ហេតុផល ៤ យ៉ាង ដែលយើងគួរបង្កើតមិត្តភាពរវាងមនុស្សជំនាន់ផ្សេងគ្នា

នៅក្នុងការស្រាវជ្រាវថ្មីៗ ដែលគេបានធ្វើការសិក្សាដោយសម្ភាសន៍អ្នកចូលរួមដែលមានវ័យចំណាស់ និងក្មេងជាង បានរកឃើញថា មិត្តភាពរវាងមនុស្សចាស់ និងមនុស្សវ័យក្មេងអាចលើកកម្ពស់ទំនាក់ទំនងរវាងមនុស្សខុសជំនាន់គ្នាក្នុងសង្គម ខណៈទំនាក់ទំនងបែបនេះផ្ដល់អត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ។

អ្នកជំនាញបានបង្ហាញពីអត្ថប្រយោជន៍ចំនួន ៤ នៅក្នុងការបង្កើតទំនាក់ទំនងរវាងមនុស្សមកពីជំនាន់ផ្សេងគ្នា ៖

១. អាចរៀនសូត្រពីគ្នាទៅវិញទៅមក ៖ មនុស្សវ័យចំណាស់ជាបុគ្គល ឆ្លងកាត់ដំណាក់កាលជីវិតបានច្រើន មានបទពិសោធន៍ជីវិតច្រើន មានជំនាញច្បាស់លាស់ ដឹងអំពីរបៀបអភិវឌ្ឍជំនាញ និងមានចំណេះដឹងអំពីរបៀបរបបធ្វើការ។ ដូច្នេះ មនុស្សវ័យចំណាស់អាចចែករំលែកចំណេះដឹងទាំងអស់នេះទៅកាន់មនុស្សវ័យក្មេង ខណៈមនុស្សវ័យក្មេង ក៏ជាមនុស្សដែលមានការយល់ដឹងច្រើនអំពីនិន្នាការសម័យទំនើប និងការរស់នៅក្នុងសង្គមឌីជីថល ហេតុនេះ ពួកគេក៏អាចចែករំលែកចំណេះដឹងនេះ មនុស្សវ័យចំណាស់វិញផងដែរ។

២. បង្កើតភាពរីករាយ ៖ ភាពរីករាយ និងការសើច គឺជាធាតុដ៏សំខាន់នៃការបង្កើតមិត្តភាព ។ អ្នកដែលបានចូលរួមក្នុងកិច្ចសម្ភាសន៍បានលើកឡើងថា មនុស្សវ័យចំណាស់ ហាក់ពូកែនិយាយរឿងកំប្លែង និងសម្បូររឿងនិយាយ ដើម្បីបង្កើតបរិយាកាសរីករាយ ដែលនាំឱ្យទំនាក់ទំនងពោរពេញដោយសំណើច។ ខណៈមនុស្សចាស់ ដែលបានចូលរួមសម្ភាសន៍ បានលើកឡើងថា «ខ្ញុំមិនមានអារម្មណ៍ថា ខ្លួនឯងចាស់ជាងគេនោះទេ។ តើអ្នកដឹងទេ? នៅពេលនិយាយជាមួយ មិត្តវ័យក្មេងរបស់ខ្ញុំ យើងលេងសើច និងចែករំលែករឿងកំប្លែងជាមួយគ្នា។ ខ្ញុំអាចនិយាយរឿងគ្រប់យ៉ាងជាមួយមិត្តដែលមានវ័យក្មេងជាង»។

៣. ការបង្កើតបណ្ដាញក្នុងសង្គម ៖ ការបង្កើតទំនាក់ទំនងរវាងមនុស្សក្នុងជំនាន់ផ្សេងគ្នា គឺជាប្រភពនៃការគាំទ្រ ការយកចិត្តទុកដាក់ និងផ្ដល់ជំនួយផ្សេងៗដ៏មានប្រសិទ្ធភាពបំផុត ប៉ុន្តែត្រូវបានមនុស្សជាច្រើនមើលរំលង។ មនុស្សវ័យក្មេង ដែលបានចូលរួមសម្ភាសន៍លើកឡើងថា «ការបង្កើតទំនាក់ទំនងជាមួយមនុស្សចាស់ ផ្ដល់ឱ្យគេនូវបណ្ដាញក្នុងសង្គម និងការគាំទ្រ ដែលមនុស្សវ័យក្មេងដូចគ្នាមិនអាចធ្វើបាន។ ដូច្នេះ ទំនាក់ទំនងនេះ ពិតជាសំខាន់ណាស់សម្រាប់មនុស្សវ័យក្មេង»។

៤. លុបបំបាត់ការមិនឱ្យ​តម្លៃមនុស្សវ័យក្មេង ៖ យោងតាមអង្គការសុខភាពពិភពលោក បានលើកឡើងថា មនុស្សម្នាក់ក្នុងចំណោម បីនាក់ បានរាយការណ៍ថា ពួកគេត្រូវបានរើសអើង និងមិនឱ្យតម្លៃពីសំណាក់មនុស្សចាស់។ ខណៈទង្វើនេះ អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ការផ្ដាច់ទំនាក់ទំនងក្នុងសង្គម និងសុខុមាលភាពទូទៅ។ ដូច្នេះ ការបង្កើតមិត្តភាពអន្តរជំនាន់ អាចកាត់បន្ថយគម្លាតរវាងមនុស្សចាស់ និងយុវវ័យ និងធ្វើឱ្យពួកគេអាចយល់ពីគ្នាបានច្រើនជាងមុន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...