បច្ចេកទេស ៤ ដើម្បីគ្រប់គ្រងភាពតានតឹងសម្រាប់សិស្ស-និស្សិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ថ្ងៃកំណត់យកកិច្ចការ ការបារម្ភអំពីពិន្ទុ សម្ពាធពីឪពុកម្ដាយ និងគ្រូបង្រៀន រួមទាំងទំនួលខុសត្រូវជាច្រើនក្នុងការសិក្សា អាចធ្វើឱ្យសិស្សមានបញ្ហាថប់បារម្ភ ភាពច្របូកច្របល់ និងកើនឡើងភាពតានតឹង។ បញ្ហាទាំងនេះ នឹងប៉ះពាល់ដល់សុខភាព សេចក្ដីសុខផ្លូវចិត្ត ទំនាក់ទំនង និងលទ្ធផលសិក្សារបស់សិស្សនិស្សិត។ យ៉ាងណាក៏ដោយ អ្នកនៅតែអាចគ្រប់គ្រង និងដោះស្រាយបញ្ហានេះ តាមរយៈការអនុវត្តនូវបច្ចេកទេសចំនួន ៤ ដូចជា ៖

. គេងឱ្យបានគ្រប់គ្រាន់ ៖ សិស្សដែលប្រកាន់ភ្ជាប់នូវស្មារតីនៃការសិក្សាខ្ជាប់ខ្ជួន និងមានកាលវិភាគសិក្សាច្រើន គឺភាគច្រើនគេងមិនគ្រប់គ្រាន់នោះទេ។ បើទោះបីជាការខិតខំសិក្សាជារឿងល្អ ប៉ុន្តែការគេងមិនគ្រប់គ្រាន់ អាចធ្វើឱ្យពួកគេជួបវិបត្តិ និងបញ្ហាផ្សេងៗទៀតជាច្រើន ដែលក្នុងនោះមានដូចជា ការធ្លាក់ចុះផលិតភាព ពិបាកផ្ដោតអារម្មណ៍លើការសិក្សា ហើយការចុះខ្សោយស្មារតី និងអារម្មណ៍ផ្ដោតអាចធ្វើឱ្យពួកគេមានគ្រោះថ្នាក់អំឡុងពេលធ្វើដំណើរទៀតផង។

ការស្រាវជ្រាវរកឃើញថា ការគេងមិនលក់ និងការងងុយគេងពេលថ្ងៃ គឺត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអារម្មណ៍ខ្លាំង ហានិភ័យខ្ពស់ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ការធ្លាក់ចុះមធ្យមភាគសិក្សា រៀនមិនចូល និងហានិភ័យខ្ពស់ក្នុងការបរាជ័យក្នុងការសិក្សា។

. ធ្វើលំហាត់ប្រាណទៀងទាត់ ៖ វិធីមួយចំណោមវិធីជាច្រើន ដែលអ្នកអាចអនុវត្ត ដើម្បីថែសុខភាព និងស្មារតីរបស់ខ្លួន គឺការហាត់ប្រាណទៀងទាត់។ ភ័ស្តុតាងបង្ហាញថា សិស្សដែលបានចូលរួមសកម្មភាពកីឡាទៀងទាត់ មានកម្រិតនៃភាពតានតឹងទាប។ ស្របពេលដែលសិស្សទាំងនេះ ក៏ត្រូវប្រឈមនឹងសម្ពាធសង្គម ការសិក្សា និងជីវិត ដូចសិស្សដទៃទៀតដែរ។

សម្រាប់សិស្សមួយចំនួន ការស្វែងរកពេលវេលាសម្រាប់ហាត់ប្រាណអាចជាបញ្ហាប្រឈម ប៉ុន្តែមានយុទ្ធសាស្ត្រមួយចំនួនដែលអ្នកអាចប្រើ ដើម្បីបន្ថែមសកម្មភាពសម្រាប់រាងកាយជារៀងរាល់ថ្ងៃ។ សកម្មភាពទាំងនោះអាចជា ការហាត់យូហ្គានាពេលព្រឹក ការដើរឬជិះកង់ទៅសាលា ឬឆ្លៀតចូលរួមសកម្មភាពកីឡាផ្សេងៗ នៅពេលទំនេរពីការសិក្សាជាដើម។

៣. ធ្វើលំហាត់ដង្ហើម ៖ នៅពេលដែលរាងកាយរបស់អ្នកកំពុងប្រឈមនឹងភាពតានតឹង ជានិច្ចជាកាលអ្នកមិនអាចគិត ឬដោះស្រាយបញ្ហាអ្វីមួយបានល្អនោះទេ ហើយអ្នកក៏ទំនងជាដកដង្ហើមមិនត្រូវនោះដែរ ដោយចលនាដង្ហើមនោះ ប្រហែលជាខ្លី ឬរាក់ៗ។ នៅពេលដង្ហើមអ្នក​មិនត្រឹមត្រូវ វានឹងរំខានដល់ការផ្លាស់ប្ដូរអុកស៊ីហ្សែន និងកាបូនឌីអុកស៊ីក្នុងខ្លួនរបស់អ្នក។ វិធីដែលរហ័ស និងមានប្រសិទ្ធភាពមួយ ដើម្បីរំងាប់អារម្មណ៍នេះ គឺការធ្វើលំហាត់ដកដង្ហើម, វិធីសាស្ត្រនេះ អាចធ្វើបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់ ដើម្បីគ្រប់គ្រងភាពតានតឹងក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ក្រៅពីអាចអនុវត្ត ដើម្បីគ្រប់គ្រងភាពតានតឹងរយៈពេលខ្លី ដូចជាមុនពេលប្រឡង ឬធ្វើបទបង្ហាញ អ្នកក៏អាចអនុវត្តវិធីសាស្ត្រនេះ ដើម្បីគ្រប់គ្រងភាពតានតឹងរយៈពេលវែង ដូចជា បញ្ហាហិរញ្ញវត្ថុ ការទំនាក់ទំនង ឬការងារជាដើម។

៤. ស្ដាប់តន្ត្រី ៖ តន្ត្រីជាឱសថកាត់បន្ថយភាពតានតឹង ដ៏មានប្រសិទ្ធភាពមួយប្រភេទ ជាពិសេសសម្រាប់សិស្សនិស្សិតដែលភាគច្រើនជាយុវវ័យ។ ក្រៅពីជួយកាត់បន្ថយភាពតានតឹង តន្ត្រីក៏អាចធ្វើឱ្យចិត្តអ្នកស្ងប់ និងជំរុញឱ្យអ្នកផ្ដោតក្នុងការរស់នៅជាមួយបច្ចុប្បន្នភាព។ ការស្រាវជ្រាវរកឃើញថា ការលេងតន្ត្រី ដែលមានល្បឿនលឿន អាចធ្វើឱ្យអ្នកទទួល យល់ និងឆ្លើយតបទៅនឹងព័ត៌មានកាន់តែប្រសើរ និងពង្រឹងសមត្ថភាពចងចាំ។ ការសិក្សាមួយរកឃើញថា សិស្សដែលស្ដាប់សំឡេងតន្ត្រី អាចបន្ធូរអារម្មណ៍ និងធ្វើឱ្យស្មារតីប្រសើរឡើង បន្ទាប់ពីតានតឹង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី