សាកលវិទ្យាល័យ SUSTech ប្រទេសចិន ស្វែង​រក​កិច្ច​សហប្រតិបត្តិការ​អប់រំ ជាមួយគ្រឹះស្ថានឧត្តមសិក្សា​នៅ​កម្ពុជា

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) ដែល​មានទីតាំង​ស្ថិត​នៅទីក្រុង Shenzhen ប្រទេស​ចិន បានបង្ហាញពីចំណាប់អារម្មណ៍​ក្នុងកិច្ច​សហប្រតិបត្តិការ​អប់រំ ក្នុងការ​បង្កើត​កម្មវិធី​បណ្តុះបណ្តាលរួមជាមួយ​គ្រឹះស្ថានឧត្តមសិក្សា​នៅ​កម្ពុជា។

ក្នុងជំនួបសម្តែង​ការ​គួរសម​ជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ លោកសាស្ត្រាចារ្យ ហុង វួយ (HONG WEI) ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ នៃសាកលវិទ្យាល័យ SUSTech ប្រទេសចិន បានកោតសរសើរភាពសកម្មរបស់និស្សិតកម្ពុជា ទាំងក្នុងការសិក្សា និងការចែករំលែកអំពីវប្បធម៌ខ្មែរ។ លោកសាស្ត្រាចារ្យ បានស្នើសុំបន្តសុពលភាពកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំជាមួយភាគីកម្ពុជា ដោយបន្តជ្រើសរើសនិស្សិតកម្ពុជាដែលសមស្របតាមលក្ខខណ្ឌឱ្យទៅបន្តការសិក្សានៅសាកលវិទ្យាល័យ SUSTech។

លោកសាស្ត្រាចារ្យបានបង្ហាញចំណាប់អារម្មណ៍បង្កើតកម្មវិធីបណ្ដុះបណ្ដាលរួមគ្នាជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដោយអនុវត្តកម្មវិធីឆ្នាំសិក្សាថ្នាក់មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដើម្បីនិស្សិតកម្ពុជាសិក្សាមុខវិជ្ជាមួយចំនួននៅកម្ពុជា មុននឹងទៅបន្តការសិក្សានៅសាកលវិទ្យាល័យ SUSTech ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យ SUSTech ដែលមានចំណាប់អារម្មណ៍ខ្ពស់លើការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា និងស្នើសាកលវិទ្យាល័យ SUSTech ពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលរួមគ្នាជាមួយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលមានភាពលេចធ្លោនៅកម្ពុជា និងផ្តល់អាហារូបករណ៍ដើម្បីឱ្យនិស្សិតកម្ពុជាកាន់តែច្រើនមានឱកាសទៅសិក្សាមុខវិជ្ជាវិទ្យាសាស្ដ្រឈានមុខនៅសាកលវិទ្យាល័យ SUSTech។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយស្វាគមន៍ និងចូលរួមសហការគាំទ្រសម្របសម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានាលើវិស័យអប់រំ ក្នុងគោលដៅជំរុញនូវការអភវិឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ និង២០៥០។

យោង​តាម​របាយការណ៍របស់សមាគមនិស្សិត​កម្ពុជា​ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ពោលគឺគិតពីឆ្នាំ២០១៥ រហូតមកពេលបច្ចប្បន្ន មាននិស្សិត និងអតីតនិស្សិតកម្ពុជាសរុបប្រមាណ ៤២០០នាក់ បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន។ ជាសង្កេត និស្សិតដែលបានបញ្ចប់ការសិក្សានៅប្រទេសចិន ភាគច្រើនសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ក្នុងការទទួលបាននូវឱកាសការងារល្អៗនៅក្នុងប្រទេសកម្ពុជា មិនថាវិស័យសាធារណៈ និងឯកជន ដែលអាចរួមចំណែកក្នុងកសាងសេដ្ឋកិច្ច និងសង្គមកម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *