WHO​ ៖ គ្រឿងស្រវឹងបានធ្វើឱ្យមនុស្សបាត់បង់ជីវិតរៀងរាល់ ១០នាទីម្នាក់

ភ្នំពេញ – លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីជំនាញបច្ចេកទេសនៃអង្គការសុខភាពពិភពលោក មានប្រសាសន៍ថា គ្រឿងស្រវឹងបានធ្វើឱ្យមនុស្សម្នាក់បាត់បង់ជីវិតរៀងរាល់ ១០នាទី។ ប្រសាសន៍​នេះ បាន​ធ្វើ​ឡើង​នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើស្រ្តី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ក្រោមកិច្ចសហការរៀបចំដោយអង្គការគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព(HACC) និងអង្គការចលនាដើម្បីសុខភាពកម្ពុជា។

ជាមួយ​គ្នានេះ តំណាងក្រសួងកចិ្ចការនារី អង្គការជាតិ និងអន្តរជាតិដែលបានចូលរួមសិក្ខាសាលានោះ បានទទួលស្គាល់ថា ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ បានផលប៉ះពាល់យ៉ាងខ្លាំងទៅលើស្រ្តី រួមទាំងការប៉ះពាល់លើសិទ្ធិរស់នៅដោយគ្មានអំពើហិង្សាជាដើម។

តើគ្រឿងស្រវឹងផ្ដល់ផលប៉ះពាល់អ្វីខ្លះទៅលើស្រ្តី?

ឆ្លើយនឹងសំណួរនេះ វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មានប្រសាសន៍ថា គ្រឿងស្រវឹងផ្ដល់ផលប៉ះពាល់ទៅលើស្រ្តីដូចជា៖

ទី១. ការខូចខាតខួរក្បាល (Brain damage)៖ ស្រ្តីងាយរងការខូចខាតខួរក្បាលដោយសារគ្រឿងស្រវឹងដូចជា បាត់បង់មុខងារផ្លូវចិត្ត និងកាត់បន្ថយទំហំខួរក្បាល។ លើសពីនេះ ការកើនឡើងនៃភស្ដុតាងបង្ហាញថា គ្រឿងស្រវឹងអាចមានភាពខុសប្លែកគ្នានៃឥទ្ធិពលនៃគ្រឿងស្រវឹងលើខួរក្បាលរបស់ក្មេងជំទង់ដែលផឹក។

ទី២. ជំងឺបេះដូង (Heart disease)៖ ស្រ្តីងាយនឹងកើតជំងឺបេះដូងទាក់ទងនឹងការប្រើប្រាស់គ្រឿងស្រវឹងជាងបុរស ទោះបីជាពួកគាត់ផឹកគ្រឿងស្រវឹងតិចជាងបុរសក្នុងមួយជីវិតរបស់ពួកគាត់ក៏ដោយ។

ទី៣. ជំងឺមហារីកសុដន់ (Breast Cancer)៖ មានទំនាក់ទំនងរវាងការផឹកគ្រឿងស្រវឹង និងការវិវត្តទៅជាកើតជំងឺមហារីកសុដន់។ ការសិក្សាបានបង្ហាញថា ស្រ្តីដែលផឹកគ្រឿងស្រវឹងប្រហែល មួយដូស ក្នុងមួយថ្ងៃមានឱកាសកើតជំងឺមហារីកសុដន់ពី ៥ទៅ៩ភាគរយ ខ្ពស់ជាងស្រ្តីដែលមិនផឹកទាល់តែសោះ។ ហានិភ័យនេះ កើនឡើងសម្រាប់រាល់ការផឹកគ្រឿងស្រវឹងបន្ថែមក្នុងមួយថ្ងៃ។

ទី៤. គ្រឿងស្រវឹង និងការមានផ្ទៃពោះ (Alcohol and Pregancy)៖ មិនមានបរិមាណគ្រឿងស្រវឹងណាដែលមានសុវត្ថិភាពសម្រាប់ស្រ្តីមានផ្ទៃពោះ ឬអាចមានផ្ទៃពោះនោះទេ។ ការប៉ះពាល់គ្រឿងស្រវឹងមុនពេលសម្រាលអាចបណ្ដាលឱ្យកុមារជួបប្រទះបញ្ហាផ្លូវកាយ ការយល់ដឹង និងអាកប្បកិរិយា ដែលអាចបង្កឱ្យមានភាពមិនប្រក្រតីនៃវិសាលគមជាតិអាល់កុលរបស់ទារក (fetal alcohol spectrum disorders)។ ការផឹកគ្រឿងស្រវឹងក្នុងអំឡុងពេលមានផ្ទៃពោះក៏អាចបង្កើនហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែផងដែរ។

វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ បញ្ជាក់បន្ថែមថា ប្រៀបធៀបស្រ្តីដែលមិនផឹកគ្រឿងស្រវឹង និងស្រ្តីដែលផឹកក្នុងកម្រិតមធ្យម ច្រើនក៏មានហានិភ័យកើនឡើងដែរ រួមមាន ជំងឺពុកឆ្អឹង (ការស្ដើងនៃឆ្អឹង) ការដួលនិងការបាក់ឆ្អឹងត្រគាក ឆាប់អស់រដូវមុនអាយុ ភាពគ្មានកូន និងការរលូតកូន និងកើតជំងឺលើសសម្ពាធឈាមនិងជំងឺបេះដូង។

គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក វិធានការមានប្រសិទ្ធភាពក្នុងការកាត់បន្ថយ ការប្រើប្រាស់គ្រឿងស្រវឹង គឺវិធានការពន្ធកំណត់ជាក់លាក់ទៅលើគ្រឿងស្រវឹងដែលបង្កើនតម្លៃពិតប្រាកដនៃគ្រឿងស្រវឹង ជាទូទៅគឺជាយុទ្ធសាស្រ្តមួយប្រកបដោយប្រសិទ្ធភាព ក្នុងការកាត់បន្ថយការប្រើប្រាស់ដែលបង្កការបំផ្លិចបំផ្លាញ និងគ្រោះថ្នាក់ពាក់ព័ន្ធក្នុងចំណោមយុវជនវ័យក្មេងនិងមនុស្សពេញវ័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...