ដំបូន្មានជីវិតចំនួន៤ដែលអ្នកចូលនិវត្តន៍ប្រាប់ដល់យុវជនត្រៀមសម្រាប់ថ្ងៃអនាគត

មនុស្សគ្រប់គ្នាតែងតែ​ប្រាថ្នាចង់បានជីវិតដែលមានសេចក្ដីសុខសុភមង្គល និងមានគុណភាពក្រោយពេលចូលនិវត្តន៍។ ជាពិសេស​ មិនចាំបាច់ខ្វល់ខ្វាយពីបញ្ហាលុយកាក់ ពេលវេលា និងសុខភាព ប៉ុន្តែដើម្បីមានសេរីភាពហិរញ្ញវត្ថុ ពេលវេលា និងសុខភាពល្អ ក្រោយចូលនិវត្តន៍ លុះត្រាតែយើង បានធ្វើរឿងដែលត្រឹមត្រូវមួយចំនួនខណៈពេលនៅពេញកម្លាំងធ្វើការ។

យោងតាម We forum ខាងក្រោមនេះ គឺជាដំបូន្មានជីវិតចំនួន ៤ចំណុច ដែលអ្នកចូលនិវត្តន៍នៅសហរដ្ឋអាមេរិកចំនួន ២០០នាក់ បានផ្ញើជូនយុវជនជំនាន់ក្រោយ៖

១. មានជំនាញមួយឱ្យច្បាស់ ៖ ការសោកស្ដាយដ៏ធំបំផុតរបស់អ្នកចូលនិវត្តន៍ គឺពួកគាត់មិនមានឱកាសទទួលបានការអប់រំតាមដែលខ្លួនឯងចង់បាន ខណៈគាត់នៅជាយុវវ័យ។ មនុស្សមួយចំនួនបានបោះបង់ការសិក្សាដើម្បីរកលុយផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារ ព្រោះតែជីវភាពខ្វះខាត។ ប៉ុន្តែការឈប់រៀនគឺជាកំហុសដ៏ធំមួយ ព្រោះពួកគាត់មិនមានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារការងារ និងមិនអាចទទួលបានប្រាក់ចំណូលខ្ពស់។

សារដែលគាត់ចង់ប្រាប់ទៅយុវជនជំនាន់ក្រោយគឺ មិនថាជីវភាពលំបាកប៉ុណ្ណាទេ មិនត្រូវបោះបង់ការសិក្សាដាច់ខាត់ យុវជនត្រូវមានជំនាញមួយច្បាស់លាស់ មិនថារៀនចប់ពីសាកលវិទ្យាល័យ ឬសាលាបច្ចេកទេសនោះទេ។ បន្ទាប់មកត្រូវដុសខាត់វាឱ្យមុត នោះប្រាក់នឹងរត់តាមជាមិនខាន។

២. ត្រូវផ្ដោតលើការថែសុខភាព ៖ មនុស្សចាស់ចូលនិវត្តន៍ជាច្រើនត្រូវចំណាយលុយដែលពួកគាត់រកបាននៅពេលធ្វើការលើថ្លៃព្យាបាលជំងឺ ។ ដោយសារកាលពីក្មេងពេញកម្លាំង ពួកគាត់ពុំបានខ្វល់ខ្វាយពីការថែសុខភាព។ ការមិនយកចិត្តទុកដាក់ថែសុខភាព គឺជាកំហុសដ៏ធំបំផុតមួយរ​បស់យុវជនគ្រប់សម័យកាល។ ទោះជាការរកលុយមានសារៈសំខាន់ប៉ុន្មានក៏ដោយ ក៏អ្នកមិនអាចភ្លេចពីសុខភាពបានដែរ ព្រោះវាជាមូលដ្ឋានគ្រឹះនៃជីវិត។

ដើម្បីជៀសវៀង ការចំណាយលុយ និងពេលវេលាចូលនិវត្តន៍របស់អ្នកនៅលើគ្រែ។ អ្នកគួរចាប់ផ្ដើម ផ្ដោតការយកចិត្តទុកដាក់ចំពោះសុខភាពចាប់ពីពេលនេះ។ ទោះជាការងាររវល់ខ្លាំងប៉ុណ្ណាក៏ដោយ អ្នកគួរតែចំណាយពេលខ្លះសម្រាក ដើម្បីផ្ដល់ថាមពលសម្រាប់ផ្លូវកាយ និងផ្លូវចិត្ត។

៣. កំណត់ចំណង់ចំណូលខ្លួនឯងឱ្យបានលឿន ៖ ការធ្វើកិច្ចការដែលខ្លួនឯងចូលចិត្ត ក៏ជាការរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពខ្លួនឯងផងដែរ។ នៅក្នុងភាពជាយុវវ័យ អ្នកត្រូវដឹងថា អ្នកស្រឡាញ់ និងចូលចិត្តធ្វើអ្វីជាងគេ ហេតុនេះ នឹងធ្វើឱ្យអ្នកមានភាពរីករាយក្នុងការបំពេញការងារ ដោយមិនចេះធុញទ្រាន់ ព្រោះអ្នកមិនមានអារម្មណ៍ថា វាជាការងារនោះទេ។ ផ្ទុយទៅវិញ បើសិនជាអ្នកមិនដឹងពីចំណង់ចំណូលចិត្តខ្លួនឯង និងធ្វើការដើម្បីតែទទួលបានប្រាក់ចំណូល ថ្ងៃណាមួយអ្នកនឹងបាត់បង់ថាមពលធ្វើវា ហើយអ្នកចូលនិវត្តន៍ជាច្រើន បានជួបហេតុការណ៍បែបនេះ ក្នុងជីវិតពួកគេ។ ចំណុចនេះ ក៏ជារឿងមួយដែលគួរឱ្យសោកស្ដាយខ្លាំងបំផុតផងដែរ។ ម្យ៉ាងវិញទៀត ការធ្វើការងារដែលខ្លួនឯងស្រឡាញ់អ្នកនឹងទទួលបានផលិតភាពខ្ពស់ និងមានឱកាសជោគជ័យច្រើនក្នុងអាជីព។

៤. ចំណាយពេលជាមួយមនុស្សសំខាន់ ៖ ការចំណាយពេល​របស់អ្នកជាមួយអ្នកដទៃ គឺជាសកម្មភាពយកចិត្តទុកដាក់ដ៏ថ្លៃថ្លាបំផុត ព្រោះការលះបង់ពេលវេលា គឺមិនអាចយកមកវិញបាននោះទេ។ ប៉ុន្តែ សូមកំណត់ប្រភេទមនុស្សដែលអ្នកគួរចំណាយពេលជាមួយ ព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែសក្តិសមទទួលបានការយកចិត្តទុកដាក់ពីអ្នកឡើយ។ យ៉ាងណាមិញ មនុស្សពីរនាក់ដែលអ្នកមិនត្រូវភ្លេចចំណាយពេលជាមួយ គឺអ្នកមានគុណ ព្រោះខណៈពេលដែលយើងកំពុងតែកើនអាយុ ពួកគាត់ក៏មានវ័យកាន់តែចំ​ណាស់ដូចគ្នា។ លើសពីនេះ អ្នកត្រូវដឹងអំពីប្រភេទមិត្តភក្តិ ក្រុមហ៊ុន និងមិត្តរួមការងារដែលអ្នកចង់រួមដំណើរជាមួយផងដែរ។ ពេលវេលារបស់យើងនៅលើផែនដីនេះខ្លីខ្លាំងណាស់ ហេតុនេះ ត្រូវចំណាយវាជាមួយមនុស្សដែលអ្នកគិតថាសក្តិសមបំផុត។

សរុបមក ដើម្បីទទួលបានជីវិតមួយដែលល្អប្រសើរក្រោយពេលចូលនិវត្តន៍ និងរស់នៅដោយមិនមានភាពស្ដាយក្រោយ មិនមែនជារឿងងាយស្រួលនោះទេ។ យើងត្រូវមានគម្រោង និងផែនការច្បាស់លាស់តាំងពីវ័យក្មេង ដោយត្រូវមានជំនាញមួយច្បាស់លាស់ ដើម្បីធ្វើជាប្រភពចំណូល។ លើសពីនេះ ត្រូវផ្ដោតលើការថែរក្សាសុខភាពជាចម្បង និងស្វែងរកចំណូលចិត្តខ្លួនឯងឱ្យឃើញ ព្រោះវាជំរុញឱ្យអ្នកធ្វើការដោយមិនហត់នឿយ។ ចំណែកចំណុចមួយចុងក្រោយ ត្រូវកំណត់ប្រភេទមនុស្សដែលអ្នកចង់ចំណាយពេលជាមួយ ព្រោះពេលវេលាគឺរបស់ដែលមានតម្លៃបំផុត ដូច្នេះក៏ត្រូវចំណាយវាជាមនុស្សសំខាន់បំផុតដូចគ្នា ហើយបុគ្គលដែលយុវជនត្រូវយកចិត្តទុកដាក់គ្រប់ពេលគឺអ្នកមានគុណ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...