ការហាមមិនឱ្យវិនិយោគផលិតបារីអេឡិចត្រូនិចនៅកម្ពុជា ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអនាគតកុមារ និងយុវជន

ក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» កាលពីដើមសប្តាហ៍នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញពីការមិនអនុញ្ញាតឱ្យមានការវិនិយោគផលិតបារីអេឡិកត្រូនិកនៅកម្ពុជា មិនថា សម្រាប់លក់នៅទីផ្សារក្នុងស្រុក ឬសម្រាប់នាំចេញទៅក្រៅប្រទេសក៏ដោយ។ ការបដិសេធមិន​ឱ្យ​មានការ​វិនិយោគ ក្នុងការផលិតបារីអេឡិចត្រូនិចនៅ​កម្ពុជានេះ បានផ្តើម​ឱ្យ​មានការ​សាទរ ដោយ​ថា នេះ​ជាការ​យកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាល ចំពោះ​អនាគត​កុមារ ក៏​ដូចជាយុវជន​កម្ពុជា។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា (CHM) មានប្រសាសន៍ថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាហាមមិនឱ្យមានការវិនិយោគផលិតផលបារីអេឡិចត្រូនិចនៅកម្ពុជា ក៏ដូចជាការអំពាវនាវរបស់ប្រមុខ​រាជរដ្ឋាភិបាល ឱ្យគ្រប់ស្ថានប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ទប់ស្កាត់កុំឱ្យមានការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមកុមារ និងយុវជន លោកសូមសារទរអស់ពីចិត្ត ព្រោះកន្លងមកមានអ្នកស្លាប់ជាបន្តបន្ទាប់ក្នុងចំណោមយុវជនក្រោម១៨ឆ្នាំ ហើយក៏មានអ្នកមួយចំនួនកំពុងតែរងគ្រោះខូចសួតដោយសារការប្រើប្រាស់បារីអេឡិចត្រូនិចនេះដែរ។ លោកវេជ្ជបណ្ឌិត មុំ គង់ បន្តថា​ មិនត្រឹមតែកម្ពុជានោះទេ ប្រទេសវៀតណាមថ្មីៗនេះ ក៏បានអនុម័តដោយរដ្ឋសភាហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិចទាំងការនាំចូល ការផលិត និងការចែកចាយ ហើយពីមុនមានប្រទេសឡាវ ថៃ ព្រុយណេ ក៏បានធ្វើរួចហើយដែរ។ ហើយកម្ពុជាចាប់ផ្ដើមធ្វើពីពេលនេះឱ្យមានប្រសិទ្ធភាព គឺជាអំណរយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា (CHM)

លោកវេជ្ជបណ្ឌិត មុំ គង់ បន្ថែមថា តាមការស្រាវជ្រាវសិស្សសាលាជាយុវជន និងកុមារ រហូតដល់ជាង ៨០ភាគរយ ទទួលបានផលិតផលបារីអេឡិចត្រូនិចតាមរយៈការទិញតាមប្រព័ន្ធអនឡាញ ហើយប្រសិនជាអាជ្ញាធរបិទមិនឱ្យមានការផ្សព្វផ្សាយ មានការលក់ចែកចាយបារីអេឡិចត្រូនិចតាមអនឡាញថែមទៀត នោះនឹងកាត់បន្ថយប្រភពធំមួយសម្រាប់ការចែកចាយបារីអេឡិចត្រូនិចនេះ។

បើតាមនាយកអង្គការ CHM ដើម្បីកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិច ក្រសួងអប់រំតែឯងមិនគ្រប់គ្រាន់តែក្នុងការចាត់វិធានការនេះទេ ពីព្រោះតាមការស្រាវជ្រាវ សិស្សសាលាតែងនាំគ្នាប្រើប្រាស់បារីអេឡិចត្រូនិចនៅខាងក្រៅសាលារៀន ដែលទាមទារឱ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនានា រួមមាន ទី១. ក្រសួងមានសមត្ថកិច្ចធ្វើយ៉ាងណាកុំឱ្យមានការនាំចូលបារីអេឡិចត្រូនិច ប្រសិនគ្មានវត្តមានបារីអេឡិចត្រូនិចនៅក្នុងប្រទេស ក៏គ្មានអ្នកបង្ហោះផ្សព្វផ្សាយលក់តាមអនឡាញដែរ។ ទី២. ក្រសួងពាក់ព័ន្ធទាក់ទងវិធានការបង្ហោះតាមប្រព័ន្ធអនឡាញ គួរចាត់វិធានការពិន័យ ឬដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់ចំពោះអ្នកដែលនៅតែបន្តបង្ហោះលក់បារីអេឡិចត្រូនិចតាមអនឡាញ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា

ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា ក៏បានមានប្រសាសន៍គាំទ្រចំពោះនាយករដ្ឋមន្ត្រីកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានការវិនិយោគផលិតបារីអេឡិកត្រូនិកនៅក្នុងប្រទេសកម្ពុជា ដោយថា បារីអេឡិកត្រូនិច មានសារធាតុញៀនដែលផលប៉ះពាល់ខ្លាំងដល់សរីរាង្គរបស់មនុស្ស រហូតដល់ខូចសរីរាង្គទាំងស្រុង និងខូចខួរក្បាលទាំងស្រុង ពោលគឺប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋទៅថ្ងៃអនាគត។

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា បន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវតែអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ឱ្យបានប្រាកដនិយម និងស្នើសុំឱ្យរាជរដ្ឋាភិបាល ត្រូវមានវិធានការច្បាប់ច្បាស់លាស់លើបញ្ហានេះ។

“យើងនឹងបាត់បង់កម្លាំងពលកម្ម បាត់បង់កម្លាំងបញ្ញា ដែលកម្ពុជាកំពុងប្ដេជ្ញាប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ប្រសិនយើងមិនទប់ស្កាត់ មិនមានគោលនយោបាយច្បាស់លាស់ទៅលើបញ្ហាផលិតផលបារីអេឡិចត្រូនិច ក៏ដូចជាបញ្ហាគ្រឿងស្រវឹង គ្រឿងញៀនផ្សេងទៀតទេ យើងនឹងមិនមានប្រជាពលរដ្ឋប្រកបដោយថាមពល សេដ្ឋកិច្ចប្រកបដោយភាពខ្លាំងក្លាបានទេ!”

គួរជំរាបជូនថា ចំពោះផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិច ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) និងប្រទេសជាច្រើនរួចមកហើយ គឺទី១. បារីអេឡិចត្រូនិចប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលកុមារ និងយុវជន ទី២. ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផល HTP បានបណ្ដាលឱ្យខូចសួត របួសសួតរាំរៃ ខូចតំរងនោម ប៉ះពាល់ថ្លើម និងសរីរាង្គសំខាន់ៗជាច្រើនទៀត ព្រមទាំងបណ្ដាលឱ្យមានអ្នកស្លាប់ជាបន្តបន្ទាប់។ ដូច្នេះហើយ វិធានការទប់ស្កាត់កុំឱ្យការប្រើប្រាស់បារីអេឡិចត្រូនិចជារឿងល្អបំផុត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន ផ្តល់អាហារូបករណ៍ (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត ២៤កន្លែង ដល់មន្ត្រីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2026

អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា (JDS) ផ្តើម​ប្រកាស​ផ្តល់​សម្រាប់​មន្ត្រីរាជការ​កម្ពុជា

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *