ភ្នំពេញ – ក្រោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានបញ្ចប់ មានបេក្ខជនមិនតិចនាក់នោះទេកំពុងតែមានអារម្មណ៍តានតឹង ខណៈកំពុងរង់ចាំលទ្ធផលប្រឡងដែលនឹងប្រកាសនៅចុងខែនេះ។ យ៉ាងណាក៏ដោយសម្រាប់អ្នកអប់រំនិយាយថា បេក្ខជនមិនគួរមានអារម្មណ៍តានតឹងពេកនោះទេ ពោលគឺការប្រឡងតែងតែមានជាប់ និងធ្លាក់ជារឿងធម្មតា ហើយថា ប្រសិនបើបេក្ខជនប្រឡងធ្លាក់ ក៏មិនមែនជាការកំណត់ថា វាជាបរាជ័យក្នុងជីវិតនោះឡើយ ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា បើទោះជាសិស្សានុសិស្សប្រឡងជាប់ ឬធ្លាក់បាក់ឌុប ក៏នៅតែមានឱកាសក្នុងវិថីជីវិតដូចគ្នា មានន័យថា សិស្សប្រឡងធ្លាក់ និងសិស្សប្រឡងជាប់ក៏អាចរៀនបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដូចគ្នា ក្នុងនោះ សិស្សប្រឡងធ្លាក់អាចបន្តទៅរៀនថ្នាក់បរិញ្ញាបត្ររងនៅសាលកលវិទ្យាល័យបានផងដែរ។ លោកបន្តថា យុវជនប្រឡងជាប់ ឬធ្លាក់ ត្រូវចេះសម្លឹងមើលជំនាញវិជ្ជាជីវៈដែលស្របនឹងតម្រូវការសកល ក៏ដូចជាប្រទេសកម្ពុជា ការរីកចម្រើននៃសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចក្នុងសម័យ៤.០ ដែលត្រូវការយុវជនមានជំនាញវិជ្ជាជីវៈពិតប្រាកដលើគ្រប់ជំនាញដើម្បីជួយសង្គម ក៏ដូចជាសេដ្ឋកិច្ចគ្រួសារផងដែរ។

លោកបណ្ឌិត យង់ ពៅ
“ប្រសិនបើយើងមានជំនាញវិជ្ជាជីវៈពិតប្រាកដ យើងដឹកនាំជីវិតរបស់យើងរុងរឿងល្អ ដឹកនាំសេដ្ឋកិច្ចប្រទេសជាតិកាន់តែរីកចម្រើន ដូច្នេះ ការមានជំនាញវិជ្ជាជីវៈច្បាស់លាស់ទើបជីវិតរឹងមាំ”
សម្រាប់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Start Up Community បន្ថែមថា ចំពោះសិស្សប្រឡងធ្លាក់បាក់ឌុបអាចមានជម្រើសដូចជា ទី១. រៀនឡើងវិញម្ដងទៀត គឺអាស្រ័យលើជំនាញដែលសិស្សចង់រៀននៅថ្ងៃអនាគត ដូចជា គ្រូពេទ្យ វិស្វកម្ម តម្រូវឱ្យសិស្សរៀនឡើងវិញ ដើម្បីឱ្យចេះច្បាស់មានមូលដ្ឋានក្នុងការចាប់យកជំនាញទាំងអស់នេះ, ទី២. រៀនជំនាញ មានន័យថា ប្រសិនបើសិស្សមិនចង់ធ្វើការងារដែលពិបាកៗនៅថ្ងៃអនាគត មិនត្រូវការវិភាគ ទាមទារការចំណាំ មិនគួររៀនឡើងវិញនាំឱ្យចខាតពេល ដោយគួរតែរៀនជំនាញ ដូចជា ជាងឡាន ជាងម៉ូតូ អ្នកកាត់ដេរសម្លៀកបំពាក់ អ្នកផាត់មុខ ធ្វើក្រចក ជាដើម។
– លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Start Up Community
“ការប្រឡងធ្លាក់ឬជាប់ គឺជាការវាស់ស្ទង់សមត្ថភាព មិនមែនជាការបរាជ័យនៃជីវិត ព្រោះប្រឡងធ្លាក់ក៏ជាបទពីសោធន៍មួយនៃជីវិត ប្រឡងជាប់ក៏ជាបទពិសោធន៍មួយនៃជីវិត អ្វីដែលសំខាន់ត្រូវស្គាល់ពីខ្លួនឯងថាចង់បានអ្វី?”

លោក គីម ដារ៉ា បន្ថែមថា ប្រសិនសិស្សជ្រើសរើសធ្វើជាអ្នករៀនថ្នាក់ខ្ពស់ទៅមុខច្រើនទៀត ឬជ្រើសជំនាញដែលពិបាកទាក់ទងទៅនឹងវិទ្យាសាស្រ្ត គឺត្រូវរៀនឡើងវិញ ខំប្រឹងរៀនឡើងវិញឱ្យខ្លាំង ព្រោះបើយើងរៀនមែនទែនមួយឆ្នាំ ប្រសើរជាងរៀន១០ឆ្នាំដោយមិនយកចិត្តទុកដាក់។
គួរជម្រាបជូនថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្រសួងអប់រំបានកំណត់ប្រកាសនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់លទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញបច្ចេកទេសឥតបង់ថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសជាច្រើនកន្លែង នៅវិទ្យាស្ថាន...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈកម្មវិធីអាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2025
តាមរយៈកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់អាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាសសម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មនៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2024
ដើម្បីចូលរួមអបអរសាទរឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ASCS)...

ឱកាសសិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិតពីតំបន់អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2025
សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































