ទម្លាប់ថ្មីទាំង៥ ជួយពង្រឹងប្រព័ន្ធសុខភាពពិភពលោកឱ្យកាន់តែល្អប្រសើរ

កាលពីឆ្នាំ២០២១ កន្លងទៅមូលនិធីរូបិយប័ណ្ណអន្តរជាតិ (IMF) បានព្យាករណ៍ថា ឥទ្ធិពលនៃ​ការរាត​ត្បាត​ជំងឺ​កូវីដ-១៩ ធ្វើឱ្យ​ពិភពលោក​ចំណាយ​ទឹក​ប្រាក់​ដើ​ម្បី​ស្តារ​​សេ​ដ្ឋ​កិច្ច​ និងសង្គម​អស់ប្រហែល១២,៥ ពាន់លានដុល្លារអាម៉េរិករហូត​ដល់ឆ្នាំ២០២៤ ។ សេដ្ឋវិទូ​បាន​ពណ៌នា​អំពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ថា​ ​គេមិន​អាច​គណ​​នា​បាននោះទេ​​ បើចំនួនអ្នកស្លាប់ដោយសារបញ្ហាសុខភាពនៅតែមានច្រើនជាងនេះ។ ការចុះផ្សាយមួយរបស់ World Economic Forum បានបង្ហាញថា ដើម្បីបញ្ជៀសពី​ការខាតបង់សេដ្ឋកិច្ចទៅលើផ្នែកសុខភាព ប្រជាពលរដ្ឋនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមថែទាំសុខភាពនាពេលអនាគត និង​ធានា​ឱ្យប្រព័ន្ធ​សុខ​ភាព​កាន់​តែ​រឹង​មាំ និងភាពធន់ជាងមុននៅទូទាំងពិភពលោក។

១. មនុស្សគ្រប់រូបត្រូវទទួលស្គាល់អំពីសារៈសំខាន់នៃសុខភាព៖ កាលពីចុងឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត Tedros Ghebreyesus អគ្គ​នាយក​នៃ​អង្គ​ការ​សុខ​ភាព​ពិភពលោក (WHO) បាននិយាយថា ពេលវេលាបានមកដល់ហើយសម្រាប់រឿងថ្មីមួយដែលមើលឃើញថា សុខភាពមិនមែនជាការចំណាយលុយនោះទេ ប៉ុន្តែវាការវិនិយោគមួយ ប្រៀបដូចជាមូលដ្ឋានគ្រឹះនៃផលិតភាពសេដ្ឋកិច្ច កាន់តែធន់និងមានស្ថិរភាព។

២. ជំរុញឱ្យប្រព័ន្ធមូលដ្ឋានសុខភាពសហគមន៍កាន់ប្រសើរឡើង ៖ ជំងឺរាតត្បាតបានបង្ហាញថា ការយកចិត្តទុកដាក់​លើសេវាសុខភាព​ត្រូវ​ចែក​ចាយនៅ​ក្នុង​សហគមន៍​តាម​របៀប​ដែល​មិន​ធ្លាប់​មានពីមុនមក ដូចជាការដាក់ពង្រាយអង្គភាពធ្វើតេស្តចល័ត និងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅតាមសហគមន៍។

៣. យកចិត្តទុកដាក់ដល់សុខភាពអ្នកធ្វើការងារនៅមន្ទីរពេទ្យ ៖ ជំងឺកូវីដ-១៩ ធ្វើឱ្យកង្វះខាតបុគ្គលិកថែទាំសុខភាពជាសាកល និង​ជួបប្រទះបញ្ហា​ប្រឈម​ជា​ច្រើន​នៅក្នុងពេលបំពេញការងារ។ នៅសហរដ្ឋអាមេរិកអ្នកធ្វើការនៅមន្ទីរពេទ្យមួយចំនួន ម្នាក់ក្នុងចំណោម ៥នាក់​បាន​ឈប់​ពីការងារ​របស់​ពួកគេ​ក្នុង​អំឡុង​ពេ​ល​ជំងឺ កូវីដ-១៩ រាតត្បាត។

៤. ការដាក់ពង្រាយបច្ចេកវិជ្ជាទំនើបថ្មីក្នុងប្រព័ន្ធសុខាភិបាលជារឿងចាំបាច់ ៖ បច្ចេកវិទ្យាថ្មីៗជាច្រើនចាប់ផ្តើមប្រើប្រាស់ដោ​យ​ផ្អែក​ទៅ​លើ​គោលការណ៍​ថែ​ទាំ​ប្រកបដោយ​សមធម៌ និងជួយសម្រាលបន្ទុលចំណាយថវិកាតិចជាងមុន។ បច្ចេកវិទ្យាកាន់តែទំនើប ធ្វើឱ្យការងារកាន់តែមានភាពងាយស្រួល ដូចជា​ការ​សហ​ការ​ដោយ Pfizer, BioNTech និង Zipline សម្រាប់ការចែកចាយវ៉ាក់សាំងកូវីដ-19 ដោយយន្តហោះគ្មានមនុស្សបើក។ ការប្រើប្រាស់ AI ដើម្បី​វិនិច្ឆ័យ​លើ​ស្ថាន​ភាព​សួតតាមរយៈកាំរស្មីអ៊ិច រហូតដល់ការប្រើប្រាស់បច្ចេកវិទ្យា mRNA និងការប្រយុទ្ធប្រឆាំងនឹងស្ថានភាពសុខភាពដ៏លំបាកផ្សេងៗទៀត។

៥. ចាប់ផ្ដើមបង្កើតទម្លាប់ថ្មីនៃការវិនិច្ឆ័យរោគសញ្ញា ៖ អ្នកគ្រប់គ្នាអាចយល់ពីសារៈសំខាន់នៃការធ្វើតេស្តដោយ PCRs ឬការធ្វើរោគវិច្ឆ័យរោគសញ្ញាងាយៗ ហើ​យ​បច្ចុប្បន្នប្រទេស​ស្ទើរតែទាំងអស់នៅជុំវិញពិភពលោកអាចធ្វើដូចគ្នា។ ការធ្វើតេស្តស្វែងរករោគវិនិច្ឆ័យកាន់តែទំនើបនេះ អាចកំណត់​អត្ត​សញ្ញាណ​ជំងឺ​បាន​ទាន់​ពេលវេលា ងាយស្រួលទប់ស្កាត់ការឆ្លងរីករាលដាល និងព្យាបាលទទួលបានលទ្ធផលប្រសើរ។



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...