របៀបបដិសេធប្រកបដោយភាពវិជ្ជមាន

មនុស្សមួយចំនួន មានភាពស្ទាក់ស្ទើរក្នុងការនិយាយថា «ទេ» ទាំងដែលខ្លួនឯងកំពុងស្ថិតក្នុងស្ថានភាពមួយដែលមិនសមប្រកបដូចជា កំពុងមានកាតព្វកិច្ចសំខាន់ កំពុងស្រ្តេស ឬភារកិច្ចផ្ទាល់ខ្លួនដែលរាប់មិនអស់ដទៃទៀត ។ បើសិនជា លោកអ្នកកំពុងជួបប្រទះនឹងរឿងហេតុទាំងនេះ វាមិនមែនជារឿងចម្លែកពេកនោះទេ។ ពីព្រោះមានមនុស្សជាច្រើនប្រឈមនឹងបញ្ហានេះដែរ ។ ដោយឡែក ចំណុចដែលត្រូវយកចិត្តទុកដាក់នោះ គឺ ត្រូវដឹងពីដំណើរប្រព្រឹត្តិទៅ ឬក៏របៀបដោះស្រាយនឹងករណីនេះ ដោយវិជ្ជមានក្នុងគោលបំណង ផ្តល់អទិភាពដល់ការងារស្នូល កាត់បន្ថយស្រ្តេស និងរក្សាដែលកំណត់ចំពោះសកម្មភាពចាំបាច់ៗប៉ុណ្ណោះ។

ពេលខ្លះ ពាក្យបដិសេធន៍ ជាប្រយោគមួយដែលគ្រាន់តែស្ដាប់មួយភ្លែត ហាក់ទាញបានផ្នត់គំនិតអវិជ្ជមានមួយរំពេច! ប៉ុន្តែវាមិនដូច្នោះឡើយ។ របៀបនិយាយបដិសេធ ក្លាយជាចំណែក ដ៏សំខាន់មួយជំរុញឱ្យមានផាសុកភាព ឬបែបបទក្នុងការរស់នៅប្រចាំថ្ងៃ ។ ដូច្នេះ ដើម្បីដឹងថា វាមានសារៈសំខាន់បែបណា ហើយហេតុអ្វីបានជាមនុស្សត្រូវរៀននិយាយថាទេ? ឬពេលណា ដែលត្រូវប្រើប្រាស់ពាក្យបដិសេធ? និងគួរអនុវត្តន៍ក្នុងករណីណាខ្លះ?

បើតាមគេហទំព័រ verywellmind បានបង្ហាញវិធី ឬរបៀបបដិសេធ ដែលសមស្រប មានហេតុផល និងប្រកបដោយផាសុកភាព និងប្រសិទ្ធភាព។

មូលហេតុអ្វីខ្លះទើបបណ្តាលឱ្យមនុស្សពិបាកក្នុងការបដិសេធអ្នកដទៃ? មានកត្តាជាច្រើន ដែលជំរុញឱ្យមនុស្សមិនហ៊ានបដិសេធន៍ នឹងការស្នើរបស់នរណាម្នាក់។ ដែលហេតុផល ទាំងនោះមានភាពខុសគ្នា ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ដែលមានដូចជា ៖ ដោយសារតែអ្នកមិនចង់ឱ្យបុគ្គលដែលមកសុំជំនួយមានការអាក់អន់ចិត្ត ។ លោកអ្នកហាក់មិនចង់ឱ្យខ្លួនឯងមានអារម្មណ៍ខុសឆ្គង ឬស្ដាយក្រោយ និងរង្កៀសចិត្ត ខ្លាចខ្លួនឯងក្លាយជាចំណែកដែលនាំឱ្យនរណាម្នាក់មានក្ដីទោមនស្សជាដើម ។ មួយវិញទៀត អ្នកតែងតែគិតថា អ្នកអាចធ្វើវាបាន ឬក៏ពេលខ្លះលោកអ្នក តែងព្យាយាម សម្របខ្លួនជាមួយអ្នកដទៃស្ទើតែគ្រប់ដំណាក់កាល។

តើគួរបដិសេធន៍ក្នុងកាលៈទេសៈណាខ្លះ? លោកអ្នកដឹងទេ កាលដែលស្គាល់ពីរបៀបបដិសេធចំពោះអ្នកដទៃ ជារឿងមួយសំខាន់ណាស់ ដោយសារតែស្ថានភាពរបស់មនុស្សម្នាក់ៗ មានឡើង​ហើយនឹងមានចុះ ទើបយើងខ្លួនឯងមានតួនាទីសំខាន់ក្នុងការដោះស្រាយនិងការពារទាំងចិត្ត កាយ ក៏ដូចជាពេលវេលា ដោយយកចិត្តទុកដាក់។ ប៉ុន្តែបើនិយាយអំពី ថាតើពេលណាគួរតែគិតពីការប្រើជំនាញបដិសេធនោះគឺ កន្លែងការងារ ក្នុងទំនាក់ទំនងដៃគូនិងមិត្តភាព រួមទាំងសមាជិកគ្រួសារផងដែរ។  

តើចំណុចសម្គាល់អ្វីខ្លះ ដែលគួរតែដាច់ចិត្តហ៊ានបដិសេធ? ប្រសិនបើអ្នកពិបាកក្នុងការសម្រេចចិត្តមិនដឹងថាពេលណា ឬរឿងអ្វីដែលគួរឬមិនគួរបដិសេធ ​​​​​​​​​​​​​​​​​​​​នោះ​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​​​​​​​អា​​​​​​​​ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កត់ចំណាំតាមរយៈប៉ុន្មានសំណួរដូចជា ៖ តើការនិយាយថាទេ វាឆ្លើយតបនឹងគោលដៅរបស់អ្នកដែរទេ? តើកម្មវិធី ឬក៏ការស្នើសុំនេះ វាមានគុណតម្លៃឱ្យអ្នកចំណាយពេលជាមួយដែរទេ? បើអ្នកនិយាយយល់ព្រម តើវានឹងធ្វើឱ្យអ្នកកាន់តែលំបាកជាងមុនដែរទេ ឬក៏អ្នកអាចនឹងជួបផលពិបាកលើសពីការគ្រប់គ្រងដែរទេ? តើការស្នើសុំជំនួយនោះ វាប៉ះពាល់ដល់កិច្ចការសំខាន់បំផុតរបស់អ្នកដែរទេ? តើការយល់ព្រមនេះ ប៉ះពាល់ដល់សុខុមាលភាពក្នុងការរស់នៅប្រចាំថ្ងៃដែរទេ? ឬក៏ តើការយល់ព្រមតាមសំណើ របស់គេ អាចជំរុញឱ្យអ្នកកាន់តែស្រ្តេស ឬក៏នាំឱ្យលើស​ដែនកំណត់នៃសមត្ថភាពរបស់អ្នកដែរទេ?  ជារួមទៅ លោកអ្នកចាំបាច់គួរតែបដិសេធនៅសកម្មភាព ឬសំណើណាដែលយល់ថា វានាំឱ្យប៉ះពាន់ដល់សុខភាពផ្លូវចិត្ត ឬបង្កើនកម្រិតនៃភាពស្រ្តេសកាន់តែខ្ពស់ជាមុន។

តើបដិសេធបែបណា ទើបផ្លែផ្កានាំទៅរកភាពវិជ្ជមានទាំងទ្វេភាគី? ខណៈដែលការនិយាយថាទេ វាអាចនឹងពិបាកបន្តិច ប៉ុន្តែបើបានដឹងពីរបៀបប្រើប្រាស់ ឬវិធីសាស្រ្ត នោះវានឹងបន្ធូរបន្ថយស្ថានភាពតានតឹងបានខ្លះដែរ ដោយលោកអ្នកគ្រាន់តែប្រាប់ដោយស្មោះត្រង់ថា «សូមអភ័យទោស អ្នកពិតជាមិនអាចធ្វើបាន ឬមិនទាន់ទទួលសំណើបានឥឡូវនេះទេ» ឬក៏ «សូមទុកពេលឱ្យខ្ញុំបានគិតបន្តិចសិន » មួយវិញទៀត លោកអ្នកអាចបញ្ជាក់វិញថា ខ្ញុំមិនអាចធ្វើចំណុចនេះបានទេ ប៉ុន្តែអាចនឹងមានចំណែកផ្សេងទៀតដែលខ្ញុំអាចគាំទ្រទៅកាន់អ្នកបាន។  សូមចាំថា រាល់ការបដិសេធ ត្រូវប្រើប្រាស់ពាក្យគួរសម ច្បាស់លាស់ រួមទាំងភ្ជាប់ជាមួយនឹងការសូមអភ័យទោសផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...