាងកាយឱ្យមានសុខភាពល្អ បង្កើនសារធាតុចិញ្ចឹម កាត់បន្ថយជំងឺមហារីក ជំរុញឱ្យអាយុវែងក្នុងការរស់នៅ ហើយជារួមគឺអាហារដែលល្អសំខាន់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

ជំហានដំបូងដែលនាំឱ្យមានសុខភាពល្អគឺ យកចិត្តទុកដាក់អំពីរបបអាហារ ដែលមិនមែនមានន័យថា ត្រូវការចំណាយពេលរាប់ម៉ោងក្នុងការធ្វើអាហារនោះទេ ថែមទាំងមិនតម្រូវឱ្យដាក់ការប្រឹងប្រែងខ្លាំងពេកនោះដែរ ជាពិសេសសម្រាប់អ្នកមមាញឹកនឹងកិច្ចការខាងក្រៅ យ៉ាងណាមិញ តម្រូវឱ្យមានការតាំងចិត្តអនុវត្តន៍ឱ្យបានទៀងទាត់ឬញឹកញាប់។ ឧទារណ៍ដូចជា ទៅផ្សារ ឬហាងទំនិញ ដើម្បីរកអាហារដែល្អ ឱ្យបានពីរដងក្នុងមួយសប្តាហ៍ ដែលធ្វើយ៉ាងណា ដើម្បីបង្កើតជម្រើសឱ្យខ្លួនឯងមានឱកាសបានទទួលទានអាហារល្អៗ។

សូមបញ្ជាក់ដែរថា អាហារល្អមិនមែនសំដៅលើតែរបស់ថ្លៃៗនោះទេ ប៉ុន្តែជាអាហារដែលមានបញ្ចូលឱ្យរាងកាយទទួលបាននូវសារធាតុសាងសង់ ការពារ និងថាមពល ដែលមានចម្រុះនៅក្នុងបន្លែ ត្រីសាច់ ក៏ដូចជាផ្លែឈើ។

យ៉ាងណាក៏ដោយ យើងសូមបង្ហាញនូវអាហារ ៣ក្រុម ដែលជាប្រភេទ​អាហារផ្តល់ថាមពល បង្កើនការលូតលាស់ ការពារ និ​ងប្រឆាំងជំងឺ ដែលវាត្រូវចាត់ទុកថា ជាការអាហារល្អសម្រាប់សុខភាព ដូចជា៖

១. អាហារថាមពល ផ្ដល់នូវកម្លាំង និង ចំហេះ ៖ អាហារប្រភេទស្ករ មិនថាស្ករអ្វីនោះទេ ដូចជាស្ករអំពៅ ស្ករត្នោត ឬទឹកឃ្មុំ ។ អាហារប្រភេទម្សៅមានដូចជានំប៉័ង នំបញ្ចុកជាដើម។ អាហារប្រភេទខ្លាញ់ និងប្រេងរុក្ខជាតិគ្រប់ប្រភេទទាំងអស់ ដូចជា ប្រេងសណ្ដែក ប្រេងដូង ខ្លាញ់ត្រីជាដើម។

២. អាហារស្ថាបនា ផ្ដល់ភាពលូតលាស់រាងកាយ ៖ ដូចជា ត្រីគ្រប់ប្រភេទ (មិនថាជាត្រីតូច ត្រីធំ) ស៊ុតបក្សី សាច់សត្វគ្រប់ប្រភេទ និងសណ្ដែកគ្រប់មុខ ដូចជាសណ្ដែកដី សណ្ដែកសៀង ឬ សណ្ដែកបាយជាដើម។

៣. អាហារការពាររាងកាយពីជម្ងឺ៖ ដូចជា បន្លែ និងរុក្ខជាតិណាដែលមានពណ៌បៃតងចាស់ (ស្លឹកបាស ផ្ទី ត្រកួន។ល។) និងបន្លែផ្លែឈើដែលមានពណ៌ លឿងទុំ (ល្ពៅ ស្វាយទុំ ល្ហុង។ល។)៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...