ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសគ្រឹះស្ថានសិក្សាសាធារណៈចំនួន៨ ចូលរួមស្នើសុំកុំព្យូទ័របន្ទះ និងសម្ភារៈបច្ចេកទេសដើម្បីគាំទ្រដល់ការបង្រៀន និងរៀនមុខវិជ្ជាឯកទេសព័ត៌មានវិទ្យា និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជំនួយការសិក្សាមុខវិជ្ជាទូទៅ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ។
ឯកឧត្តម រស់ សុវាចា មានប្រសាសន៍ថា ក្រសួងអប់រំបានទទួលកុំព្យូទ័របន្ទះ និងសម្ភារៈព័ត៌មានវិទ្យា ពីមន្ទីរអប់រំក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ សម្រាប់បំពាក់នៅសាលាចំណេះទូទៅសាធារណៈ ដើម្បីគាំទ្រដល់ការបង្រៀន និងរៀន មុខវិជ្ជាឯកទេសព័ត៌មានវិទ្យា និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជំនួយការសិក្សាមុខវិជ្ជាទូទៅ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
“គោលបំណងនៃការជ្រើសរើសគ្រឹះស្ថានសិក្សាសាធារណៈ ចូលរួមស្នើសុំកុំព្យូទ័របន្ទះនេះ ដើម្បីធានាបានថា សិស្សានុសិស្សអាចទទួលបានការអប់រំប្រកបដោយគុណភាព និងសមធម៌ព្រមទាំងពង្រឹងសមត្ថភាពឱ្យទាន់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា”
អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា លក្ខខណ្ឌនៃការជ្រើសរើសស្នើសុំកុំព្យូទ័របន្ទះ ជាគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ក្នុងនោះសាលាមធ្យមសិក្សាធនធាន និងសាលាមានកុំព្យូទ័របន្ទះរួច ហើយមិនអនុញ្ញាតឱ្យដាក់ពាក្យនោះឡើយ ។ លើសពីនេះ ជាគ្រឹះស្ថានមានអគ្គិសនីប្រើប្រាស់ គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការទទួលយកកុំព្យូទ័របន្ទះនិងដំណើរការប្រើប្រាសឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព ។ ជាពិសេស មានការគាំទ្រពីសហគមន៍ និងគណៈកម្មការទ្រទ្រង់សាលារៀន ។
បើតាមឯកឧត្តម រស់ សុវាចា ពាក្យស្នើសុំទាំងអស់នឹងត្រូវឆ្លងកាត់ការវាយតម្លៃដោយក្រុមការងារជំនាញនៃ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ដើម្បីជ្រើសរើសសាលាជាបេក្ខភាពសម្រាំងបញ្ជី។ ឯកឧត្តមបន្តថា គ្រឹះស្ថានសិក្សាដែលជាប់ជាបេក្ខភាពនឹងត្រូវបន្តផ្ទៀងផ្ទាត់ព័ត៌មាន និងចុះវាយតម្លៃស្ថានភាពជាក់

ស្តែងនៅតាមសាលារៀន ឬធ្វើបទបង្ហាញជូនក្រុមការងារជំនាញ ដើម្បីពិនិត្យ វាយតម្លៃ និងស្នើសុំថ្នាក់ដឹកនាំក្រសួងសម្រេចជ្រើសរើស។
គួរបញ្ជាក់ថា គ្រឹះស្ថានសិក្សាដែលមានបំណងចូលរួមគម្រោងនេះ ត្រូវបំពេញពាក្យស្នើសុំឱ្យបានត្រឹមត្រូវ តាមរយៈ https://bit.ly/TabletRqs2022 ។ ការទទួលពាក្យចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧:០០ ជាកំហិត ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៧-២០២៨ បើកទទួលពាក្យផ្លូវការ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2026
កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2026
សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាសសិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2023
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ បានប្រកាសជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2025
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































