ភ្នំពេញ – ការកែទម្រង់និងលើកកម្ពស់សមត្ថភាពស្ថាប័ន ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋាភិបាលសាធារណៈ និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ជួយជំរុញមន្រ្តីអប់រំគ្រប់គ្រងសាលារៀនមានប្រសិទ្ធភាព សង្គមទទួលបានធនធានមនុស្សល្អ ។ បីចំណុចខាងលើនេះ ឯកឧត្តម ឡោ ឆវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងសន្និសិទ្ធជាតិស្ដីពីលទ្ធផល និងផលជះនៃគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និងគម្រោងកែលម្អការអប់រំនៅឧត្តមសិក្សា កាលពីចុងខែមករាកន្លងទៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ទី១. ការកែទម្រង់ និងលើកកម្ពស់សមត្ថភាពស្ថាប័ន៖ ជាការផ្ដល់គណនេយ្យភាព ដល់គ្រឹះស្ថានអប់រំសាធារណៈ ឱ្យមានទំនួលខុសត្រូវ ពង្រឹងភាពជាអ្នកដឹកនាំ រៀបចំនិងអនុវត្តហ្មត់ចត់នូវក្រមប្រតិបត្តិសម្រាប់ការបំពេញការងារ សម្រិតសម្រាំងរកមន្រ្តីមានសមត្ថភាពខ្ពស់ និងគុណវុឌ្ឍិល្អប្រសើរ ។ លើសពីនេះ ផ្ដល់អត្ថប្រយោជន៍ដល់មន្រ្តីសាធារណៈ ពិសេសរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្មក្នុងវិស័យសាធារណៈ ។ ម្យ៉ាងវិញទៀត ពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យសាធារណៈ ដោយប្រើបច្ចេកវិទ្យាព័ត៌មានដើម្បីលើកកម្ពស់ការគ្រប់គ្រងព័ត៌មាន និងទិន្នន័យមន្រ្តីសាធារណៈ ។

ឯកឧត្តម ឡោ ឆវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ “បេសកកម្មរបស់យើង គឺកសាងសមត្ថភាពសិស្ស និស្សិតបានល្អ និងប្រសើរនៅគ្រប់កម្រិតភូមិសិក្សា ព្រមទាំងកសាងពលរដ្ឋប្រកបដោយគុណភាព ពលរដ្ឋសកល និងឆ្ពោះទៅកាន់សង្គមពុទ្ធិ និងវិបុលភាព” ។
ទី២. ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋាភិបាលសាធារណៈ៖ ជាការសម្រួចយុទ្ធសាស្រ្តអប់រំ បង្ការ ទប់ស្កាត់ និងបង្រាបអំពើពុករលួយនៅក្នុងក្របខណ្ឌ “មិនហាន មិនអាច និងមិនចង់” ប្រព្រឹត្តអំពើពុករលួយ ។ លើសពីនេះ ពង្រឹង និងពង្រីកការផ្សព្វផ្សាយសាធារណៈ នូវព័ត៌មានបច្ចុប្បន្នភាពនៃសេវាសាធារណៈ និងជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាជន ក្នុងដំណើរការនៃការអភិវឌ្ឍ ការរៀបចំគោលនយោបាយ និងការអនុវត្ត ។ ម្យ៉ាងវិញទៀត ជំរុញការអនុវត្តយន្តការព័ត៌មានត្រឡប់ និងដោះស្រាយបណ្ដឹងតវ៉ារបស់អ្នកប្រើប្រាស់សេវាសាធារណៈ ។

ទី៣. ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ៖ ការបន្តដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការ ផ្ទេរមុខងារ ផ្ទេរធនធាន និងការចែករំលែកបច្ចេកទេស តាមរយៈយន្តការវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីទទួលបានស្វ័យភាពសមស្រប ទាំងការសម្រេចចិត្ត ការគ្រប់គ្រង និងការចាត់ចែងធនធានមនុស្សនិងហិរញ្ញវត្ថុ។ ទន្ទឹមគ្នានេះ កំណត់ឱ្យបានច្បាស់នូវគណនេយ្យភាព និងការទទួលខុសត្រូវរបស់អង្គភាពសាធារណៈ និងមន្ត្រីសាធារណៈ។ ជាពិសេស ពង្រឹងយន្តការចែករំលែក និងផ្លាស់ប្តូរព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង និងឆ្លើយតបសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់សេវាសាធារណៈ ។
បើតាមការបញ្ជាក់របស់ឯកឧត្តម ឡោ ឆវណ្ណា ដើម្បីឱ្យប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ ទាល់តែកម្ពុជាមានធនធានមនុស្សកម្រិតស្ដង់ដា ហើយសាលារៀនជាសាលាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រែក្លាយប្រទេសកម្ពុជាមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2025
តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2023
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែងសម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2024
ជាឱកាសសម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ប្រកាសផ្តល់អាហារូបករណ៍ចំនួន២៥០កន្លែងសម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...






































































