ភ្នំពេញ – អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងផ្តល់អាហារូបករណ៍សាច់ប្រាក់ដល់និស្សិតនារីទាំងអស់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបករណ៍ផ្ដល់ជូននូវការគាំពារផ្នែកហិរញ្ញវត្ថុ ការសិក្សាភាសាអង់គ្លេស ការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ថ្នាក់រៀនកុំព្យូទ័រ និងការបណ្ដុះបណ្ដាលផ្សេងៗទៀតរយៈពេល៣ឆ្នាំ ។
លក្ខខណ្ខដែលបេក្ខជនអាចទទួលបាន ត្រូវជានិស្សិតស្រីកំពុងសិក្សាឆ្នាំទី២ នៃឆ្នាំសិក្សា២០២២/២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(គ្រប់ជំនាញ) ឬកំពុងសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ ជាមួយគ្នានេះនិស្សិតគួរមាន ពិន្ទុ GPA យ៉ាងតិច ៣.០០ នៅក្នុងព្រិត្តិបត្រពិន្ទុឆមាសទី១ នៃឆ្នាំសិក្សាទី១ ជាបេក្ខជនដែលមកពីជនបទ និងមកពីគ្រួសារក្រីក្រ ។

របៀបនៃការដាក់ពាក្យ បេក្ខជនត្រូវបំពេញពាក្យតាមរយៈតំណរភ្ជាប់ www.bit.ly/efc2022-rupp រួចផ្ញើឯកសារពាក់ព័ន្ធទៅកាន់សារអេឡិចត្រូនិចនៃ EFC៖ efcapplication@gmail.com ជាភាសាអង់គ្លេស ឬភាសាខ្មែរ ។
អាហារូបករណ៍សូមលើកទឹកចិត្តដល់បេក្ខភាពធ្វើការបំពេញពាក្យ និងផ្ញើពាក្យឱ្យបានមុនកាលកំណត់ ។

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ទំព័រFacebook ផ្លូវការរបស់អង្គការEFC៖ https://www.facebook.com/EducationFirstCambodia/ ឬគេហទំព័រ www.educationfirstcambodia.org ។
ផុតកំណត់ទទួលពាក្យថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសកាណាដា ពីកម្មវិធី SEED-2
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2026
កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសសិក្សាជំនាញផលិត និងតុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2025
មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាសជ្រើសរើសសិក្ខាកាមដែលជាអតីតពលករទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2024
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (Specialist) នៅសហព័ន្ធរុស្ស៊ី។

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួមការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាសជ្រើសរើសសិស្សដែលមានអាយុ៨ ដល់១៨ឆ្នាំ...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ដើម្បីប្រកបការងារ ឬបង្កើតជាមុខរបរ ពេលនេះ...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2025
សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2026
បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងបើកទទួលពាក្យស្នើសុំពីនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































