ឧកញ៉ា ប៉ិច បូឡែន ៖ បណ្តាញសាលារៀនវេសឡាញ​ដាក់បញ្ចូល​មុខវិជ្ជាសំខាន់៤ ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្ស​របស់កម្ពុជា

ដើម្បីចូលរួមជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍមូលធន​មនុស្ស​របស់កម្ពុជា បណ្តាញសាលា​រៀនវេសឡាញ នឹងដាក់បញ្ចូល ក៏​ដូចជា​ពង្រឹងមុខវិជ្ជាសំខាន់ៗ​ចំនួន​៤បន្ថែមទៀត ទៅ​ក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យរបស់ខ្លួន។

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប លើកឡើងនៅចំពោះ​មុខ​លោកគ្រូអ្នកគ្រូប្រមាណជាង១ពាន់នាក់ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅកាលពីចុងសប្តាហ៍នេះថា មុខវិជ្ជាសំខាន់ទាំង៤ ដែលបណ្តាញសាលារៀនវេសឡាញ នឹងដាក់បញ្ចូលទៅ​ក្នុងកម្មវិធីសិក្សា គឺកន្លងមកសាលា​​មានរួចហើយ ប៉ុន្តែមុខវិជ្ជាទាំងនោះនឹងត្រូវពង្រឹងគុណភាព ក៏ដូចជា​ការ​អនុវត្ត​ឱ្យ​កាន់តែប្រសើរបន្ថែមទៀត។

មុខវិជ្ជាទាំង៤នោះ​រួមមាន ៖ មុខវិជ្ជាទី១ ពាក់ព័ន្ធនឹងចំណេះដឹងហិរញ្ញវត្ថុ សេដ្ឋកិច្ច និង​សហគ្រិនភាព, លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានអត្ថន័យ​សំខាន់ណាស់​នៅ​ក្នុងការ​គ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯង ការ​គ្រប់គ្រង​សម្ពាធ​សម្ភារៈនិយម​នៅ​ក្នុងសង្គម​ដែល​កំពុងអភិវឌ្ឍ ហើយ​ក៏​ដូចជា​ចំណេះដឹងវិនិយោគ​មួយ​ចំនួន ។

ជាមួយគ្នា​ មុខវិជ្ជានេះ ក៏​នឹង​បង្រៀន​ពីផ្នត់គំនិង ការច្នៃប្រឌិត ការ​បង្កើតថ្មី​ក្នុង​នាមជាសហគ្រិនភាព សម្រាប់សិស្ស​វិទ្យាល័យ​ផងដែរ ។ ការពង្រឹងមុខវិជ្ជាចំណេះដឹងហិរញ្ញវត្ថុនេះ ក៏​ព្រោះ​តែលោកឧកញ៉ា​មើលឃើញថា បច្ចុប្បន្ន​យុវជន​យើង​នៅខ្វះខាត​ចំពោះ​គំនិតសហគ្រិនភាព គំនិតច្នៃប្រឌិត ក៏​ដូចជា​នវានុវត្តផ្សេងៗ។

សម្រាប់មុខវិជ្ជាទី២ គឺ មុខ​វិជ្ជា គេហកិច្ច និងបំណិនជីវិត, អគ្គនាយក វេសឡាញ អេឌ្យូខេសិន គ្រុបមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា កន្លងមកសម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកពីសារៈសំខាន់ នៃបំណិនជីវិត ។ សម្រាប់លោកឧកញ៉ាមើលឃើញថា មុខវិជ្ជាគេហកិច្ច និង​បំណិនជីវិត គឺជួយ​សិស្សបានច្រើន ក៏​ដូចជា​សង្គមយើង ប្រទេស​យើង ព្រមទាំងរាជរដ្ឋាភិបាលផងដែរ ព្រោះតែមុខវិជ្ជានេះ នឹងបណ្តុះគំនិត​ឱ្យ​សិស្ស​ចេះ​ស្រឡាញ់​ខាងផ្នែក​កសិកម្ម ចេះដាំដុះ ដែលយ៉ាង​ហោច​ក៏​ជាផ្នែកមួយ​នៃសន្តិសុខស្បៀងអាហារ ឬសុវត្ថិភាពចំណីអាហារ​នៅ​ផ្ទះរបស់គាត់, លោកឧកញ៉ាមានប្រសាសន៍ថា បើសេដ្ឋកិច្ចគ្រួសារមួយ​មាំទាំល្អ សហគមន៍​មួយ​នឹងប្រសើរឡើង ហើយ​សេដ្ឋកិច្ចរបស់ជាតិ​ក៏​នឹង​រីកចម្រើនផងដែរ។

«…កុំ​ឱ្យ​គ្រាន់តែរៀបឥដ្ឋបន្តិចបន្តួច ដាំបន្លែ ដាំដើមឈើ យើងមិនចេះធ្វើ, វាមិន​គ្រាន់តែជាជំនាញទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីចរិតលក្ខណៈ​របស់យើងដែរ ដោយ​មិនខ្ជះខ្ជាយ»

លោកឧកញ៉ា ប៉ិច បូឡែន

បើតាម​ការ​លោកឧកញ៉ា ប៉ិច បូឡែន មុខ​វិជ្ជាគេហកិច្ច និងបំណិនជីវិត ក៏​ផ្តោត​ផងដែរ ទៅ​នឹង​ការ​ធ្វើបដិសណ្ឋារកិច្ច​នៅ​ក្នុងផ្ទះ បដិសណ្ឋារកិច្ច​ភ្ញៀវ ពោលមិនថា​ កូនស្រី ឬកូនប្រុស ត្រូវចេះ ទាំងការទទួលភ្ញៀវ ការរៀបចំតុ ការទទួលម្ហូបអាហារភ្ញៀវជាដើម។

ដោយឡែកមុខវិជ្ជាទី៣ គឺ មុខ​វិជ្ជា សីលធម៌ពលរដ្ឋ និង​ចរិយាវិទ្យា, លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា បើនិយាយពីមូលធន​មនុស្ស គឺនិយាយអំពី​វិជ្ជាសម្បទារ បំណិនសម្បទារ និងចរិយាសម្បទារ ។ បើតាម​លោកឧកញ៉ា មុខ​វិជ្ជាមួយ​នេះ នឹងត្រូវ​ផ្តោត​ទៅលើចរិយាសម្បត្តិរបស់សិស្ស ដោយក្នុងនោះ​លោកគ្រូអ្នកគ្រូ នឹងធ្វើការ​ដាក់ពិន្ទុ​ដោយផ្តោត​៥០ភាគរយ សម្រាប់ការប្រឡងចេញពីសៀវភៅ ចំណែកពិន្ទុ ៥០ភាគរយទៀត ត្រូវផ្តោត​ទៅលើ ៣ចំណុច ទី១ ពិន្ទុ​ចេញពីអ្នកអាណាព្យាបាល ពីសីលធម៌របស់សិស្សពេលនៅផ្ទះ, ទី២ ពិន្ទុពីសាលា ដោយលោកគ្រូអ្នកគ្រូជាអ្នកដាក់ ពីវិន័យរបស់សិស្ស ការនិយាយស្តីជាមួយមិត្តរួមថ្នាក់ ការ​គោរពលោកគ្រូអ្នកគ្រូ ក៏​ដូចជា​សកម្មភាព​ចូលរួម​ក្នុងថ្នាក់រៀន និងសាលារៀន, ហើយ ទី៣ គឺពិន្ទុ​ក្នុងការ​ចុះការងារសង្គម ដូចជា ចុះទៅបង្រៀនភាសាអង់គ្លេស​នៅ​សហគមន៍​ក្រីក្រណាមួយ ចុះទៅ​មើលថែទាំចាស់ជរា​ណាមួយ​នៅ​ក្នុងភូមិ ឬចុះ​ជួយ​ធ្វើសួរនៅ​តាមឃុំសង្កាត់ណាមួយជាដើម ដើម្បីឆ្លុះបញ្ចាំងថា ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ។

រីឯមុខវិជ្ជាទី៤ ដែលជាមុខវិជ្ចាសំខាន់ គឺ បច្ចេកវិទ្យាទំនាក់ទំនង និង​ព័ត៌មានវិទ្យា, លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា នៅ​ក្នុងយុទ្ធសាស្រ្ត​បញ្ចកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជានិន្នាការ​ពិភពលោកទាំងមូល បច្ចុប្បន្ន​គេ​កំពុងផ្តោត​សំខាន់ទៅ​ឌីជីថល ICT ។ ដូច្នេះ សិស្សនឹងត្រូវ​ពង្រឹងបន្ថែមទៀត​ទៅ​លើ​មុខវិជ្ជា ICT (បច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា) ដោយមិន​មែន​ត្រឹមតែបង្រៀន​ទៅ​លើ​កម្មវិធីកុំព្យូទ័រការិយាល័យ​ដូចមុនទៀត​ទេ ពោលគឺ​នឹងត្រូវ​បង្រៀនពួកគេ​ឱ្យ​ចេះពីបច្ចេកវិទ្យា​ដែលសិស្ស​អាចប្រើប្រាស់​បាន​សមស្របទៅ​នឹង​ការ​សិក្សា​ជាបន្ត​បន្ទាប់​របស់ពួកគេ ហើយ​និង​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​នៅ​កន្លែងធ្វើការងារ។

លោកអគ្គនាយកបានលើកឡើងថា បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​បានដើរ​តួនាទីយ៉ាងសំខាន់​នៅ​ក្នុងការ​រស់​នៅ​ និង​ការងារ ដូច្នេះ​ប្រសិនបើ​សិស្សមិន​មាន​ចំណេះដឹងផ្នែកនេះទេ ពួកគេ​នឹងពិបាកសម្របខ្លួន​នៅ​ក្នុង​ឱកាស​ការងារ និង​អាជីវកម្ម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។