Women Innovators Bootcamp ជំរុញនិស្សិតស្រី និងស្រ្តីអភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

កម្មវិធីបណ្តុះបណ្តាល Women Innovators Bootcamp លើកទី១ ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ លើប្រធានបទ “Vision Board and Goal Setting” កំពុងតែជំរុញនិស្សិតស្រី និងស្រ្តី ប្រមាណ៥៥នាក់ អភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព។

លោកស្រីវេជ្ជបណ្ឌិត លឹម ចាន់មុនីរត្ន័ អគ្គនាយិកា នៃមន្ទីសំរាកព្យាបាល ឌី.អរ ថប ឯកទេសសម្ភពនិងរោគស្រ្តី ដែល​បាន​ចូលរួម​កម្មវិធី Women Innovators Bootcamp មានប្រសាសន៍ថា ការចូលរួមកម្មវិធីរបស់លោកស្រី ក៏ព្រោះតែចង់អភិវឌ្ឍសមត្ថភាពខ្លួនឯងទៅមុខជានិច្ច ហើយចង់ស្គាល់នូវអ្វីដែលថ្មីៗ ជួបជាមួយមនុស្សថ្មីៗ ដើម្បីបាននូវគំនិតឆ្នៃប្រឌិតថ្មីៗបន្ថែមទៀត ។

លោកស្រីវេជ្ជបណ្ឌិត លឹម ចាន់មុនីរត្ន័ ជាអគ្គនាយិកានៃមន្ទីសំរាកព្យាបាល ឌី.អរ ថប ឯកទេសសម្ភពនិងរោគស្រ្តី

លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា កម្មវិធីបណ្ចុះបណ្ដាលនេះ មាន៣ចំណុចដែលលោកស្រីចង់រៀនសូត្របន្ថែម ដើម្បី​យកមក​អភិវឌ្ឍសមត្ថភាពខ្លួនឯង ក៏ដូចជាអភិវឌ្ឍក្រុមការងារ រួមមាន ទី១. ភាពជាអ្នកដឹកនាំ ព្រោះជាថ្នាក់ដឹកនាំចាំបាច់ត្រូវមានជំនាញក្នុងការដឹកនាំគ្រប់គ្រងបុគ្គលិកឱ្យបានល្អ, ទី២. ផ្នែកឌីជីថល ដើម្បីកែប្រែអាជីវកម្មមន្ទីរពេទ្យឱ្យដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលថ្មីៗ និងទី៣. របៀបធ្វើការងារជាក្រុម។

អគ្គនាយិកានៃមន្ទីសំរាកព្យាបាល ឌី.អរ ថប បន្ថែមថា បន្ទាប់ពីចូលរួមកម្មវិធីបណ្ដុះបណ្ដាលនេះហើយ ចំណេះដឹងថ្មីៗដែលលោកស្រីទទួលបាន គឺភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ការមានទំនាក់ទំនងថ្មីៗជាមួយនឹងចំណេះដឹងផ្នែកឌីជីថល។ លោកស្រីចង់យកចំណេះដឹងដែលទទួលបានពីកម្មវិធីនេះ ទៅអនុវត្តជាមួយក្រុមការងារ ដើម្បីឱ្យអាជីវកម្មកាន់តែប្រសើរឡើង។

កញ្ញា​ ស៊ុន​ ជេសស៊ីកា ជានិស្សិតឆ្នាំទី៤ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកបង្កើតកម្មវិធី, បង្កើតមាតិកានៅលើ TikTok ចែករំលែកចំណេះដឹងទាក់ទងនឹងព័ត៌មានវិទ្យា និងការសរសេរកូដ បានប្រាប់ឱ្យដឹងថា ការចូលរួមកម្មវិធីបណ្តុះបណ្តាល Women Innovators Bootcamp នេះ ក៏ព្រោះតែកញ្ញាចង់ជំរុញខ្លួនឱ្យចេញពីតំបន់ងាយស្រួល ខណៈការរៀនជំនាញបច្ចេកទេសត្រូវការការរីកចម្រើនក្នុងផ្នែកផ្សេងទៀតដូចជា ភាពជាអ្នកដឹកនាំ ការទំនាក់ទំនង និងការគិតប្រកបដោយភាពច្នៃប្រឌិត។

និស្សិតឆ្នាំទី៤ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ រូបនេះ បន្ថែមថា កញ្ញាមានចំណង់ចំណូលចិត្តផ្នែកបច្ចេកវិទ្យា ការច្នៃប្រឌិត និងការចូលរួមជាសហគមន៍ ហើយកម្មវិធីនេះជាឱកាសដើម្បីភ្ជាប់ទំនាក់ទំនងជាមួយស្ត្រីដែលមានគំនិតដូចគ្នា។ កញ្ញាបន្តថា វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការបង្កើតម៉ាកផ្ទាល់ខ្លួន និងការគិតបែបច្នៃប្រឌិតនេះ គឺបានបង្រៀនកញ្ញាពីរបៀបគិតជាយុទ្ធសាស្ត្រ និងច្នៃប្រឌិតបន្ថែមទៀត។ ហើយក្នុងនាមជាអ្នកបង្កើតមាតិកា កញ្ញានឹងអនុវត្តជំនាញទាំងនេះ ដើម្បីបង្កើតមាតិកាដែលមានអត្ថន័យអប់រំ និងបំផុសគំនិតអ្នកដទៃ។

កញ្ញា​ ស៊ុន​ ជេសស៊ីកា ជានិស្សិតឆ្នាំទី៤ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

“ខ្ញុំមានក្ដីសុបិន្តចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួននៅថ្ងៃណាមួយ ហើយខ្ញុំមានអារម្មណ៍ថា កម្មវិធីនេះអាចផ្តល់ឱ្យខ្ញុំនូវគំនិត ឧបករណ៍ និងភាពច្នៃប្រឌិត ដើម្បីចាប់ផ្តើមបង្កើតចក្ខុវិស័យនោះ”

កញ្ញា​ ស៊ុន​ ជេសស៊ីកា បន្ថែមថា កញ្ញាក៏ចេះពីរបៀបនិយាយជាសាធារណៈ របៀបបង្ហាញគំនិតរបស់ខ្លួនដល់អ្នកដទៃកាន់តែប្រសើរឡើង ហើយចំណុចទាក់ទាញដ៏ធំបំផុត គឺការរៀនពីរបៀបដើម្បីមើលឃើញគោលដៅរបស់ខ្លួន ហើយប្ដេជ្ញាចិត្តធ្វើឱ្យសម្រេចតាមវិធីជាក់ស្តែង និងផ្តោតអារម្មណ៍។ ទន្ទឹមគ្នានេះ កញ្ញាទទួលបានការលើកទឹកចិត្ត និងត្រៀមខ្លួនកាន់តែច្រើនដើម្បីបន្តគោលដៅរយៈពេលវែងក្នុងការចាប់ផ្តើមអាជីវកម្ម។ មានទំនុកចិត្តលើសមត្ថភាពក្នុងការដឹកនាំរៀបចំផែនការ ដើម្បីចាត់វិធានការដំបូងឆ្ពោះទៅរកការប្រែក្លាយគំនិតឱ្យក្លាយជាការពិត។ កញ្ញាជេសស៊ីកា ក៏បានលើកទឹកចិត្តស្ត្រីទាំងអស់ស្វែងយល់ និងចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃ និងជឿជាក់លើសក្តានុពលផ្ទាល់ខ្លួន។

គួរជំរាបជូនថា វគ្គបណ្តុះបណ្តាលលើកទី១ នៃកម្មវិធី SparkMeet Season 4: Women Innovators Bootcamp មានរយៈពេល ៦សប្តាហ៍ ដោយកំពុងធ្វើ នៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងវិស័យបច្ចេកវិទ្យា, ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *