ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ ​ឱ្យ​ចូលរៀន​លើ​មុខ​ជំនាញ​សិល្បៈ​វប្បធម៌​ខ្មែរ​ជា​ច្រើន​ទម្រង់ ​ដោយ​ពុំ​គិត​ថ្លៃ​សិក្សា​ឡើយ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​ខាង​មុខ​នេះ​។

​ផ្អែក​តាម​សេចក្តី​ជូនដំណឹង​លេខ​ ​០​២​/​២៦​ ​ស.​ជ.ណ ​ចុះ​ថ្ងៃ​ទី​២០​ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​សាលា​បាន​កំណត់​លក្ខខណ្ឌ​ ​កាលបរិច្ឆេទ ​និង​ជំនាញ​អាទិភាព​ដូច​ខាង​ក្រោម​៖​

​១​. ​មុខ​ជំនាញ ​និង​កម្រិត​វប្បធម៌​កំណត់​

​សាលា​បែងចែក​ការ​បណ្តុះបណ្តាល​ទៅ​តាម​ ៥​ ​សាលា​ជំនាញ​ឯកទេស រួម​មាន​៖

​សាលា​តូរ្យ​តន្ត្រី
​ជំនាញ​៖​ វីយូឡុង​,​ វីយូឡា​,​ ​ទ្រអ៊ូ​,​ ទ្រសោ​,​ ​តាខេ​,​ ​ឃឹម​,​ ​គង​ធំ​,​ គង​តូច​,​ រនាត​ឯក​,​ រ​នាត​ធុង​។ លក្ខខណ្ឌ​ជ្រើសរើស​ ​បញ្ចប់​ថ្នាក់​ទី​៣ ​ពី​សាលា​ខាង​ក្រៅ​។
ជំនាញ​៖ ​ស្រឡៃ​,​ ​ប៉ី​អ,​ ប៉ី​ពក​,​ ​ខ្លុយ​,​ ទ្រ​ខ្មែរ​,​ ​ខ្សែ​ដៀវ​,​ ក្លារីណែត​,​ ត្រុំប៉ែត​,​ ​ត្រុំ​ប៊ិន​,​ ​សាក់​សូ​,​ ​សែល​ឡូ​,​ ហ្លុត, ហ្គីតា​,​ ​កុង​ត្រឺ​បាស​,​ ​ចម្រៀង​បុរាណ ​។ ​លក្ខ​ខណ្ឌ​ជ្រើសរើស​ ​បញ្ចប់​ថ្នាក់​ទី​៥ ​ពី​សាលា​ខាង​ក្រៅ​។
ជំនាញ​៖ ​ចម្រៀង​ជាពួក​,​ អាយ៉ៃ​,​ ​ចា​ប៉ី​ដង​វែង ​។ ​លក្ខខណ្ឌ​ជ្រើសរើស​ ​បញ្ចប់​ថ្នាក់​ទី​៧ ​ពី​សាលា​ខាង​ក្រៅ​។

​សាលា​សិល្បៈ​សូន​រូប
ជំនាញ​៖​ ​គំនូរ​,​ វិចិត្រ​កម្ម​,​ គំនូរ​បុរាណ​,​ ​គំនូរ​ផ្សាយ​,​ ​លម្អ​ក្រណាត់​,​ ​ចម្លាក់​ពុម្ព​, ​ចម្លាក់​ប្រាក់​,​ ​ចម្លាក់​ស្ពាន់​, ​ចម្លាក់​ឈើ​,​ ​កុលាល​ភាជន៍​,​ ​ខ្នាត​តូច ​។ ​លក្ខ​ខណ្ឌ​ជ្រើសរើស​ ​បញ្ចប់​ថ្នាក់​ទី​៧ ​ពី​សាលា​ខាង​ក្រៅ​។

​សាលារ​បាំ
​ជំនាញ​៖​ របាំ​បុរាណ​ ​ឬ​ល្ខោន​ខោល ​។ ​លក្ខខណ្ឌ​ជ្រើសរើស​ ​បញ្ចប់​ថ្នាក់​ទី​៣ ​ពី​សាលា​ខាង​ក្រៅ​។
ជំនាញ​៖​ របាំ​ប្រពៃណី ​លក្ខខណ្ឌ​ជ្រើសរើស​ ​បញ្ចប់​ថ្នាក់​ទី​៥ ​ពី​សាលា​ខាង​ក្រៅ​។

​សាលា​ល្ខោន​
ជំនាញ​៖​ ​ល្ខោន​បា​សាក់​ ​ឬ​ល្ខោន​យីកេ ​។​ ​លក្ខ​ខណ្ឌ​ជ្រើសរើស​ ​បញ្ចប់​ថ្នាក់​ទី​៥ ​ពី​សាលា​ខាង​ក្រៅ​។
ជំនាញ​៖​ ​ល្ខោន​និយាយ​ ​លក្ខខណ្ឌ​ជ្រើសរើស​ ​បញ្ចប់​ថ្នាក់​ទី​៧ ​ពី​សាលា​ខាង​ក្រៅ​។

​សាលា​សៀក
​ជំនាញ​៖​ ​លំនឹង​,​ ទន់ភ្លន់​,​ ​បាល្លេ​,​ ត្រែះ, អាក្រូបាត ​។ ​លក្ខ​ខណ្ឌ​ជ្រើសរើស​ ​បញ្ចប់​ថ្នាក់​ទី​៣ ​ឬ​ថ្នាក់​ទី​៥ ​ពី​សាលា​ខាង​ក្រៅ។

​២​.​ ​វិញ្ញាសា​ប្រឡង​

ការ​ប្រឡង​នឹង​ត្រូវ​ឆ្លងកាត់​ពីរ​ដំណាក់កាល ​រួម​មាន​៖​

​1​.​ ​វិញ្ញាសា​ប្រឡង​ចំណេះទូទៅ​៖​ សិស្ស​រៀន​ចប់​ថ្នាក់​ទី​៣​,​ ​ទី​៥​ ​ឬ​ទី​៧ ពី​សាលា​ខាង​ក្រៅ​ ​និង​បាន​ជ្រើសរើស​មុខ​ជំនាញ​សិល្បៈ​ណាមួយ​ ​ត្រូវ​ប្រឡង​តាម​កម្រិត​ថ្នាក់ ​និង​ឧបនិស្ស័យ​របស់​ខ្លួន​៖​
ភាសា​ខ្មែរ​ ​(​រយៈពេល​ ២​ម៉ោង​០០​នាទី​ ​តាម​កម្មវិធី​សិក្សា​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​)
គណិត​វិទ្យា ​(​រយៈពេល​ ២​ម៉ោង​០០​នាទី​ ​តាម​កម្មវិធី​សិក្សា​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​)​

​2​. ​វិញ្ញាសាប្រឡង​បច្ចេកទេស​ជំនាញ​៖​
​សាលា​តូរ្យតន្ត្រី​៖ វិញ្ញាសា​រួម​មាន​ស្រែក​តាម​សំឡេង​ព្យាណូ​,​ ទះ​ដៃ​តាម​ចង្វាក់​,​ ​ច្រៀង​១​បទ ​និង​ពិនិត្យ​ម្រាមដៃ ​(​រយៈពេល​ ១០​ ​ទៅ​ ​១៥​នាទី​)​។​
​សាលា​សិល្បៈ​សូន​រូប​៖​ វិញ្ញាសា​គូរ​គំនូរ​មើល​ឃើញ​ដោយ​ប្រើ​ខ្មៅដៃ ​(​គូរ​វត្ថុ​មូល ​ឬ​វត្ថុ​ទ្រវែង​)​ ​(​រយៈពេល​ ៣​ម៉ោង​០០​នាទី​)​។
​សាលា​របាំ​៖​ វិញ្ញាសា​រួម​មាន​ពិនិត្យ​កាយសម្បទា​,​ ទះ​ដៃ​តាម​ចង្វាក់​,​ ​ទេពកោសល្យ​រាំ​ច្រៀង​,​ ​សម្ផស្ស ​និង​សុខភាព​ ​(​រយៈពេល​ ១០​ ​ទៅ​ ​១៥​នាទី​)​។​
​សាលា​ល្ខោន​៖ វិញ្ញាសា​រួម​មាន​ពិនិត្យ​មើល​សម្លេង​ ​(​ច្បាស់​ៗ​លះ​ៗ​)​,​ នាដកម្ម ​(​សម្តែង​ឈុត​ខ្មៅ​)​,​ ​ដង​ខ្លួន​ ​(​ដំណើរ​ល្អ កាយ​សម្បទា​ ​រូបសម្បត្តិ​)​ ​(​រយៈពេល​ ១០​ ​ទៅ​ ​១៥​នាទី​)​។​
​សាលា​សៀក​៖​ ​វិញ្ញាសា​កាយ​សម្បទា​ ​(​មិន​ធ្លាប់​បាក់​ឆ្អឹង​ ​ឬ​គ្រេច​ដៃ​ជើង​)​,​ ​ភាព​ទន់ភ្លន់​នៃ​រាងកាយ​,​ ​រាំង​តាម​ស្នូរ​ទះដៃ​ ​ឬ​ចង្វាក់​ ​និង​ភាព​វាង​វៃ ​(​រយៈពេល​ ១០​ ​ទៅ​ ​១៥​នាទី​)​។​

​៣​.​ ​សំណុំ​ឯកសារ​ចុះ​ឈ្មោះ​

  • ​ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង​ ​(​០១​ច្បាប់​)
  • ​ជីវ​ប្រវត្តិ​សង្ខេប ​(​០១​ច្បាប់​)
  • ស​លា​កបត្រ​ឯកត្តជន ​(​០១​ច្បាប់​)
  • ​កាត​សិស្ស​ ​ឬ​លិខិត​បញ្ជាក់​ការ​សិក្សា​ពី​សាលា​ដើម​ ​(​០១​ច្បាប់​)
  • ​សំបុត្រ​កំណើត​ថត​ចម្លង​ ​(​០១​ច្បាប់​)
  • ​រូប​ថត​ថ្មី​ ​៤​x៦ ​ថត​ចំពីមុខ​ ​(​០៣​សន្លឹក​)​

​៤​.​ ​កាលបរិច្ឆេទ ​និង​ទីកន្លែង​ទទួល​ពាក្យ​

​ការ​ចែក ​និង​ទទួល​ពាក្យ​៖ ​ចាប់ផ្តើម​ទទួល​ពាក្យពី​ថ្ងៃ​ជូន​ដំណឹង​ ​រហូតដល់​ ​ថ្ងៃ​ទី​២៤​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦​។
​កាលបរិច្ឆេទ​ប្រឡង​៖ នឹង​ប្រព្រឹត្តទៅ​នៅ​ ​ថ្ងៃ​ទី​២ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​(​ប្រឡង​ទាំង​វិញ្ញាសា​ចំណេះទូទៅ ​និង​បច្ចេកទេស​)​។
​ទី​កន្លែង​ផ្ដល់ ​និង​ទទួល​ពាក្យ​៖​ ​ការិយាល័យ​សិក្សា​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ​ផ្លូវ​ឧកញ៉ា​ម៉ុង​ឬទ្ធី ​ភូមិ​ឧកញ៉ា​វាំង ​សង្កាត់​ភ្នំពេញ​ថ្មី​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សិស្សា​នុសិស្ស​ ​មាតាបិតា​ ​និង​អាណាព្យាបាល​ ​អាច​ទំនាក់ទំនង​សាកសួរ​ផ្ទាល់​តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០​៨៩​ ២៥៥​ ៣៨៨​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់