តើអ្វីទៅ​ជាការរៀនតាមបែបចម្រុះ?

ភ្នំពេញ – ដោយ​សារ​តែ​ការ​រីករាលដាលជំងឺកូវីដ-១៩ អ្នកអប់រំនៅគ្រប់ទីកន្លែងបានផ្លាស់ប្តូរជាបន្ទាន់នូវវិធីសាស្រ្តបង្រៀនសិស្សរបស់ខ្លួន។ ស្របគ្នានេះ សាលារៀនជាច្រើនបានដំណើរការលើបណ្តាញអ៊ីនធឺណេតស្ទើតែទាំងស្រុង ដែលធ្វើ​ឱ្យ​បច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាការសិក្សា។ សម្រាប់គ្រូបង្រៀន និងសិស្សជាច្រើន នេះជាបទពិសោធន៍ដំបូងរបស់ពួកគេជាមួយនឹងរៀនតាមបែបចម្រុះ (Blended Learning) ។

តើអ្វីជាការរៀនតាមបែបចម្រុះ (Blended Learning)?

បើតាមការសិក្សារបស់ Prestwick House ការរៀនតាមបែបចម្រុះ គឺជាការរួមបញ្ចូលគ្នានៃវិធីសាស្រ្តបង្រៀនតាមបែបប្រពៃណី បង្រៀនទល់មុខគ្នា និងការបង្រៀនតាមអ៊ីនធឺណិត។ ការរៀនតាមបែបចម្រុះពឹងផ្អែកលើបច្ចេកវិទ្យាដើម្បីគាំទ្រដល់ការរៀនសូត្ររបស់សិស្ស មិនថាតាមរយៈធនធានអនឡាញដូចជា សៀវភៅសិក្សា ឬវីដេអូ ឬដោយការប្រើឧបករណ៍អប់រំឌីជីថលដូចជា Google Classroom ឬ Quizlet ជាដើម។

ការរៀនតាមបែបចម្រុះ (Blended Learning) រួមមាន ទី១. ការបង្រៀនបែបប្រពៃណីទល់មុខគ្នារវាងគ្រូ និងសិស្សនៅដដែល មិនមានអ្វីផ្លាស់ប្តូរទេ។ ទី២. ការផ្តល់មេរៀនបែបឌីជីថលដូចជាវីដេអូអប់រំដែលបានថតទុក និងសៀវភៅអេឡិចត្រូនិក (សៀវភៅឌីជីថល) ដែលសិស្សអាចទាញយក (Download) ទុកក្នុងកុំពុ្យទ័រ ទូសព្ទដៃ ឬធែបប្លេត(Tablet) សម្រាប់មើល អាន និងរៀនដោយខ្លួនឯង។

ទី.៣ ការបង្រៀនតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ (Virtual teaching)។ ទី.៤ ការបង្រៀនបែបបញ្ច្រាស់ (Flipped Classroom) ដែលសិស្សត្រូវធ្វើស្វ័យសិក្សាជាមុនតាមមេរៀនឌីជីថល ឬការស្រាវជ្រាវតាមឯកសារនានា ហើយមកអនុវត្តពិភាក្សាក្រោមការសម្របសម្រួល និងណែនាំបន្ថែមពីគ្រូនៅសាលា និងទី.៥ ការសិក្សាពីចម្ងាយ (Distance Learning) គឺជាការផ្ញើមេរៀន និងសន្លឹកកិច្ចការជាច្បាប់បោះពុម្ព (Hard Copy) ឬច្បាប់ចម្លងទន់ (Soft Copy) ដល់សិស្សានុសិស្ស ដើម្បីសិក្សានៅផ្ទះ ។

តើអ្វីជាគោលបំណងនៃការរៀនតាមបែបចម្រុះ?

ការរៀនតាមបែបចម្រុះ មានគោលបំណងផ្ដល់ការរៀនដោយផ្ទាល់ និងរៀនតាមអ៊ីនធឺណិតជាការបំពេញបន្ថែម។ បើតាមការសិក្សារបស់ Learning A-Z បានបង្ហាញថា សិស្សអាចចូលប្រើសម្ភារៈសិក្សាក្នុងបណ្ណាល័យដែលសមស្របនឹងការអភិវឌ្ឍន៍គ្រប់ទីកន្លែងដែលពួកគេមានការតភ្ជាប់អ៊ីនធឺណិត ឬចូលទៅកាន់ឧបករណ៍ចល័ត។ មានន័យថា សិស្សានុសិស្សអាចបន្តរៀននៅវិស្សមកាលសាលា នៅចុងសប្តាហ៍ មិនថានៅទីណាក៏ដោយ តាមដែលពួកគេចង់បាន។ ហើយអ្នកថែទាំអាចជួយកូនរបស់ពួកគេរៀននៅផ្ទះផងដែរ។

តើនរណាខ្លះដែលទទួលបានអត្ថប្រយោជន៍ពីការរៀនតាមបែបចម្រុះ?

ការរៀនតាមបែបចម្រុះផ្តល់អត្ថប្រយោជន៍ទាំងសិស្ស និងគ្រូ ដោយសារតែសិស្សទាំងអស់រស់នៅក្នុងពិភពដែលជំរុញដោយបច្ចេកវិទ្យា រៀនតាមបែបចម្រុះអាចមានប្រយោជន៍ដល់សិស្សគ្រប់រូប។ ទន្ទឹមគ្នានេះ ការចូលប្រើតាមទូរសព្ទដៃមានន័យថា គ្រូបង្រៀនអាចកំណត់ពេលកិច្ចការបានយ៉ាងងាយស្រួល ដាក់ពិន្ទុលើការបញ្ជូនសិស្ស និងតាមដានភាពរីកចម្រើនរបស់សិស្សតាមរយៈមជ្ឈមណ្ឌលគ្រប់គ្រងគ្រូតាមអ៊ីនធឺណិត មិនថាថ្ងៃ ឬយប់។ លើសពីនេះ ការរៀនរៀនតាមបែបចម្រុះជួយឱ្យគ្រូរក្សារបៀបរៀបរយ និងភ្ជាប់ទំនាក់ទំនងកាន់តែមានន័យជាមួយសិស្ស មានភាពបត់បែន ហើយវិធីសាស្រ្តរៀនតាមបែបចម្រុះអាចត្រូវបានដាក់បញ្ចូលទៅក្នុងថ្នាក់រៀនស្ទើរតែទាំងអស់។

តើចាប់ផ្តើមរៀនតាមបែបចម្រុះដោយរបៀបណា?

ដើម្បីអាចរៀនតាមបែបចម្រុះបាន គឺត្រូវគិតអំពីវិធីរៀនតាមបែបចម្រុះប្រភេទណាដែលអ្នកចង់ប្រើ។ ដោយសារ ការរៀនតាមបែបចម្រុះតម្រូវឱ្យបំពេញបន្ថែមការរៀនតាមអ៊ីនធឺណិត និងដោយផ្ទាល់។ លើសពីនេះ ត្រូវប្រាកដថា សិស្សទាំងអស់មានបច្ចេកវិទ្យាដែលពួកគេត្រូវការ ប្រសិនបើសិស្សមិនអាចចូលប្រើកុំព្យូទ័រ ឬឧបករណ៍ចល័តនៅផ្ទះបានទេ សូមពិចារណាការនាំយកបច្ចេកវិទ្យាទៅក្នុងថ្នាក់រៀន។ ជាមួយគ្នានេះ ត្រូវប្រាកដថាសិស្សដឹងពីរបៀបប្រើប្រាស់បច្ចេកវិទ្យាដែលជាតម្រូវការ។ សាកល្បងវិធីសាស្រ្តមួយជាមុនសិន ដើម្បីវាយតម្លៃប្រសិទ្ធភាពរបស់វា ដោយសារសិស្សរបស់អ្នកមានរបៀបសិក្សាខុសៗគ្នា ពួកគេក៏មានកម្រិតបទពិសោធន៍ខុសៗគ្នាជាមួយបច្ចេកវិទ្យាផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)