សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសថា តាមរយៈអាហារូបករណ៍របស់រដ្ឋាភិបាលចិន (CSC) ឆ្នាំសិក្សា២០២៣-២០២៤ សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានាប៉េកាំង ត្រូវការជ្រើសរើសនិស្សិតកម្ពុជាឆ្នើមជាច្រើនរូប ទៅបន្តការសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
ក្នុងនោះសម្រាប់ថ្នាក់បរិញ្ញាបត្រ ត្រូវសិក្សារយៈពេល ៤-៥ឆ្នាំ (ថ្នាក់ភាសាចិន១ឆ្នាំ) ត្រូវសិក្សាជាភាសាចិន, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២-៤ឆ្នាំ (ថ្នាក់ភាសាចិន១ឆ្នាំ) សិក្សាជាភាសាអង់គ្លេស ឬភាសាចិន និង ថ្នាក់បណ្ឌិត ៣-៥ឆ្នាំ (ថ្នាក់ភាសាចិន១ឆ្នាំ) សិក្សាជាភាសាអង់គ្លេស ឬភាសាចិន។

សម្រាប់មុខជំនាញសិក្សាដែលត្រូវផ្តល់ជូនរួមមាន ៖ Oil and Gas Engineering, Civil Engineering, Environmental Science and Engineering, Geology, Information Management and Systems, Apply Economics, Businesses Administration, Product Design, Software Engineering, Mechanical design and manufacturing and automation, Mineral prospecting and exploration, Hydrogeology, Safery Science and Engineering, Other Majors (Index)។
អត្ថប្រយោជន៍ពីអាហារូបករណ៍ រួមមាន ៖ ទទួលបានថ្លៃសិក្សាពេញលេញ, ថ្នាក់បរិញ្ញាបត្រ ទទួលបានប្រាក់ខែ ២៥០០យ័នចិន, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទទួលបានប្រាក់ខែ ៣០០០យ័នចិន, ថ្នាក់បណ្ឌិត ទទួលបានប្រាក់ខែ ៣៥០០យ័នចិន, បន្ទប់ស្នាក់នៅបែប Share Room និងមានកម្មវិធីកំសាន្ត និងទស្សនកិច្ច តាមការរៀបចំរបស់សាកលវិទ្យាល័យផងដែរ។

ផុតកំណត់នៃការស្នើសុំតាមអនឡាញ នៅត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។ សម្រាប់ព័ត៌មានលម្អិត សូមធ្វើការសាកសួរដោយផ្ទាល់ ឬទំនាក់ទំនងទៅកាន់ការិយាល័យប្រឹក្សាយោបល់អាហារូបករណ៍សិក្សានៅប្រទេសចិន នៃ ស.ន.ក.ច (ជាន់ទី៣ បន្ទប់០០៦/០០៥) នៅក្នុងអគារទីស្នាក់ការកណ្តាលសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ឬអាចណាត់ជួបជាមួយវាគ្មិនប្រឹក្សាតាមរយៈ link: acsc.center៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2025
តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប បានប្រកាសផ្តល់អាហារូបករណ៍ក្នុងការសិក្សាជំនាញធុរកិច្ចភេសជ្ជៈដោយឥតគិតថ្លៃ ទៅដល់យុវជន និងអ្នកកំពុងត្រូវការជំនាញ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាសផ្តល់អាហារូបករណ៍...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2025
សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2023
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ IUHW ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2026
សាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នាំទី១ និងឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

ក្រសួងអប់រំប្រកាសពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅសាធារណរដ្ឋអាស៊ែបៃហ្សង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































